សារព័ត៌មាន Reuters បានរាយការណ៍ថា ផ្លូវខៅសានដ៏ល្បីរបស់ទីក្រុងបាងកក ដែលទាក់ទាញអ្នកទេសចរជាច្រើននាក់ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យសង្ក្រាន្តប្រចាំឆ្នាំ អាចនឹងត្រូវបានរាងស្ងាត់តិចតួចនៅក្នុងឆ្នាំនេះ ព្រោះផ្លូវនេះនឹងរំសាយចោលពិធីបុណ្យប្រចាំឆ្នាំ ដើម្បីត្រៀមសម្រាប់ការចូលការគ្រងរាជ្យរបស់ព្រះមហាក្សត្រ ។

សង្ក្រាន្ត គឺជាពិធីចូលឆ្នាំថ្មីរបស់ប្រទេសថៃ ដែលត្រូវបានប្រារព្ធពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ហើយអ្វីដែលល្បីជាងគេ ដែលនរណាក៏ស្គាល់នោះ គឺការលេងបាញ់ទឹកដ៏ធំបំផុតក្នុងពិភពលោក ។ តាមប្រពៃណី ការលេងបាញ់ទឹក ឬជះទឹកដាក់គ្នាទៅវិញទៅមក គឺដើម្បីផ្តល់ពរជ័យ និងជានិមិត្តសញ្ញានៃការចាប់ផ្តើម
ថ្មី។ នេះជាទម្លាប់នៃការបន្ធូរអារម្មណ៍ពីកំដៅក្នុងកំឡុងពេលខែដ៏ក្តៅបំផុតនៃប្រចាំឆ្នាំ ។
នៅក្នុងផ្លូវចៅសាន ដែលពោរពេញទៅដោយអ្នកទេសចរ ជាធម្មតាមានគេលក់ទឹក កាំភ្លើងបាញ់ទឹក និងឧបករណ៍ សម្រាប់ការប្រារព្ធពិធីប្រចាំឆ្នាំនេះ ។ ប៉ុន្តែជាមួយនឹងការគ្រងរាជ្យរបស់ព្រះមហាក្សត្ស Maha Vajiralongkorn ពិធីបុណ្យដ៏ល្បីពេញពិភពលោកនេះត្រូវបានគេរំសាយចោល ។

លោក Piyabutr Jiwaramonaikun ប្រធានសមាគមពាណិជ្ជកម្មផ្លូវខៅសានបានប្រាប់ Reuters ថា «យើងស្ថិតនៅចំកណ្តាលនៃតំបន់ដែលពាក់ព័ន្ធ ។ ដូច្នេះ ប្រសិនបើយើងរៀបចំពិធីបុណ្យសង្ក្រាន្តជាធម្មតានោះ វាអាចនឹងបង្កភាពវឹកវរ» ។
នៅក្នុងការរៀបចំសម្រាប់ពិធីគ្រងរាជ្យនេះ អាជ្ញាធររវល់ជាងខ្លាំង ក្នុងជួសជុលអោយឆាប់រហ័សតាមផ្លូវនៅជិតនិងតាមបណ្ដោយផ្លូវខាសាន រួមទាំងការជួសជុលអាគារ និងការកសាងផ្លូវឡើងវិញ។

លោក Piyabutr បានមានប្រសាសន៍ថា «នឹងមានមនុស្សតិចជាងនេះនៅឆ្នាំនេះ សម្រាប់សង្ក្រាន្ត ប៉ុន្តែពិធីគ្រងរាជសម្បត្តិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ប្រជាជនថៃ ហើយយើងទាំងអស់គ្នាត្រូវតែធ្វើការលះបង់» ។
ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានគេកំណត់ថានឹងក្លាយជាព្រះមហាក្សត្រថ្មីរបស់ប្រទេសថៃក្រោយពីការស្លាប់របស់ព្រះមហាក្សត្រ Bhumibol Adulyadej ក្នុងឆ្នាំ ២០១៦។ ពិធីគ្រងរាជ្យដ៏ឧឡារិកនេះ មានរយៈពេល ៣ថ្ងៃ ហើយនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែឧសភា។ គេរំពឹងថានឹងត្រូវចំណាយប្រហែល៣១.៥ លានដុល្លារ។
ចែករំលែកព័តមាននេះ