ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយភ្លើងឆេះព្រៃ រាលដាល​ដល់​ក្រុង…បាន​បំផ្លាញអ្វីខ្លះ?

5 ឆ្នាំ មុន

តាម​ប្រភព​ពីAljazeera បាន​ឲ្យ​ដឹង​ថា ​ក្រុមអ្នក​ពន្លត់អគ្គិ​ភ័យ​ និង​​ទាហាន​រាប់​ពាន់​នាក់ បាន​តតាំង​នឹង​ភ្លើងកំពុងឆាប​​ឆេះ​ក្រហមច្រាល​នៅ​កូរ៉េ​ខាងត្បូង ដែល​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​បង្ខំ​ឱ្យ​មនុស្ស​ជាង ៤០០០​នាក់ ត្រូវភៀសខ្លួន​ចេញពី​ទីលំនៅ​ឋានជាបន្ទាន់ ។…

តាម​ប្រភព​ពីAljazeera បាន​ឲ្យ​ដឹង​ថា ​ក្រុមអ្នក​ពន្លត់អគ្គិ​ភ័យ​ និង​​ទាហាន​រាប់​ពាន់​នាក់ បាន​តតាំង​នឹង​ភ្លើងកំពុងឆាប​​ឆេះ​ក្រហមច្រាល​នៅ​កូរ៉េ​ខាងត្បូង ដែល​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​បង្ខំ​ឱ្យ​មនុស្ស​ជាង ៤០០០​នាក់ ត្រូវភៀសខ្លួន​ចេញពី​ទីលំនៅ​ឋានជាបន្ទាន់ ។

អគ្គិភ័យ​បាន​ឆាបឆេះ​ នៅក្នុង​ខេត្ត Gangwon (ភាគ​ខាងកើត) កាលពី​ល្ងាច​ថ្ងៃ​​ទី០៥ មេសា នៅ​ជិត​រមណីយដ្ឋាន​មួយ​កន្លែង​ ។ នេះ​បើ​យោង​តាម​លោក Choi Jin-ho ប្រធាន​ក្រុម​ពន្លត់អគ្គិភ័យ​នៅ​ការិ​យាល័យ​កណ្តាល​អគ្គិភ័យ Gangwon​។

រដ្ឋាភិបាល​បាន​និយាយ​ថា ភ្លើង​​បានឆេះ​​រីក​រាលដាល​ដល់ទី​ក្រុង Sokcho និង Gangneung ដោយ​
ដុត​បំផ្លាញ​ប្រហែល៥២៥​ហិ​កតា ផ្ទះ ​ឃ្លាំង ​និង​អគារ​ផ្សេង​ៗ​ទៀត ​ប្រហែល​១៩៨​ខ្នង​​ ។ មនុស្ស​ប្រហែល ២២៦៣​នាក់ ​ត្រូវ​បាន​គេ​ជម្លៀស​​ចេញ និងសាលារៀន​ចំនួន​៥២​កន្លែង ត្រូវ​បាន​បិទ​ដោយសារ​ភ្លើង​ឆេះ​។

រដ្ឋាភិបាល​បាន​និយាយ​ថា​ អគ្គិភ័យ​នៅ​តំបន់ Sokcho ត្រូវ​បាន​គ្រប់គ្រង ខណៈ​ពេល​ដែល​ភ្លើង​ឆេះ​ប្រហែល៥០% នៅ​ក្នុង​តំបន់ Gangneung ត្រូវ​បាន​ទប់ស្កាត់​ ។ ទីភ្នាក់ងារ​ពន្លត់អគ្គិភ័យ​ជាតិ​បាន​និយាយ​ថា​ មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន៨៧២​គ្រឿង និងអ្នក​ពន្លត់​អគ្គិភ័យ​ចំនួន៣២៥១​នាក់ មក​ពី
​ទូ​ទាំង​ប្រទេស ​ដើម្បី​មក​​​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ​។

ក្រសួងការពារជាតិ​បាន​និយាយ​ដែរ​ថា​ មាន​ទាហាន​ជិត១៦៥០០​នាក់ ឧទ្ធម្ភាគចក្រ​យោធា​៣២​គ្រឿង និង រថយន្ដ​យោធា​ចំនួន​២៦​គ្រឿង ត្រូវ​បាន​ដាក់​ពង្រាយ​ផង​ដែរ ជាមួយនឹង​ផែនការ​ផ្តល់​អាហារ​ដល់​មនុស្ស ៦៨០០​នាក់​ ។

វី​ដេ​អូ​ដែល​បាន​បង្ហោះ​នៅ​បណ្តាញ​សង្គម​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​បង្ហាញ​នូវ​អណ្ដាតភ្លើង​ដែល​មាន​កម្ពស់​កើនឡើង​ពី​តំបន់​ធំ​ៗ នៃ​ព្រៃឈើ ​។

មន្ត្រី​ពន្លត់អគ្គីភ័យ​ម្នាក់​ផ្សេង​ទៀត​នៅ Gangwon បាន​និយាយ​ក្រៅផ្លូវការ​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១១​នាក់កំពុង​តែ​ត្រូវ​បាន​ព្យាបាល​របួស​ ។

https://www.facebook.com/pozz.new.96/videos/980930378964146/

អត្ថបទសរសេរ ដោយ