ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតាម​ម្តាយក្មេក តែ​គាត់​មិនដឹង​ថា តើ​រឿង​​អាក្រក់អ្វីខ្លះ​​នឹង​កើតឡើង​​​?

5 ឆ្នាំ មុន

តាម​ប្រភព​ពីShanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​បុគ្គលិក​នៅ​ព្រ​លាន​យន្តហោះ​ឃាត់ខ្លួន ដោយសារ​តែ​បោះ​កាក់​ប្រាក់​ទៅ​ក្នុង​ម៉ាស៊ីន​យន្តហោះ មុន​ពេលធ្វើការ​ហោះ​ហើយ​ ។ គេ​បានឃើញ​បុរស​ម្នាក់​អាយុ​៣១​ឆ្នាំ ត្រកូល Xia បោះ​កាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍…

តាម​ប្រភព​ពីShanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​បុគ្គលិក​នៅ​ព្រ​លាន​យន្តហោះ​ឃាត់ខ្លួន ដោយសារ​តែ​បោះ​កាក់​ប្រាក់​ទៅ​ក្នុង​ម៉ាស៊ីន​យន្តហោះ មុន​ពេលធ្វើការ​ហោះ​ហើយ​ ។ គេ​បានឃើញ​បុរស​ម្នាក់​អាយុ​៣១​ឆ្នាំ ត្រកូល Xia បោះ​កាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Hainan​ ។

លោក Xia ពេល​នោះ​​ត្រៀម​នឹង​ឡើង​ធ្វើ​ដំណើរ​ជាមួយ​ប្រពន្ធ និងកូនស្រី​អាយុ​៤​ឆ្នាំម្នាក់ ​។ ក្រោយ​ពី​ការ​ពន្យារពេល​ហោះហើរ​៣០​នាទី គេ​បាន​រក​ឃើញ​កាក់​បី​នៅ​ក្នុង​នោះ មុន​សម្រេចចិត្ត​ហោះហើរ​ដោយ​សុវត្ថិ​ភាព​ទៅ​កាន់ Urumqi​។

នៅ​ពេល​ប៉ូ​លិស​ធ្វើការ​សាកសួរ​ពី​មូលហេតុ​នៃ​ការ​បោះ​កាក់ លោក Xia បាន​ប្រាប់​ថា លោក​ធ្វើ​តាម​គំនិត​របស់​ម្តាយក្មេក ដែល​ជឿ​ថា ​វា​នឹង​នាំ​មក​នូវ​សំណាងល្អ និងសុវត្ថិភាព​តាម​ផ្លូវ​ហោះហើរ​ ។ លោក Xia បាន​ប្រាប់​ពី​ដំណើរ​ដើមទង​ថា ពេល​លោក​មក​ដល់​ព្រ​លាន​ភ្លាម លោក​មានកា​ក់មួយ​យន់​តែ​មួយ​ប៉ុណ្ណោះ​។

ដោយ​ខ្លាច​សុខ​មិន​បាន​ច្រើន​ពេល​ធ្វើ​ដំណើរ លោក​ក៏​ទៅ​ដូរ​លុយ​យក​កាក់​ឱ្យ​បាន​ច្រើន ដើម្បី​បោះ​ចូល​ឱ្យ​បាន​ភាព​សុខសាន្ត​ឱ្យ​បាន​កាន់តែ​ច្រើន​ ។ ក្រោយមក បុរសរូបនេះ​​ត្រូវ​បាន​គេ​ឃុំខ្លួន​រយៈពេល​១០​ថ្ងៃ​ ។ គេ​មិន​ទាន់​ច្បាស់​នៅឡើយ​ថា លោក​ត្រូវ​ទទួល​ការ​ពិន័យ​អ្វី​បន្ថែម​ទៀត​នោះ​ទេ​ ។ តែប្រពន្ធ​និង​កូនស្រី​របស់​លោកបាន​ទៅ Urumqi ចោល​លោក​បាត់ ​ពេល​ដែល​យន្តហោះ​នោះ​ចេញ​ទៅ​ដោយ​សុវត្ថិភាព​ ។

អត្ថបទសរសេរ ដោយ