ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ប្រគល់​សាកសព​ទាហាន​ម្នាក់បាត់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៨២​មក

5 ឆ្នាំ មុន

ប្រទេស​អុី​ស្រា​អែ​ល​-​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​៤​មេ​សា​ថា កងទ័ព​របស់​ខ្លួន​បាន​រក​ឃើញ​ក្នុង​ប្រទេស​ស៊ី​រី សាកសព​ទាហាន​អុី​ស្រា​អែ​ល​ម្នាក់ ដែល​បាត់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៨២​មក ក្នុង​សង្គ្រាម​នៅ​លី​បង់ហើយ​ប្រគល់​ឲ្យ​អី​ុ​ស្រា​អែ​ល ដែល​យក​ទៅ​បញ្ចុះ​ខណៈ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា ដែល​នាយក​រដ្ឋមន្ត្រី​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​។…

ប្រទេស​អុី​ស្រា​អែ​ល​-​រុ​ស្ស៊ី ៖ រុ​ស្ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​៤​មេ​សា​ថា កងទ័ព​របស់​ខ្លួន​បាន​រក​ឃើញ​ក្នុង​ប្រទេស​ស៊ី​រី សាកសព​ទាហាន​អុី​ស្រា​អែ​ល​ម្នាក់ ដែល​បាត់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៨២​មក ក្នុង​សង្គ្រាម​នៅ​លី​បង់ហើយ​ប្រគល់​ឲ្យ​អី​ុ​ស្រា​អែ​ល ដែល​យក​ទៅ​បញ្ចុះ​ខណៈ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា ដែល​នាយក​រដ្ឋមន្ត្រី​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី​SANA​រាយការណ៍​ថា ក្រុង​ដា​ម៉ាស់​ពុំ​មាន​ព័ត៌មាន​ណាមួយ​ពី​ការ​រក​ឃើញ​សាក​សព​ទាហាន​អុី​ស្រា​អែ​ល​នោះ​ឡើយ​។ ដោយ​ទទួល​នាយក​រដ្ឋមន្ត្រី​អុី​ស្រា​អែ​ល នៅ​វិមាន​ក្រឹម​ឡាំង ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​លើក​ពី​អាថ៌​កំបាំង​នៃប្រតិបត្តិ​រុករក​នោះ​ដោយ​ថា អាច​រក​ឃើញ​សាកសព​ទាហាន​រូប​នេះ ដែល​មានឈ្មោះ​ថា ZACHARY BAUMEL ជា​មេបញ្ជាការ​កងរថក្រោះ​មួយ ដែល​បាត់​ខ្លួន​រវាង​ថ្ងៃ​ទី​១០​មក​១១​មិថុនា​ឆ្នាំ​១៩៨២ ក្នុង​សង្គ្រាម​នៅ​លី​បង់​។ លោកពូ​ទី​ន​ថា​សាកសព​របស់​ទាហាន​នោះ​ស្ថិត​នៅ​ប្រ​ប្រទេស​យើង ហើយ​យើង​នឹង​បញ្ជូន​ទៅ​កាន់​អុី​ស្រា​អែ​ល​។

យោង​តាម​អាជ្ញាធរ​អុីស្រា​អែ​ល​ថា​បានដឹង ពី​ការ​រក​ឃើញ​សាកសព​ទាហាន​រូប​នោះ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ រួច​សព​របស់​គេ​ដាក់​ក្នុង​មឈូស​មួយ​គ្រប​ទង់ជាតិ​អុី​ស្រា​អែ​ល​។ មឈូស​សព​នោះ​ត្រូវ​បាន​ប្រគល់​កាលពី​ថ្ងៃ​ទី​៤​មេ​សា ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ធ្វើ​នៅ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ដោយ​មាន​វត្តមាន​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ និង​នាយសេនាធិការ​កងទ័ព​រុ​ស្សុ​ី លោក​វ៉ា​ឡេ​រី​ហ្គេ​រ៉ា​ស់ស៊ី​ម៉ូ​វ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ