ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​លោក​ត្រាំ​ដក​ថយ​​វិញ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ទីបំផុត​កាលពី​ថ្ងៃ​ទី​៤​មេ​សាបាន​បោះបង់​ចោល​វិញ ការ​គំរាម​របស់​លោក​បិទ​ព្រំដែន​ជាមួយម៉ិ​ក​ស៊ិ​ក ដោយ​យល់​ថា​ប្រទេស​ជាប់​ជិតខាង​គ្នា​នោះ បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​នានា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រឆាំង​ពួក​អន្តោប្រវេសន៍​លួចលាក់​។ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​CALEXICO ជាទី​ក្រុង​តូច​មួយ​ជាប់​ព្រំដែន​ជាមួយម៉ិ​ក​ស៊ិ​ក…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ទីបំផុត​កាលពី​ថ្ងៃ​ទី​៤​មេ​សាបាន​បោះបង់​ចោល​វិញ ការ​គំរាម​របស់​លោក​បិទ​ព្រំដែន​ជាមួយម៉ិ​ក​ស៊ិ​ក ដោយ​យល់​ថា​ប្រទេស​ជាប់​ជិតខាង​គ្នា​នោះ បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​នានា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រឆាំង​ពួក​អន្តោប្រវេសន៍​លួចលាក់​។

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​CALEXICO ជាទី​ក្រុង​តូច​មួយ​ជាប់​ព្រំដែន​ជាមួយម៉ិ​ក​ស៊ិ​ក ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស លោក​ត្រាំ​បាន​ព្រមាន​ថា យើង​ត្រូវការ​ជញ្ជាំង​ព្រំដែន​មួយ តែ​យើង​ត្រូវការ​រឿង​ច្រើន​ជាង​នេះ​ទៀត​។ លោក​បន្ត​ថា​ប្រសិនបើម៉ិ​ក​ស៊ិ​ក​ពុំ​ចង់​ជួយ​យើង​នោះ​ពុំ​អី​ទេ យើង​នឹង​ដាក់​ពន្ធគយ​លើ​រថយន្ត​ដែល​នាំ​ចូល​សហរដ្ឋអាមេរិក​។ ខ្ញុំ​នឹង​ធ្វើ​ហើយ​ពុំ​មែន​ជា​ល្បែង​មួយ​នោះ​ទេ​។ លោក​គំរាម​ថា ខ្ញុំ​យល់​ថា​ថ្ងៃ​ណាមួយ​យើង​នឹង​បិទ​ព្រំដែន ហើយ​អាវុធ​ពន្ធគយ​នឹង​ប្រើ​។

ការ​អះអាង​បែប​នេះ​របស់​លោក​ត្រាំ​ធ្វើ​ឲ្យ​ម៉ិ​ក​ស៊ិ​ក ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដោយ​បរិហារ​ថា ក្រុង​វ៉ា​ស៊ិន​តោន​យក​រឿង​ទាំង​២​នោះ មក​លាយឡំ​បញ្ចូល​គ្នា​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ិ​ក​ស៊ិ​ក លោកស្រី​GRACIELA MARQUEZ COLIN​ថ្លែង​ថា សម្រាប់​រដ្ឋាភិបាលម៉ិ​ក​ស៊ិ​ក វា​សំខាន់​ណាស់​ដែល​​ត្រូវ​រក្សា​ការ​បំបែក​រឿង​ទាំង​២​នោះ គឺ​រឿង​អន្តោប្រវេសន៍​និង​រឿង​ពាណិជ្ជកម្ម​ឲ្យ​ដាច់​ពី​គ្នា​។

លោក​ត្រាំ​បាន​ប្រកាន់​យក​ការ​តស៊ូ​ប្រឆាំង​អន្តោប្រវេសន៍​លួចលាក់​ថា ជា​រឿង​សំខាន់​មួយ ក្នុង​ចំណោម​រឿង​សំខាន់ នៃ​អាណត្តិ​របស់​លោក​។ លោក​តែង​អំពាវនាវ​ដល់ម៉ិ​ក​ស៊ិ​ក ឲ្យ​ឃាត់ខ្លួន​ពួក​អន្តោប្រវេសន៍ មក​ពី​អា​មេ​រិ​ក​កណ្ដាល​ពិសេស​មក​ពី​ហុង​ឌូ​រ៉ា​ស់ ហ្គា​តេ​ម៉ា​ឡា​និង​សាល់​វ៉ា​ឌ័​រ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ដែនដី​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ