ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​ថ្ងៃនេះ បណ្តាល​ឱ្យ​ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៥ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៤ លើក​)​ស្លាប់​៤​នាក់ របួសធ្ងន់​ប្រុស​១៣​នាក់ របួសស្រាល​ប្រុស​៤​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​៥ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៤ លើក​)​ស្លាប់​៤​នាក់ របួសធ្ងន់​ប្រុស​១៣​នាក់ របួសស្រាល​ប្រុស​៤​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​១​នាក់​, ស្រវឹង​១​លើក​, កត្តា​យាន​៣​លើក​ស្លាប់​១​នាក់ ។​សរុប​ស្លាប់​៤​នាក់​:​ម៉ូតូ​៤​នាក់​(​មិ ន​ពាក់មួក​១​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៥​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច​ក្រឡាប់​ខ្លួនឯង​១​លើក​,​រថយន្ត​ធំ​និង​យាន​ផ្សេង​ៗ ១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣៣​គ្រឿង​នោះ​មាន : ម៉ូតូ​១៦​គ្រឿង​,​រថយន្ត​តូច​១០​គ្រឿង​,​រថយន្ត​ធំ​៤​គ្រឿង​,​យាន​ផ្សេង​ៗ៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៣​គ្រឿង ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក​,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​កំពង់ចាម ១​លើក​ស្លាប់​១​នាក់​និង​ខេត្តកំពត​២​លើក​ស្លាប់​១​នាក់​របួស​៤​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៥១៨​គ្រឿង​(​ម៉ូតូ​៥៩%) មធ្យោបាយ​ល្មើស​៦៤៨៣​គ្រឿង​(៣៥%) អប់រំ​២៦៥​គ្រ​(​ម៉ូតូ​៣៩%) មធ្យោបាយ​ពិន័យ​៤១៨​គ្រឿង​(​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៥ ខែ​មិ​នា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៧៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២០៤២​គ្រឿង អប់រំ​១៩៥​គ្រឿង ពិន័យ​ចំនួន​សរុប​៣៦២​គ្រឿង (​មួក​២៥៣​គ្រឿង កញ្ចក់​៩១​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ