ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​ទើប​ខ្ញុំ​ដឹង​ថា ខ្លួនឯង​ញៀន​ការ​រួម​ភេទ​ទៅ? (18+)

5 ឆ្នាំ មុន

ការ​ញៀន​នឹង​ការ​រួម​ភេទ​អាច​ជា​រឿង​ពិបាក​សម្គាល់​អាកា​រៈ​របស់​វា​ខាងក្រៅ​ណាស់​។​ការ​ញៀន​ភាគច្រើន​អាច​នឹង​មើល​មិនឃើញ​តាម​រយៈ​អាកប្បកិរិយា​របស់​មនុស្ស​ទេ ហើយ​ក៏​អាច​នឹង​មិន​អាច​ឲ្យ​ប្តី​ប្រពន្ធ ឬ​ដៃគូ និង​សមាជិកគ្រួសារ​ដឹង​ថែម​ទៀត​។ ប៉ុន្តែ ពេល​ខ្លះ អាកា​រៈ​របស់​វា​អាច​នឹង​សម្គាល់​ដឹង​បាន​ដែរ​។ មនុស្ស​ម្នាក់​ដែល​អាច​គិត​ថា​ញៀន​នឹង​ការ​រួម​ភេទ​ទំនងជា​បង្ហាញ​អាកា​រៈ​ខាងក្រៅ​ដូច​ខាងក្រោម​នេះ​៖ ១-មានការ​គិត និង​ស្រមៃ​អំពី​ការ​រួម​ភេទ​ជ្រាំ​ដែល​ៗ…

ការ​ញៀន​នឹង​ការ​រួម​ភេទ​អាច​ជា​រឿង​ពិបាក​សម្គាល់​អាកា​រៈ​របស់​វា​ខាងក្រៅ​ណាស់​។​ការ​ញៀន​ភាគច្រើន​អាច​នឹង​មើល​មិនឃើញ​តាម​រយៈ​អាកប្បកិរិយា​របស់​មនុស្ស​ទេ ហើយ​ក៏​អាច​នឹង​មិន​អាច​ឲ្យ​ប្តី​ប្រពន្ធ ឬ​ដៃគូ និង​សមាជិកគ្រួសារ​ដឹង​ថែម​ទៀត​។ ប៉ុន្តែ ពេល​ខ្លះ អាកា​រៈ​របស់​វា​អាច​នឹង​សម្គាល់​ដឹង​បាន​ដែរ​។ មនុស្ស​ម្នាក់​ដែល​អាច​គិត​ថា​ញៀន​នឹង​ការ​រួម​ភេទ​ទំនងជា​បង្ហាញ​អាកា​រៈ​ខាងក្រៅ​ដូច​ខាងក្រោម​នេះ​៖

១-មានការ​គិត និង​ស្រមៃ​អំពី​ការ​រួម​ភេទ​ជ្រាំ​ដែល​ៗ ឬ​រ៉ាំរ៉ៃ
២- មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​ច្រើន​នាក់​ដោយ​រួម​ភេទ​ទាំង​មនុស្ស​ចម្លែក​ផង​ដែរ
៣- ចេះ​តែ​រក​វិធី​កុហក​ដើម្បី​លាក់បាំង​ភាព​ញៀន​របស់​ពួក​គេ
៤- ចេះ​តែ​ចង់បាន​ការ​រួម​ភេទ ទោះបីជា​សកម្មភាព​នោះ​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ ការងារ ឬ​ធ្វើ​អ្វីមួយ​ផ្លូវការ​ក៏​ដោយ
៥- មិន​អាច​ឈប់ ឬ​គ្រប់គ្រង​អាកប្បកិរិយា​ខ្លួនឯង​បាន
៦- ធ្វើ​ឲ្យ​ខ្លួនឯង ឬ​អ្នក​ដទៃ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ដោយសារ​តែ​សកម្មភាព​ផ្លូវភេទ​របស់​ខ្លួន
៧- អាច​នឹង​មាន​បទល្មើស​រួម​ភេទ​ជា​ញឹកញាប់
៨- មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​កំហុស​ក្រោយ​ពី​រួម​ភេទ​រួច
៩-មាន​ផលវិបាក​ផ្ទាល់ខ្លួន​បែប​អវិជ្ជមាន​ច្រើន​ថែម​ទៀត​។

ការ​ញៀន​នឹង​ការ​រួម​ភេទ​អាច​ជា​រឿង​មួយ​ពិបាក​កំណត់​រោគវិនិច្ឆ័យ​ណាស់​។ យក​ល្អ​គួរតែ​ចាំ​ថា ការ​រីករាយ​នឹង​សកម្មភាព​ផ្លូវភេទ​មិនមែន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ញៀន​ឡើយ តែ​គឺជា​រឿង​ធម្មតា​។ ពេល​ខ្លះ ការ​ចាប់អារម្មណ៍​ខាង​ផ្លូវភេទ​ប្រហែល​អាច​ជា​រឿង​មិន​ត្រូវ​គ្នា​រវាង​ដៃគូ​ស្នេហា​ម្នាក់​ៗ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ជា​ការ​ញៀន​នឹង​ការ​រួម​ភេទ​ឡើយ​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)

ជា​ធម្មតា ការ​ញៀន​នឹង​ការ​រួម​ភេទ​គឺជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ត្រូវការ​ធ្វើ​សកម្មភាព​ផ្លូវភេទ​ជាប់ និង​មិន​អាច​គ្រប់គ្រង​វា​បាន​។ និយាយ​រួម ចំណង់​ផ្លូវភេទ​របស់​អ្នកជំងឺ​បែប​នេះ គឺ​មិន​ចេះ​គ្រប់គ្រាន់​ឡើយ ហើយ តែងតែ​ចង់​បន្ថែម​ជាប់​រហូត​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ