ឃើញ​រូបភាព​កាមេរ៉ា​រន្ធត់​ខ្លាំង​ណាស់ បុរស​ម្នាក់​បញ្ចប់ជីវិត​ក្នុង​ក្លិបហាត់​បាញ់កាំភ្លើង


រាជធានី​ភ្នំពេញ ៖ តាម​រយៈ​រូបភាព​នៃ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ពី​សកម្ម​ភាពបុរស​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​យក​កាំភ្លើង​បាញ់​សៀតផ្កា​ខាងស្ដាំខ្លួន​ឯង​ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ក្នុង​ក្លិប​ហាត់​បាញ់កាំភ្លើង​មួយ​កន្លែង ដោយ​មិន​បានដឹង​ថា​ជន​រង​គ្រោះ​មាន​វិ​បត្ត​អ្វី​ឡើយ តែបើ​តាម​ប្រភព​មួយ​បាន​អះអាង​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ​មិន​អាច​ព្យ​បាល​បាន ទើប​គិត​ខ្លី​បែប​នេះ​។

បើ​តាម​រូបភាព​នៃ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​នូវ​ភាព​រន្ធត់​យ៉ាង​ខ្លាំង ដោយនៅ​ក្បែរ​ជន​រង​គ្រោះ​មាន​បុគ្គលិក​ក្លិប​ហាត់​បាញ់កាំភ្លើង​ឈរ​អម​ដល់​ទៅ​៣​នាក់​ដែរ ប៉ុន្តែ​មិន​អាច​រារាំង​ពី​សកម្មភាព​បាញ់​សម្លាប់​ខ្លួន​នោះ​បាន​ឡើយ​។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​ក្លឹ​ប​ហាត់​បាញ់កាំភ្លើង​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ថ្មី ឬ​ផ្លូវ​បង្គោល​ភ្លើង ក្នុងភូមិ​ខ្វែរ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ កែវ សុ​ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ត្រូវ​បាន​ប្រភព​មួយ​អះអាង​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​ប្រចាំ​កាយ មិន​អាច​ព្យាបាល​បាន ប៉ុន្តែ​មិន​បានដឹង​ថា​ជា​ជម្ងឺ​អ្វី​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ចូល​ទៅ​បាញ់​ស៊ី​ប​នៅ​ក្នុង​ក្លិប​កើតហេតុ​ខាងលើ​នោះ​ទេ គឺ​ជន​រង​គ្រោះ​បាន​ចូល​ទៅ​បាញ់កាំភ្លើង​នៅ​ក្នុង​ក្លិប​ហាត់​បាញ់កាំភ្លើង​មួយ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​យោធា លុះ​ពេល​ទៅ​ដល់ទី​នោះ ជន​រង​គ្រោះ​បាន​ព្យាយាម​បាញ់​សម្លាប់​ខ្លួនឯង​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​តែ​បុគ្គលិក​នៅ​ទីនោះ​ជួយ​ចាប់​ទាន់ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ចាកចេញ​មក​វិញ​ទាំង​ស្ថានភាព​ក្រៀមក្រំ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា លុះ​ចេញ​ផុត​ពី​ក្លិប​ហាត់​បាញ់កាំភ្លើង​ដែល​គ្រប់គ្រង​ដោយ​យោធា​រួច​មក ជន​រង​គ្រោះ​បាន​បន្តដំណើរ​ទៅ​កាន់​ក្លិប​ហាត់​បាញ់កាំភ្លើង​នៅ​ក្នុងភូមិ​ខ្វែរ សង្កាត់​ត្រពាំង​ក្រសាំង​នោះ​ទៀត លុះ​ពេល​ទៅ​ដល់ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ប្រើ​កាំភ្លើងខ្លី​ម៉ាក​ទំនើប​១​ដើម​បាញ់​ស៊ី​ប ហើយ​ខណៈនោះ​ជន​រង​គ្រោះ​បាញ់​តម្រង់​ទៅ​កាន់​ផ្ទាំង​ស៊ី​ប​បាន​ចំនួន​៤​គ្រាប់ លុះដល់​គ្រាប់​ទី​៥​បាន​បែរ​កាណុង​កាំភ្លើង​ដាក់​សៀតផ្កា​របស់​ខ្លួន និង​បាញ់​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់​បំផុត ហើយ​នៅ​ក្បែរ​ខ្លួន​ជន​រង​គ្រោះ​នោះ​ក៏​មាន​បុគ្គលិក​ក្លិប​ហាត់​បាញ់កាំភ្លើង​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល​ផង​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​ទប់ស្កាត់​សកម្មភាព​ធ្វើ​អត្តឃាត​នេះ​បាន​ឡើយ​៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ