ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​យំ​ច្រើន គួរ​ធ្វើ​យ៉ាងណា​ឱ្យ​កូន​បាត់​យំ?

5 ឆ្នាំ មុន

បើ​អ្នករៀន​ចេះ​វិធី​ទាំងនេះ វា​នឹង​ងាយស្រួល​ដល់​អ្នក​នៅ​ពេល​ដែល​កូន​យំ​។ តើ​មាន​វិធី​អ្វីខ្លះ? ១-អ្នក​អាច​យក​ច្រមុះ​អ្នក​ទៅ​ដាក់​ជិត​ក​របស់​កូន ពេល​នោះ​គេ​នឹង​មាន​អារម្មណ៍​រសើប និង​ចំលែក នោះ​គេ​នឹង​បាត់​យំ​ដោយ​ឯង​។ ២-បើ​នៅ​តែ​យំ អ្នក​អាច​ប្តូរ​ដៃ​មនុស្ស​មក​ពរ​គេ ព្រោះ​ពេល​ខ្លះ​កូន​គ្រាន់តែ​ចង់ឱ្យ​ឳ​ពុក​ពរ​តែ​ប៉ុណ្ណោះ​។…

បើ​អ្នករៀន​ចេះ​វិធី​ទាំងនេះ វា​នឹង​ងាយស្រួល​ដល់​អ្នក​នៅ​ពេល​ដែល​កូន​យំ​។ តើ​មាន​វិធី​អ្វីខ្លះ?

១-អ្នក​អាច​យក​ច្រមុះ​អ្នក​ទៅ​ដាក់​ជិត​ក​របស់​កូន ពេល​នោះ​គេ​នឹង​មាន​អារម្មណ៍​រសើប និង​ចំលែក នោះ​គេ​នឹង​បាត់​យំ​ដោយ​ឯង​។

២-បើ​នៅ​តែ​យំ អ្នក​អាច​ប្តូរ​ដៃ​មនុស្ស​មក​ពរ​គេ ព្រោះ​ពេល​ខ្លះ​កូន​គ្រាន់តែ​ចង់ឱ្យ​ឳ​ពុក​ពរ​តែ​ប៉ុណ្ណោះ​។
អ្នក​ក៏​អាច​ផ្លុំ​ខ្យល់​តិច​ៗ​នៅ​លើ​ថ្ងាស​កូន​ដែរ ព្រោះ​ពេល​នោះ​គេ​នឹង​មាន​អារម្មណ៍​ចំលែក ហើយ​ភ្លេច​កា​រយំ​របស់​គេ​យ៉ាង​ងាយ​។

៣-អ្នក​អាច​នាំ​កូន​ទៅ​ស្តាប់​សម្លេង​ទឹក​ហូរ ព្រោះ​សម្លេង​ទឹក​ហូរ​នេះ​ធ្វើ​ឱ្យ​កូន​មានចិត្ត​ស្អប់ នោះ​គេ​នឹង​មិនសូវ​យំ​ទេ​។

៤-អ្នក​ក៏​អាច​ពរ​គេ​ដោយ​ធ្វើ​បែបបទ​ផ្សេង​ៗ​គ្នា​ដែរ ដើម្បី​ឱ្យ​គេ​សប្បាយចិត្ត​។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ធ្វើ​ឲ្យ​កូន​បាត់​យំ​បាន​យ៉ាង​ងាយ មិន​រំខាន​ដល់​អ្នក​ឡើយ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ