ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល​សរុប​ជាង​១៣​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៨ កើនឡើង​៥៦ភាគរយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រៃសណីយ៍​កម្ពុជា ថ្មី​ៗ​នេះ​បាន​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្ន​ង​ឆ្នាំ ២០១៨ កន្លង​មក​ស្ថាប័ន​មួយ​នេះ គឺ​រក​ចំណូល​សរុប​ប្រមាណ​ជាង ១៣​លាន​ដុល្លារ​អា​មេ​រិ​ក ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ប្រមាណ​តែ​ជាង…

រាជធានី​ភ្នំពេញ ៖ ប្រៃសណីយ៍​កម្ពុជា ថ្មី​ៗ​នេះ​បាន​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្ន​ង​ឆ្នាំ ២០១៨ កន្លង​មក​ស្ថាប័ន​មួយ​នេះ គឺ​រក​ចំណូល​សរុប​ប្រមាណ​ជាង ១៣​លាន​ដុល្លារ​អា​មេ​រិ​ក ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ប្រមាណ​តែ​ជាង ៨​លាន​ដុល្លារ ពោល​គឺ​មានការ​កើនឡើង​ជាង ៥៦ ភាគរយ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ឆ្នាំ​២០១៨ ប្រៃសណីយ៍​កំណត់​ផែនការ​រក​ចំណូល​ពី​ទីស្នាក់ការ​កណ្តាល​តែ ជាង​៥,១​លាន​ដុល្លារ​, ចំណូល​តាម​បណ្តា​ខេត្ត​មាន ២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក៏​ប៉ុន្តែ​សម្រាប់​ការ​អនុវត្ត​ជាក់ស្តែង ទីស្នាក់ការ​កណ្តាល​រក​ចំណូល​បាន​រហូត​ដល់​ជាង​១០,៥​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​១០៦% រីឯ​នៅ​តាម​បណ្តា​ខេត្ត​រក​ចំណូល​បាន​ដល់​២,៧​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​៣០% ធៀប​និង​ផែនការ​។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី ៤​មេ​សា ឆ្នាំ​២០១៩ ម្សិលមិញ នៅ​ទីស្តីការ​ប្រៃសណីយ៍​កម្ពុជា លោក អោ​ក បូ​រ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​ទៅ ប្រៃសណីយ៍​កម្ពុជា​បាន​បង្កើន​នូវ​ប្រាក់​ចំណូល​ពី​ជាង​២,១​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ កើនឡើង​ដល់​ជាង​១៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ទទួល​បាន​ប្រាក់​ចំណេញ​រៀង​រាល់​ឆ្នាំ ។ ជាក់ស្តែង​ចំណូល​ឆ្នាំ​២០១៨ សរុប​មាន​ចំនួន​ជាង​១៣​លាន​ដុល្លារ មាន​ប្រាក់​ចំណេញ​មុន​បង់ពន្ធ​ជាង​១,១ លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក អោ​ក បូ​រ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា «​ទន្ទឹម​និង​លទ្ធផល​សម្រេច​បាន​ខាងលើ ប្រៃសណីយ៍​កម្ពុជា បាន​ប្រែក្លាយ​ការ​បម្រើសេវា​ប្រៃសណីយ៍​ប្រពៃណី​ទៅ​ជា 3D Postal service និង​បង្កើត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បញ្ញើ​ផ្ទាល់ខ្លួន​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​និង​រហ័ស​ទាន់ចិត្ត​និង​សិក្សា​ស្វែងរក​សេវា​ថ្មី​ៗ ដោយ​បំពាក់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម ។ ពិសេស​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​យើង​នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​E-commerce សម្រាប់​ផ្តល់​សេវា​ដូច​ជា Online Shopping, Online Ticketing, E-Payment, E-Banking, Logistics and Courier ជាដើម »​។

លោក កុយ ពុំ ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រៃសណីយ៍​កម្ពុជា មាន​ប្រសាសន៍​ថា គោល ដៅ​យុទ្ធសាស្ត្រ​របស់​ប្រៃសណីយ៍​កម្ពុជា គឺ​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ប្រសិទ្ធភាព និង​គុណភាព​សេវា​ខ្ពស់​បាន​ដល់​គ្រប់​គ្នា គ្រប់​ទីកន្លែង​។
ប្រធាន​ក្រុមប្រឹក្សាភិបាល​ប្រៃសណីយ៍​កម្ពុជា បន្ត​ទៀត​ថា «​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ យើង​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹងគុណភាព​សេវា​ប្រៃសណីយ៍ ឱ្យ​កាន់តែ​មានគុណ​ភាព​លឿន​ជាង​មុន មាន​ទំនុកចិត្ត​ពី​អតិថិជន​កាន់តែ​ខ្លាំង ពង្រីក​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ត​បំពាក់​ប្រព័ន្ធ IPS ឱ្យ​បាន​គ្រប់​ខេត្ត បន្ត​ការ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​និង​មាន​ជំនឿ​ទុកចិត្ត បន្ត​ពង្រីក​គុណភាព​សេវា​ហិរញ្ញវត្ថុ​ប្រៃសណីយ៍​ឱ្យ​បាន​រហ័ស​ទាន់ចិត្ត បន្ត​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ក្នុង​ការ​អនុវត្ត​គម្រោង​របស់​UPU​ជាដើម​» ។

លោក ត្រាំ អុ​ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស ណី​យ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជោគជ័យ​ដែល​ទទួល​បាន​រយៈពេល​៨​ឆ្នាំ​ជាប់​គ្នា​នេះ គឺ​ភាគច្រើន​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម សេវាកម្ម បែប​ប្រពៃណី ដូច​ជា​ជា​ការ​ផ្ញើរ​សំបុត្រ​។ ក្នុង​បរិ​ការ​នៃ​ការ​ប្រែប្រួល​ឆាប់រហ័ស​របស់​បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និង​ការ​ប្រែប្រួល​ថ្មី នៃ​តម្រូវការ ក៏​ដូច​ជា​ការ​ប្រែប្រួល​ឥរិយា​បទ របស់​មនុស្ស​ពិសេស​ការ​ប្រែប្រួល​នៃ​ឥរិយា​បទ​របស់​អ្នក​ប្រើប្រាស់​សេវា​ប្រៃសណីយ៍ ត្រូវការ​ប្រើ​សេវា​ប្រៃសណីយ៍​បែប​ទំនើប ទាមទារ​ឱ្យ​ប្រៃសណីយ៍​កម្ពុជា ត្រូវ​មានការ​សម្រេចចិត្ត​ឱ្យ​បាន​លឿន ឆាប់រហ័ស​ចាប់​ឱ្យ​បាន​ទាន់​ពេលវេលា​វិនិយោគ​ទាំងឡាយ និង​ត្រូវ​មានការ​ប្រែប្រួល​ទាំង​ក្នុង​ការ​ដឹកនាំ ការ​គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​ការ​គ្រប់គ្រង​ខ្សែ​សង្វា​ក់​អាជីវកម្ម​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​គិតគូ​លើ​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ៗ​និង​សម​ស្រប​ទៅ​នឹង​សេចក្តី​ត្រូវការ​ក្នុង​អាជីវកម្ម ក៏​ដូច​ជា​ធ្វើការ​ពិចារណា ពោល​គឺ​ធ្វើការ​សិក្សា​អំពី​ការ​ដាក់​ទុន​វិនិយោគ ក្នុង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មី​ៗ ជំរុញ​ឱ្យ​ដំណើ​ការ E-commerce ដើម្បី​បង្កើន​ចំណូល​របស់​ខ្លួន​ស្រប​ទៅ​តាម​គោលនយោបាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​រាជរដ្ឋាភិបាល​សម័យកាល​បដិវត្ត​ឧស្សាហកម្ម​៤.០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ