ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ និង​ដំណើរការ​នៅ​ដើមឆ្នាំ​២០២៤

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​សៀមរាប​នេះ​មាន​ធ្វើ​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ដែល​មា​នទី​តាំងនៅ​ជាប់​ព្រំប្រទល់​ស្រុក​បី គឺ​ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង​ស្រុក​ស្វាយ​លើ របស់​ខេត្តសៀមរាប​លើ​ផ្ទៃដី​ទំហំ​៧០០​ហិ​កតា…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​សៀមរាប​នេះ​មាន​ធ្វើ​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ដែល​មា​នទី​តាំងនៅ​ជាប់​ព្រំប្រទល់​ស្រុក​បី គឺ​ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង​ស្រុក​ស្វាយ​លើ របស់​ខេត្តសៀមរាប​លើ​ផ្ទៃដី​ទំហំ​៧០០​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​សរុប​១៧០០​ហិ​កតា និង​ដំណើរការ​ដាក់​ឱ្យ​ប្រើប្រាស់ នៅ​ដើមឆ្នាំ​២០២៤​នា​ពេល​ខាង​មុខ​នេះ ។

ក្រោម​កិច្ច​ដឹកនាំ​របស់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​វត្តមាន​ចូលរួម​របស់​លោក​តឹក​រ៉េ​ត សំរេច ប្រធាន​គណៈកម្មការ​តម្រង់​ទិស​ការ​សាងសង់ និង ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ភាគី​ក្រុម ហ៊ុន​វិនិយោគ​គម្រោង​សាងសង់​ចិន​ដឹកនាំ​ដោយ​លោក Lu Yanwen ប្រធាន​ក្រុមហ៊ុន​យូ​ណា​ន គ្រុប​ខូ​អិ​ល​ធី​ឌី និង​លោក លោក​ជំទាវ អស់លោក លោកស្រី​នៃ​បណ្តា​ក្រសួង​មន្ទីរ​អង្គភាព ស្ថាប័ន​មានការ​ពាក់ព័ន្ធ​ចូលរួម​ផង​ដែរ ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​ទៀ សីហា ក្នុង​នាម​អាជ្ញាធរ​ខេត្ត និង​តំណាង​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ក៏​បាន​សម្តែង​នូវ​សេចក្តី​រំភើប​ចំពោះ​សម​ទ្ធិ​ផល​ថ្មី​ដ៏​ធំ​មួយ​ដែល​នឹង​ចាប់បដិសន្ធិ​ក​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ដែល​ជា​ព្រ​លាន​យន្តហោះ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​យើង​នេះ ។ លោក​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​អាកាសយានដ្ឋាន​ថ្មី​បាន​សាងសង់​រួចរាល់ និង​បើក​កិច្ច​ដំណើរការ​នោះ និង​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​មានការ​កើន​ទើង​ទ្វេ​ដង និង​កាន់តែ​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​សំខាន់​នៅ​ស្រុក​ទាំង​បី​ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​អាកាសយានដ្ឋាន​នេះ​ផង​ដែរ គឺ​ស្រុក​ស្វាយ​លើ ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង ។

ឆ្លង​តាម​ការ​បង្ហាញ​នោះ​ដែរ​លោក Lu Yanwen ប្រធាន​ក្រុមហ៊ុន​យូ​ណា​ន គ្រុប​ខូ​អិ​ល​ធី​ឌី បាន​គូសបញ្ជាក់​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​នេះ គឺជា​គម្រោង​ដ៏​សំខាន់​ដែល​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទាំង​ពីរ​កម្ពុជា ចិន ក្នុង​គោលនយោបាយ (​ខ្សែ​ក្រ​វ៉ា​ត់​មួយ និង​ផ្លូវ​មួយ​) ហើយ​នៅ​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៦ Yuntou គ្រុប និង​ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​ចុះហត្ថលេខា​ព្រមព្រៀង BOT ស្តី​ពី​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ប្រធានាធិបតី ស៊ីជី​ង ពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

លោក​បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នេះ​មាន​ចម្ងាយ​ពី​ក្រុង​សៀមរាប ៥១​គីឡូម៉ែត្រ នៅ​លើ​ផ្ទៃដី​សរុប​៧០០​ហិ​កតា ហើយ​សាងសង់​តាម​ស្តង់ដារ​រចនាបថ​អាកាសយានដ្ឋាន​លំដាប់ថ្នាក់​ទី 4E ដែល​អាច​ប្រតិបត្តិការ​យន្តហោះ​ខ្នាត​ធំ​មាន​លេខ​កូដ E ។ ម្យ៉ាងទៀត​តាម​កំណើន​នៃ​ចរាចរណ៍​ផ្លូវអាកាស​នា​ពេល​អនាគត និង​ត្រូវ​ធ្វើការ​ពង្រីក​ទៅ​ជា អាកាសយានដ្ឋាន​ប្រភេទ 4F ហើយ​គម្រោង​នេះ​ប្រតិបត្តិការ​តាម​កម្មវិធី BOT ដែល​មានការ​វិនិយោគ​ដោយ Yuntou​គ្រុប យូ​ណា​ន វិនិយោគ​បរទេស និង​យូ​ណា​ន​ព្រ​លាន​យន្តហោះ​គ្រុប ដែល​បាន​បណ្តាក់ទុន​វិនិយោគ​២២០​លាន​ដុល្លា ។

លោក Lu Yanwen បាន​បញ្ជាក់​ទៀត​ថា រយៈពេល​នៃ​ការ​សាងសង់ និង​ប្រតិបត្តិការ​គម្រោង សរុប​៥៥​ឆ្នាំ ហើយ​រយៈពេល​នៃ​ការ​សាងសង់​ដោយ​រំពឹង​ថា ប្រើ​រយៈពេល​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​។​លោក​បន្ត​ទៀត​ថា ក្នុង​ដំណាក់កាល​ទី​១​នៃ​គម្រោង​នេះ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​៨៨០​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​សាងសង់​ផ្លូវ​រត់​ល្បឿន​លឿន​ទំហំ​៣​ពាន់​៦០០​ម៉ែត្រ គុណ​៤៥​ម៉ែត្រ​មួយ​ផ្លូវ និង​ប៉ា​រ៉ា​ឡែល​សម្រាប់​យន្តហោះ​ធ្វើការ​ហោះហើរ និង​ចុះ​ចត និង​ចំណត​យន្តហោះ ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពាក់ព័ន្ធ​ផ្សេង​ៗ និង​បរិក្ខា​ជំនួយ​ស្ថានីយ​អ្នកដំណើរ​ដែល​មាន​ទំហំ​៥០​ពាន់​ម៉ែត្រក្រឡា ហើយ​អាកាសយានដ្ឋាន​នេះ​ក្នុង​មួយ​ឆ្នាំ​អាច​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ពី​៧​លាន​ទៅ​១០​លាន​នាក់​ផង​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា នៅ​ពេល​បញ្ចប់​គម្រោង​នេះ និង​បង្កើន​នូវ​សមត្ថភាព​ដឹក​ជញ្ជូន​នៅ​កម្ពុជា ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន និង​ជម្រុញ​សក្តានុពល​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​តំបន់​ព្រមទាំង​ផ្តល់​ផលប្រយោជន​ដល់​ការ​ការពារ​ប្រវត្តិសាស្ត្រ​អង្គរ និង​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អនុ​តំបន់​ទន្លេ​ឡាន​ឆាង​មេគង្គ និង​ការ​អភិវឌ្ឍន៍​បន្ថែម​លើ​កិច្ច​ទំនាក់​ទំនងជា​មិត្តភាព និង​ធ្វើ​ឱ្យ​ចំណងមិត្តភាព​កម្ពុជា ចិន​កាន់តែ​មាន​ភាពរឹងមាំ និង​ជា​បងប្អូន​តែ​មួយទៀត​ផង ។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​គម្រោង​មួយ​នេះ​ក្រោយ​ពេល​បញ្ចប់ និង​បើក​ដំណើរការ​នោះ គឺជា​បង្អួច​មួយ​ដែល​បាន​បង្ហាញ​ពី​កម្ពុជា​ទៅ​លើ​ពិភពលោក ហើយ​មាន​សង្ឃឹម​ជឿជាក់​ថា គម្រោង​នេះ​ជា​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​នូវ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ខេត្តសៀមរាប និង លើកកម្ពស់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា ចិន ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ