ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ស្តោះ​ទឹកមាត់​…​វាយ​គ្នា​ផ្អើល​ផ្សារ​កណ្តាល​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង​Net មួយ​កន្លែង និង​បុរស​ជា​សន្តិសុខ​ម្នាក់​បាន​វាយ​គ្នា បណ្តាល​ឱ្យ​រង​របួស​រៀង​ៗ​ខ្លួន ដោយ​ភាគី​ខាង​បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ហាង Net និយាយ​ថា ខឹង​សន្តិសុខ​រឿង​ស្តោះ​ទឹកមាត់​ដាក់​ជើង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង​Net មួយ​កន្លែង និង​បុរស​ជា​សន្តិសុខ​ម្នាក់​បាន​វាយ​គ្នា បណ្តាល​ឱ្យ​រង​របួស​រៀង​ៗ​ខ្លួន ដោយ​ភាគី​ខាង​បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ហាង Net និយាយ​ថា ខឹង​សន្តិសុខ​រឿង​ស្តោះ​ទឹកមាត់​ដាក់​ជើង ទើបបាន​វាយ​សន្តិសុខ​ម្នាក់​នោះ ចំណែក​ភាគី​ខាង​សន្តិសុខ​បាន​និយាយ​ថា មិនដឹងបុរសអ្នកមើលការខុសត្រូវហាង Net នោះ​​គុំ​គួ​ន​គាត់​រឿង​អ្វី ទើបបាន​ជា​មក​វាយ​គាត់ ហើយ​គាត់​ក៏​យក​ខ្នោះដៃ​ទៅ​វាយ​វិញ បណ្តាល​អោយ​បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង Net រង​របួសធ្ងន់​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៩​តាម​បណ្តោយ​ផ្លូវ​១៣៦​កែង​ផ្លូវ​១៩ នៅ​ចំណុច​Net136 ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​សន្តិសុខ​ឈ្មោះ​ដុល អាយុ​២៧​ឆ្នាំ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ធ្វើការ​ជា​សន្តិសុខ​ឯកជន​មួយ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​កន្លែងធ្វើការ​) អស់​រយៈពេល​៤​ខែ​មក​ហើយ ប៉ុន្តែ​រយៈពេល​២​ខែ​កន្លង​មកនេះ គាត់​មិន​ដែល​និយាយ​ស្តី​អី​ជាមួយ​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ខាងក្នុង​ហាង​Net​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គាត់​បាន​ទិញ​ស្រា​បៀរ​មក​ផឹក​ពីរ​នាក់​មិត្តភក្តិ​រហូត​ដល់​វេលា​កើតហេតុ​ខាងលើ​នេះ គាត់​ក៏​បាន​ដើរទៅ​នោម​នៅ​ក្បែរ​កន្លែង​គាត់​យាម ស្រាប់តែ​បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ហាង Net ម្នាក់​នោះ​មិនដឹង​ថា គុំ​គួ​ន​គាត់​រឿង​អី​នោះ​ទេ បានជា​វាយ​គាត់​៣​ទៅ​៤​ដៃ រួច​រត់​ចូល​ទៅ​ក្នុង​ហាង Net យក​ដំបង​ទីប​បួន​ជ្រុង​មក​វាយ​គាត់​ថែម​ទៀត ទើប​គាត់​ការពារ​ខ្លួន​ក៏​យក​ខ្នោះដៃ​ទៅ​វាយ​វិញ​រហូត​ជ្រុលដៃ​បណ្តាល​អោយ​បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ហាង Net រង​របួស​បែកក្បាល ចំណែក​គាត់​ក៏​មាន​របួស​ដែល​ចំ​ដៃ​ខាងស្តាំ​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ហាង Net សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​មិន​បាន​ទៅ​រករឿង​ខាង​សន្តិសុខ​មុន​នោះ​ទេ គឺ​មក​ពី​សន្តិសុខ​ជា​អ្នក​ឈ្លោះ​មុន ព្រោះ​ពេល​ឃើញ​គាត់​ដើរ សន្តិសុខ​ម្នាក់​នោះ​បាន​ស្តោះ​ទឹកមាត់​ដាក់​ជើង​គាត់ ទើប​គាត់​ខឹង​ក៏​វាយ​មួយ​ដៃ​ទៅ ស្រាប់តែ​សន្តិសុខ​ម្នាក់​យក​ខ្នោះ​មក​វាយ​គាត់​ឡើង​ចាស់ដៃ បណ្តាល​អោយ​គាត់​រង​របួសធ្ងន់​បែកក្បាល​ជា​ច្រើន​កន្លែង ។ កន្លង​មក​គាត់​ក៏​មិន​ដែល​និយាយ​លេង​អី្វ​ច្រើន​ដែល​ជាមួយ​សន្តិសុខ​ម្នាក់​នោះ​ទេ ពីព្រោះ​សន្តិសុខ​ម្នាក់​នោះ​តែងតែ​ឈ្លោះ មិន​ដែល​គោរព​គេឯង និង​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍ ហើយ​ភាគី​ទាំង​សងខាង​សុំ​សម្របសម្រួល​គ្នា​ដោយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​អី្វ​នោះ​ទេ សុខចិត្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ