ក្របួច.កចិន12នាក់ កំពុងបង្កព្យុះភ្លៀងនៅសណ្ឋាគារដែនដីសមុទ្រខ្មែរ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនជាច្រើននាក់បានត្រូវកម្លាំងនគរបាលកងអន្តរាគមន៍ពិសេស និងនគរបាលជំនាញ សហការជាមួយនគរបាលមូលដ្ឋាននៃស្នងការដ្ឋានខេត្ត ធ្វើការបង្ក្រាបនិងឃាត់ខ្លួន ក្រោយពីពួកគេផ្ទុះជម្លោះហិង្សាវាយតប់គ្នានៅក្នុងសណ្ឋាគារណាន ហៃ ភលអាផាតមិន ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៣ ខែមេសា កន្លងទៅ ។

តាមសេចក្តីរាយការណ៍ព័ត៌មានបឋមពីសមត្ថកិច្ចឱ្យដឹងថា ជនជាតិចិនជាច្រើននាក់ ដោយមិនច្បាស់ពី
ចំនួនបានឈ្លោះគ្នា រួចឈានទៅដល់ការប្រើហិង្សាដេញវាយតប់គ្នានៅក្នុងសណ្ឋាគារខាងលើ ។ ភ្លាមៗ
នោះ នគរបាល និងសមត្ថកិច្ចពាក់ព័ន្ធបានទៅអន្តរាគមន៍ ដោយចាប់ឃាត់ខ្លួនជាច្រើននាក់ ដែលពាក់ព័ន្ធនឹងជម្លោះហិង្សានេះ រួចនាំយកទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត និងដោះស្រាយតាមនីតិ វិធី ។

ទោះបីជាបែបណា នៅមិនទាន់មានប្រភពជាក់លាក់ពីសមត្ថកិច្ចឱ្យដឹងពីដើមចមនៃជម្លោះហិង្សានេះថា បណ្តាលមកពីមូលហេតុអ្វី និងមានមនុស្សរងរបួសដែរ ឬយ៉ាងណានៅឡើយ ទេ ដោយសារតែការស្រាវ ជ្រាវកំពុងធ្វើបន្ត ។

ករណីនេះនគរបាលនឹងដោះស្រាយតាមផ្លូវច្បាប់ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក៏ដូចជាលោក យន្ត មីន ប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្តដែលកំណត់វិធានការច្បាស់លាស់ថា ជនបរទេសដែលចូលមកធ្វើការឬស្នាក់នៅក្នុងខេត្តព្រះសីហនុត្រឹម ត្រូវគោរពច្បាប់កម្ពុជា អាជ្ញាធរលើកទឹកចិត្តនិងការ ពារ ប៉ុន្តែជនបរទេសណាដែលល្មើសច្បាប់នឹងត្រូវផ្តន្ទាទោសមិនលើកលែងឡើយ ។

តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ លី សុខហុី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ឲ្យដឹងថា ជនជាតិចិនដែលប្រទូស្តរា៉យគ្នានេះត្រូវបានឃាត់ខ្លួន១២នាក់ តែបើមានខ្លះមិនពាក់ព័ន្ធនឹងដោះលែងវិញ ។

លោកនាយការិយាល័យបញ្ជាក់ថា ក្រុមជនជាតិចិនដែលប្រទូស្តរា៉យគ្នានេះមាន២ក្រុម គឺម្ខាងខាងសណ្ ឋាគារណានហៃ និងម្ខាងទៀតខាងកាស៊ីណូ ដែលខាងសណ្ឋាគារបានជួលឱ្យនៅមួយផ្នែក ហើយការឈានដល់កើតមានហិង្សាវាយតប់គ្នានេះ គឺមកពីការដណ្តើមគ្នារឿងជណ្តើរយន្ត ៕









ចែករំលែកព័តមាននេះ