ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹងសៀមរាបបើនៅតែ​ធ្វើឱ្យ​ឆ្អើម​បែប​នេះ…​គួរឱ្យ​​បារម្ភខ្លាំង​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវបរទេសបាន​រិះគន់​ថា បរិស្ថាន​ទឹកស្ទឹង​សៀមរាប តាំងពី​អភិ បាលខេត្ត​ចាស់ ​រហូត​ដល់​ថ្មីនៅ​តែ​កខ្វក់ ។ ទឹកស្ទឹង​សៀមរាប​នេះ ​ដែល​មាន​ប្រភព​ហូរ​ធ្លាក់​មក​ពី​ភ្នំ​គូលែន…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវបរទេសបាន​រិះគន់​ថា បរិស្ថាន​ទឹកស្ទឹង​សៀមរាប តាំងពី​អភិ បាលខេត្ត​ចាស់ ​រហូត​ដល់​ថ្មីនៅ​តែ​កខ្វក់ ។ ទឹកស្ទឹង​សៀមរាប​នេះ ​ដែល​មាន​ប្រភព​ហូរ​ធ្លាក់​មក​ពី​ភ្នំ​គូលែន ធ្លាប់តែ​មាន​ទឹកថ្លា​ឆ្វង់​ល្អ​ គួរ​ឱ្យ​ចង់​បរិភោគ​តាំង​តែ​ពី​សម័យ​មុន ហើយ​ពលរដ្ឋ​ប្រើប្រាស់​មិន​ដែល​មាន​បញ្ហា​​ទេ ។ ប៉ុន្តែ​បច្ចុប្បន្ន ទឹកស្ទឹង​នេះ​គួ​ឱ្យ​ឆ្អើម ​ព្រោះតែ​ភាព​កខ្វក់ទឹក​ឡើង​ពណ៌​ខ្មៅ និង​មាន​ក្លិនស្អុយ​មិន​អាច​ហ៊ាន​ប្រើប្រាស់​ទេ ។

ពលរដ្ឋ​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ពោធិ៍​លង្កា ក៏​ដូច​ជា​មន្ត្រី​រាជការ​មួយ​ចំនួន​និយាយ​ថា នា​រយៈពេល​ចុង​ក្រោយ​ដែល​ខេត្តសៀមរាប​មាន​អភិបាលខេត្ត​ចំនួន​៣​នាក់​រួច​មក​ហើយ​នេះ គ្មាន​ឃើញ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ក្រុង ឬ​មន្ដ្រី​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ខេត្ត​ឡើយ ដោយ​បណ្ដោយ​ទុក​ឱ្យ​បណ្ដា​ផ្សារ ផ្ទះសំណាក់ សណ្ឋាគារ និង ភោ​ជនី​យ​ដ្ឋា​ន​មួយ​ចំនួន នៅ​តាម​ដងស្ទឹង​សៀម
រាប ក្នុង​ក្រុង​សៀមរាប ដាក់​លូ​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ក្នុង​ស្ទឹង ទើប​ធ្វើ​ឱ្យ​ទឹកស្ទឹង​នេះ​ប្រែ​ពណ៌ ពីខៀវ​ថ្លា​
មក​ជា​ខ្មៅ ថែម​ទាំង​មាន​ក្លិនស្អុយ​ថែម​ទៀត ។

ជុំវិញ​ករណី​នេះ លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប ថ្លែង​ថា លោក​បាន​ចាត់​ក្រុម​ការងារ​ឱ្យទៅ​ពិនិត្យ​តាម​ដងស្ទឹង​សៀមរាប​នោះ​ហើយ មិនមែន​តែ​ផ្សារ​មួយ​ទេ​គឺ​មាន​ច្រើន​ទៀត​ដូច​ជា សណ្ឋាគារ ផ្ទះ សំណាក់ ភោជនីយដ្ឋាន និង​ផ្ទះ​ជា​ច្រើន ដែល​ស្ថិត​នៅ​ជាប់មាត់​ស្ទឹង​សៀមរាប ។ ឥឡូវ​យើង​កំពុង​សិក្សា ហើយ​ខាង​ក្រសួង សាធារណការ​និង​ដឹក​ជញ្ជូន​ជួយ​សិក្សា​ប្រព័ន្ធ​លូ បង្ហូរទឹក​កខ្វក់​នៅ​តាម​ដងស្ទឹង​សៀម
រាប​នេះ ។យើង​នឹង​បិទ​បញ្ចៀស​វា​ជា​បណ្តោះអាសន្ន ដើម្បី​ឱ្យ​វា​រុញច្រាន​ទៅ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ក្រ​ខ្វក់​ផ្សេង​ទៀត ។

តាម​ពិត នេះ​ជា​គម្រោង​ទ្រង់ទ្រាយ​ធំ ហើយ​មិន​អាច​ធ្វើ​តែ​មួយ​ថ្ងៃ​កើត​ទេ ទាំង​អាជ្ញាធរ​ខេត្ត ទាំង​ក្រសួង បាន​និង​កំពុង​ធ្វើ​កិច្ចការ​នេះ ។ ប​ច្ចុប្បន្ន លូ​ចម្រោះ​មាន​២​ទីតាំង​គឺ ទី​១-​នៅ​ជិត​សណ្ឋាគារ​សុខា​ចាស់ និង​ទី​២-​រោងចក្រ​ចម្រោះ​ធំ នៅ​ក្នុង សង្កាត់​សំបួរ ក្រុង​សៀមរាប ។លោក​អភិបាលក្រុង​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ
យើង​ចម្រោះ​ទឹក​កខ្វក់​ក្នុង​១​ថ្ងៃ​បាន​១៥.០០០ ម៉ែត្រគូប ។ យើង​កំពុង​សិក្សា​បន្ថែម ដើម្បី​ឲ្យ​បាន​ដល់​២៥.០០០​ម៉ែត្រគូប ហើយ​និង​សិក្សា​លទ្ធភាព​បន្ថែម​ទៀត​ឈាន​ទៅ​ពង្រីក​លទ្ធភាព​នៃ​ប្រព័ន្ធ​បញ្ចេញ​ចោល ។ អុ​ី​ចឹ​ង​យើង​នឹង​ព្យាយាម​គិត​ពី​អាទិភាព ហើយ​រឿង​ប្រព័ន្ធ​លូ​បង្ហូរ​ចូល​ស្ទឹង គឺ​នៅ​ថ្ងៃ​ខាង​មុខ​មិន​ឱ្យ​មាន​ទៀត​ទេ ។

កាលពី​ថ្ងៃ​ទី​៣១ ខែមីនា​កន្លង​ទៅ យើង​មាន​ប្រជុំ​ពិនិត្យ​ផែនការ​នោះ​ជា​លើក​ចុង​ក្រោយ ដើម្បី​ឈាន​ទៅ​ដល់​សុំ​ការ​សម្រេច​ពី​ថ្នាក់ដឹកនាំ ។យើង​មាន​ផែនការ​ពង្រីក​ជា​បន្តបន្ទាប់​ទៀត ក្នុង​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០ ហើយ​គម្រោង​នេះ​មានការ​ជួយ​គាំទ្រ​ថវិកា​ពី ADB , AFD ,EDCF និង​ដៃគូ​មួយ​ចំនួន​ទៀត ក៏​ប៉ុន្តែ​វា​នៅ​មិន​គ្រប់គ្រាន់​ទេ ។ម​ជ្ឈ​ដ្ឋា​នានា​ក្នុង​ក្រុង​សៀមរាប សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​ទឹកស្ទឹង​សៀមរាប​នេះ ព្រោះ​បន្តិច​ម្តង​ៗ​បាន​ក្លាយជា​ស្ទឹង​ទឹក​ស្អុយ​ទៅ​
ហើយ ៕

អត្ថបទសរសេរ ដោយ