បឹងសំរោងមានទំហំ៣៣៦ហិកតា…ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ គឺជាបឹងដ៏ធំមួយមានមុខងាររំដោះទឹកជំនន់មួយផ្នែកធំពីរាជធានី…ប៉ុន្តែមកដល់ឆ្នាំ២០១៨កន្លង…បឹងសំរោងត្រូវស្ថិតនៅក្នុងកណ្តាប់ដៃឯកជន១០០ភាគរយអស់ទៅហើយ ។
ផ្ទៃបឹងទាំងមូល…ត្រូវបានឯកជនកាន់កាប់ទាំងផ្ទាំងៗ…ដោយចាក់ដីលុប…ក្លាយជាស្រះធំៗរាប់រយចិញ្ចឹមត្រី…ក្លាយជាកសិដ្ឋានចម្ការប្ញស្សីទំពាំង…និងក្លាយជាដីមានម្ចាស់ដែលភាគច្រើនជាអ្នកមានអំណាច…អ្នកមានប្រាក់ អ្នកមានងារឧកញ៉ា…បោះបង្គោលហ៊ុំព័ទ្ធពេញផ្ទៃបឹង ។
បឹងសំរោងមានឈ្មោះថា បឹងមែន…ប៉ុន្តែគេជីកស្រះ គេចាក់ដីលុប ធ្វើកសិដ្ឋាន…គេហ៊ុំយកដោយមានបង្គោលបោះចំណាំ…គេទិញលក់តៗគ្នារាប់ដងមិនអស់…រហូតដល់មានធ្វើរបងដោយលួសសំណាញ់…លួសបន្លា រោងចាំដីពាសពេញ…គ្មានសល់ទីណាឱ្យទំនេរទេ…ម៉ដ្ឋដូចអាចម៌ទីទុយ ។
តាមពិតទៅ…បឹងសំរោងមានអនុក្រឹត្យការពារ…លេខ៦៥ អន.ក្រ ចុះថ្ងៃទី៩ មិថុនា ឆ្នាំ២០០៨…ប៉ុន្តែអនុក្រឹត្យនោះមានតែលើក្រដាស…ពុំមានអំណាចណាមួយឱ្យមន្ត្រីក្រោមអំណាចអនុវត្តឡើយ…គឺអ្នកណាយកប៉ុន្មានយកទៅ…លក់ដូរតៗគ្នាស្រេចតែចិត្តលក់ទៅ…ទីតាំងបឹងសំរោងនៅតែដដែល…អត់មានអ្នកណាលើកយកទៅណាទេ…មិនខុសពីរឿងអាជ័យចាំចំការឡើយ ។
មកដល់ចុងឆ្នាំ២០១៨…គឺ១០ឆ្នាំកន្លងផុតទៅ…ទើបអាជ្ញាធររាជធានីចាប់ផ្តើមយកអនុក្រឹត្យមកអនុវត្ត…ប្រមូលយកបឹងសំរោងទាំងមូលមកវិញ…ដោយនាំអ្នកឯកទេសទៅកំណត់ព្រំបឹង៣៣៦ហិកតា…ទើបនាំគ្នាធ្វើភ្នែកស…បើកភ្នែកធំៗដាក់គ្នា…ព្រោះអត់ឃើញមានផ្ទៃបឹង…ឃើញតែចំការប្ញស្សី ឃើញតែស្រះចិញ្ចឹមត្រី…ឃើញតែគេចាក់លុប គេបោះបង្គោលព្រំដីចំណាំ…ឃើញតែរោងចាំចំការចាំដីតែប៉ុណ្ណោះ ។
លុះដល់ពេលលើកអំណាចទៅអនុវត្តដើម្បីយកបឹងមកវិញ…មានម្ចាស់ខ្លះស្ទើរតែច្រានទ្រូងមិនឱ្យធ្វើ…ព្រោះគេជាប់ចិញ្ចឹមត្រី…ជាប់ដំណាំប្ញស្សីកំពុងទទួលផលទំពាំង…។ល ។
ម្ចាស់ដីបឹងខ្លះនិយាយថា…យូរឆ្នាំហើយម៉េចមិនហាម…ដល់ពេលគេចំណាយលុយទិញ…ចំណាយធ្វើកសិដ្ឋានបានផលទើបមកដេញ…តើប៉ងយកដីបឹងនេះលក់ឱ្យអ្នកណាទៀតហើយ0x017d7 សង្ស័យមានអ្នកប៉ុនប៉ងចង់បានដូចបឹងជប៉ុនពីអតីតកាលទេដឹង ?
អ្នកខ្លះថា…១០ឆ្នាំកន្លងប្រសិនបើមានការរារាំង…មានការហាមឃាត់ប្រហែលជាពួកគេមិនទិញ…មិនមកបង្កបង្កើនផលលើបឹងនេះទេ…ប៉ុន្តែអត់សោះ សមតែគេមិនឱ្យ…សមតែនាំគ្នារារាំង…សមតែគេច្រានទ្រូង…គឺសមមុខមែន…េហ ! េហ !
ចែករំលែកព័តមាននេះ