ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សន្តិសុខ​ថាមពល​ជា​មេរៀន​ថ្មី​មួយ​សម្រាប់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សន្តិសុខ​ថាមពល​ជា​មេរៀន​ថ្មី​មួយ សម្រាប់​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​ប្រជាពលរដ្ឋ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សន្តិសុខ​ថាមពល​ជា​មេរៀន​ថ្មី​មួយ សម្រាប់​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​ប្រជាពលរដ្ឋ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា​នេះ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា «​កម្ពុជា​បាន​ធានា​សន្តិសុខ​ស្បៀង​ហើយ​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​ថ្មី គឺ​សន្តិសុខ​ថាមពល​ដែល​ជា​មេរៀន​ថ្មី​មួយ​សម្រាប់​កម្ពុជា ហេតុ​ដូចនេះ​គោលនយោបាយ​ជាក់ស្តែង​ដែល​ត្រូវ​តែ​ធានា​ប្រសិទ្ធភាព និង​អាទិភាព​បំផុត​សម្រាប់​ប្រជាពលរដ្ឋ ហេតុ​ដូចនេះ​អ្នក​ធម្មជាតិនិយម ឬ​គោលការណ៍​ធម្មជាតិ និង​បរិស្ថាន គឺ​ស្ថិត​នៅ​ក្នុង​ការ​ពិ​ចារ​ណ​សារ​ជា​ថ្មី ដើម្បី​តុល្យភាព​រវាង​តម្រូវការ​របស់​មនុស្ស និង​ការ​អភិវឌ្ឍ​ជា​ចម្បង​របស់​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ