កន្លះម៉ោងក្រោយម្ចាស់ផ្ទះនាំគ្នាទៅសែនឆេងម៉េងអស់…ផ្អើលអ្នកជិតខាង និងសមត្ថកិច្ច (មានវីដេអូ)
- សៀមរាប
ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះអ្នកលក់ចាប់ហួយ និងជាអ្នកដាក់លុយរាប់ (អ្នករកស៊ីចងការប្រាក់) ត្រូវបានអគ្គិភ័យលេបត្របាក់តែមួយប៉ប្រិចភ្នែក អស់ ទាំងស្រុងចំនួន២ខ្នងជាផ្ទះរបស់ម្តាយ និងកូន បង្កអោយមានការ ភ្ញាក់ផ្អើលដល់អ្នកជិតខាងដែលកំពុងដេកលង់លក់ រហូតផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះមកជួយអន្តាគមន៍កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅសហគមន៍ខាងកើត (ផ្ទះសង់លើចំណីផ្លូវ១៥ម៉ែត្រ) ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមសេចក្តីរាយការណ៍បានបន្តថា មូលហេតុលបណ្តាលមកពីម្ចាស់ផ្ទះដុតធូបទុកចោលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ហើយនាំគ្នាចេញទៅសែនផ្នូរ (សែនឆេងម៉េង) នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលជាស្រុកកំណើត ។

ពាក់ព័ន្ធនឹងករណីខាងលើ បណ្តាលឱ្យភ្លើងឆាបឆេះផ្ទះអស់ចំនួន២ខ្នងទាំងស្រុង និងរងការខូចខាតទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ទាំងស្រុងផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





















ចែករំលែកព័តមាននេះ