ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ និងបារាំង ​ស្នើសុំ​​ប្រ៊ុ​យ​ណេ​ដក​ច្បាប់​​ទាំងនេះចេញ​

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា ប្រទេសអង់គ្លេស អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ និងបារាំង សុទ្ធតែ​ស្នើសុំ​ឱ្យ​ប្រ៊ុ​យ​ណេ​ដក​ច្បាប់​​ចេញ​​ លើការចេញ​ច្បាប់​ដាក់ទោស​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយ​គប់​ដុំ​ថ្ម​រហូត​ដល់​ស្លាប់​ ។ ច្បាប់​នេះ…

តាម​ប្រភព​ពីMetroបានឱ្យ​ដឹង​ថា ប្រទេសអង់គ្លេស អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ និងបារាំង សុទ្ធតែ​ស្នើសុំ​ឱ្យ
​ប្រ៊ុ​យ​ណេ​ដក​ច្បាប់​​ចេញ​​ លើការចេញ​ច្បាប់​ដាក់ទោស​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយ​គប់​ដុំ​ថ្ម​រហូត​ដល់​ស្លាប់​ ។ ច្បាប់​នេះ ​គឺ​មាន​ឥទ្ធិពល​ទៅ​លើ​ក្មេង​ៗ ​និង​ជនបរទេសផងដែរ ។ បើ​ទោះបីជា​ពួក​​គេ​មិនមែន​ជា​អ្នក​គោរព​សាសនា​មូស្ល៊ីម​ក៏​ដោយ​ ពោល​គឺ​ឱ្យ​តែ​ដឹង​ថា មានការ​រួម​ភេទ​​​លើភេទ​ដូច​គ្នា គឺ​ត្រូវ​តែ​ស្លាប់ ​ដោយ​ការ​គប់​ដុំ​ថ្ម​ ។ គេ​ក៏​បាន​ចេញ​ច្បាប់​មួយទៀត​ សម្រាប់​ចោរ​ដែល​លួច​របស់​ផង​ដែរ​ ។

ប្រសិនបើ​គេ​ចាប់​បាន​ចោរ គេ​នឹង​ចាប់​កាត់​ដៃ​ខាងស្តាំ ចំពោះ​ការ​លួច​លើក​ទី​មួយ ​។ ប្រសិនបើ​គេ​ចាប់​បាន​​លើក​ទី​ពីរ គេ​នឹង​ចាប់​កាត់​ជើង​ខាងឆ្វេង ​។ ការ​ដាក់ទោស​បែប​នេះ ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ក្រោម​មា​ត្រា​​​របស់​ច្បាប់ Shariah​។ ​

វា​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៤ សម្រាប់​ប្រើប្រាស់​ទៅ​លើ​ប្រជាជន​ ក្នុង​ប្រទេស​ដែល​មាន៤៣០​ពាន់​នាក់ ដែល​មាន​២​ភាគ​៣ គឺជា​អ្នក​កាន់សាសនា​មូ​ស្លីម ។ ខណៈ​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មានការ​ប្រឆាំង​ចំពោះ​ការ​ចេញ​ច្បាប់​នេះ​នៅឡើយ​ទេ ដោយសារ​តែ​វា​ពិតជា​កម្រ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​បញ្ចេញ​មតិផ្ទុយ​នឹង​អ្នក​ដឹក​​នាំ​ប្រទេស​ ។

លោក Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី បាន​អំពាវនាវ​ដល់​ជនជាតិ​ស៊ុ​ល​​ត​ង់ ឱ្យ​ផ្អាក​ជា​បន្ទាន់​នូវ​ការ​កាត់​ផ្តាច់​ការ​គប់​ដុំ​ថ្ម​និង​សិទ្ធិ​ដទៃ​ទៀត​ ដោយ​រំលោភ​បំពាន​បទ​ប្បញ្ញត្តិ​និង​ការ​ផ្តន្ទាទោស​ ។ លោក​បាន​លើក​ឡើង​ថា «ក្រមព្រហ្មទណ្ឌ​ថ្មី​របស់​ប្រ៊ុ​យ​ណេ​គឺជា​ទ​ង្វើ​ដ៏​ព្រៃផ្សៃ​ដល់​កំពូល ដោយ​ដាក់ទោស​ទៅ​លើ​អ្វី​ដែល​មិន​គួរ​ជា​ទ​ង្វើ​ព្រហ្មទណ្ឌ» ។

អត្ថបទសរសេរ ដោយ