ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​២​ប្រភេទ ធ្វើ​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៦២​នាក់

5 ឆ្នាំ មុន

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ រដ្ឋមន្ត្រី​គ្រប់គ្រង​ដែនដី​របស់​បួ​គី​ណា​ហ្វា​សូ លោក​SIMEON SAWADOGO ប្រកាស​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​៣​មេ​សា​ថា រវាង​ពី​ថ្ងៃ​ទី​៣១​មីនា​មក​ថ្ងៃ​ទី​២​មេ​សា ឃុំ​មួយ​នា​ភាគ​ខាងជើង​ប្រទេស​គឺ​ឃុំ​អា​ប៊ី​ដា​ជិត​ព្រំដែន​ម៉ា​លី មាន​ផ្ទុះ​អំពើ​ហិង្សា​២​ប្រភេទ ដោយ​មួយ​ប្រភេទ​ការ​វាយ​ប្រ​ប្រហារ​របស់​ពួក​ជី​ហា​ដ…

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ រដ្ឋមន្ត្រី​គ្រប់គ្រង​ដែនដី​របស់​បួ​គី​ណា​ហ្វា​សូ លោក​SIMEON SAWADOGO ប្រកាស​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​៣​មេ​សា​ថា រវាង​ពី​ថ្ងៃ​ទី​៣១​មីនា​មក​ថ្ងៃ​ទី​២​មេ​សា ឃុំ​មួយ​នា​ភាគ​ខាងជើង​ប្រទេស​គឺ​ឃុំ​អា​ប៊ី​ដា​ជិត​ព្រំដែន​ម៉ា​លី មាន​ផ្ទុះ​អំពើ​ហិង្សា​២​ប្រភេទ ដោយ​មួយ​ប្រភេទ​ការ​វាយ​ប្រ​ប្រហារ​របស់​ពួក​ជី​ហា​ដ ហើយ​មួយ​ប្រភេទ​ទៀត​ការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​រវាង​បណ្ដា​សហគមន៍ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦២​នាក់​។

រដ្ឋមន្ត្រី​រូប​នោះ​រៀបរាប់​ថា មាន​មនុស្ស​ស្លាប់​៦២​នាក់ ដោយ​៣២​នាក់​មក​ពី​ការ​វាយប្រហារ​ភេរវកម្ម ហើយ​៣០​នាក់​ដោយសារ​ជម្លោះ​សហគមន៍​ដែល​សងសឹក​គ្នា រវាង​សហគមន៍​KOUROUMBA សហគមន៍ PEULS និង​MOSSIS ។​ល​។

ដែល​ផ្ដើម​មក​ពី​ពួក​ជនប្រដាប់អាវុធ​លុក​ចូល​ភូមិ​មួយ ហើយ​សម្លាប់​មេដឹកនាំ​សាសនា​ឃុំ កូនប្រុស​គេ​ម្នាក់​និង​ក្មួយ​ប្រុស​ម្នាក់​។ ពួក​ជី​ហា​ដ​បាន​ដេញ​តាម​ពួក​អ្នក​វាយប្រហារ ហើយ​ប្រព្រឹត្ត​ការ​សម្លាប់​មនុស្ស​។ ការ​វាយប្រហារ​នោះ​បន្ទាប់​មក​នាំ​ឲ្យ​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា ក្នុង​ផ្ទៃ​សហគមន៍​នានា​នៅ​ឃុំ​អា​ប៊ី​ដា ព្រមទាំង​ការ​សងសឹក​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ