ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ឆ្នាំ​នេះ​ឆ្នាំ​ជ្រូក តែ​ជ្រូក​ខ្វៃ​នៅ​តែ​លក់ដាច់​ដូច​ព្យុះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ត​ៗ​គ្នា​ថា ឆ្នាំ​នេះ​អ្នកលក់​ជ្រូក​ខ្វៃ​អាច​លក់​មិន​ដាច់​ទេ មូលហេតុ​ជួប​ហានិភ័យ​ឆុង​ឆ្នាំកុរ (​ឆ្នាំ​នេះ​ឆ្នាំ​ជ្រូក​) ។ ផ្ទុយ​ទៅ​វិញ​លោក ហ៊​ត វ៉ា​ន់​ធី…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​និយាយ​ត​ៗ​គ្នា​ថា ឆ្នាំ​នេះ​អ្នកលក់​ជ្រូក​ខ្វៃ​អាច​លក់​មិន​ដាច់​ទេ មូលហេតុ​ជួប​ហានិភ័យ​ឆុង​ឆ្នាំកុរ (​ឆ្នាំ​នេះ​ឆ្នាំ​ជ្រូក​) ។ ផ្ទុយ​ទៅ​វិញ​លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណកម្មការ​ផ្សារ​អូ​ឬ​ស្សី រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែមេសា​នេះ​ថា ជ្រូក​ខ្វៃ​នៅ​តែ​ជា​វិធាន​បទ​សំខាន់​សម្រាប់​សែន​ចិន ទិញ​យក​ទៅ​សែន​ជីដូន​ជីតា កុងម៉ា ដែល​បាន​ចែក​ឋាន​ទៅ​បរលោក​ខាង​មុខ​នា​រដូវ​ឆេ​ង​ម៉េ​ង​រយៈពេល​ជិត​កន្លះ​ខែ ។

លោក ធី បន្ត​ថា ប្រជាពលរដ្ឋ​ដែល​ជាប់សែស្រឡាយ​ចិន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​តម្រូវការ​សំខាន់​សាច់​ជ្រូក​ខ្វៃ​សម្រាប់ (​ឆេ​ង​ម៉េ​ង​) ខុស​ពី​ពាក្យ​ចចាមអារ៉ាម​និយាយ​ត​ៗ​គ្នា​នោះ ។ លោក​ហ៊​ត វ៉ា​ន់​ធី បន្ត​ថា សែ​ចិន​ត្រូវការ​ទិញ​ជ្រូក​ខ្វៃ​យក​ទៅ​ឆេ​ង​ម៉េ​ង ចាប់ពី​ថ្ងៃ​ទី​២៨ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែមេសា ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​សម្រាប់​ផ្សារ​អូរ​ឬ​ស្សី​តួលេខ​ថ្ងៃ​ដំបូង​ជ្រូក​ខ្វៃ​លក់​ចេញ​អស់​ប្រមាណ​ជាង​៥០០​ក្បាល និង​ថ្ងៃ​បន្តបន្ទាប់​លក់ដាច់​ប្រហាក់​ហែល​គ្នា លើកលែងតែ​ថ្ងៃ​ទី​៣១ មីនា ជា​ថ្ងៃអាទិត្យ ជ្រូក​ខ្វៃ​លក់ដាច់​ដល់​ទៅ​១០០៨​ក្បាល​ឯណោះ ។

សរុប​មក​វិញ​ក្នុង​រដូវ​ចិន​សែន​ឆេ​ង​ម៉េ​ង​ប៉ុន្មាន​ថ្ងៃ​ក្នុងឆ្នាំនេះ ជ្រូក​ខ្វៃ​លក់ដាច់​ធម្មតា និង​ដាច់​ដល់​ទៅ​ជាង​៥០០០​ក្បាល ប្រហាក់ប្រហែល​ឆ្នាំ​កន្លង​ទៅ​ដែរ ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ជ្រូក​ខ្វៃ​មិន​ប៉ះពាល់​ដល់​អតិ​ជន​ដែល​ទិញ​យក​សែន​ឆេ​ង​ម៉េ​ង​នោះ​ទេ ប៉ុន្តែ​មាន​ខ្លះ​រារែក​មិន​ទិញ​យក​ទៅ​ប្រើប្រាស់​ដែរ ដោយ​គេ​យល់​ថា (​ឆុង​ឆ្នាំ​ជ្រូក​) ។

យ៉ាងណា​ក្តី​មាន​អ្នកលេង​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ទំនងជា​ម្ចាស់​ឡ​ត៌​ខ្វៃ​ជ្រូក​លក់​បាន​បង្ហោះ​សារ​ជា​សាធារណ​មាន​ខ្លឹមសារ​ថា ចាប់​ទទួល​កុម្ម៉ង់​ខ្វៃ​ជ្រូក​សម្រាប់​សែន​ឆេ​ង​ម៉េ​ង ពី​ថ្ងៃនេះ​តទៅ​ដែល​តម្លៃ​មាន​ដូច​ខាងក្រោម​នេះ ជ្រូក​មូល​ទម្ងន់​៦​គីឡូក្រាម​ឡើង​ទៅ​តម្លៃ ៥០០ ០០០​រៀល ទម្ងន់​ពី​៨​គីឡូក្រាម​ឡើង​ទៅ តម្លៃ​៥៥០ ០០០ រៀល ទម្ងន់​ពី​១០​គីឡូក្រាម​ទៅ​តម្លៃ ៦០០ ០០០​រៀល ទម្ងន់​ពី​១២​គីឡូក្រាម​ទៅ ៦៥០ ០០០​រៀល និង​ទម្ងន់​ពី​១៥​គីឡូ​ដល់​១៧​គីឡូក្រាម តម្លៃ​៧៥០ ០០០​រៀល ។ ហើយ​អតិថិជន​ណា​បាន​កុម្ម៉ង់​មុន ថ្ងៃ​ទី​២៥ ខែមីនា និង​ត្រូវ​ចុះ​តម្លៃ​៥​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ជ្រូក​ខ្វៃ​១​ក្បាល និង​គ្រប់​គ្នា​ទាំងអស់ បើ​ទៅ​យក​ដល់​ឡ​ត៌​ខ្វៃ​ជ្រូក​តែ​ម្តង និង​ចុះ​ជូន​៥​ដុល្លារ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ