ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អង់គ្លេស​អនុម័ត​ពន្យារពេល​ BREXIT

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បណ្ដា​សមាជិក​សភា​អង់គ្លេស​កាលពី​យប់​ថ្ងៃ​ទី​៣​មេ​សា បាន​អនុម័ត​សំណើ​ច្បាប់​មួយ ដែល​សំដៅ​ចាប់បង្ខំ​នាយក​រដ្ឋមន្ត្រី​លោកស្រី​THERESA MAY ពន្យារពេល​BREXIT ដើម្បី​ចៀសវាង​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ច​ព្រៀង ខណៈ​លោកស្រី​MAY​ខិតខំ​ស្វែងរក​ការ​សម្របសម្រួល​គ្នា​មួយ​ជាមួយ​ពួក​ប្រឆាំង​។ សំណើ​ច្បាប់​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​៣១៣​សំឡេង​គាំទ្រ​និង​៣១២​សំឡេង​ប្រឆាំង…

ប្រទេស​អង់គ្លេស ៖ បណ្ដា​សមាជិក​សភា​អង់គ្លេស​កាលពី​យប់​ថ្ងៃ​ទី​៣​មេ​សា បាន​អនុម័ត​សំណើ​ច្បាប់​មួយ ដែល​សំដៅ​ចាប់បង្ខំ​នាយក​រដ្ឋមន្ត្រី​លោកស្រី​THERESA MAY ពន្យារពេល​BREXIT ដើម្បី​ចៀសវាង​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ច​ព្រៀង ខណៈ​លោកស្រី​MAY​ខិតខំ​ស្វែងរក​ការ​សម្របសម្រួល​គ្នា​មួយ​ជាមួយ​ពួក​ប្រឆាំង​។

សំណើ​ច្បាប់​នោះ​ត្រូវ​បាន​អនុម័ត​ដោយ​៣១៣​សំឡេង​គាំទ្រ​និង​៣១២​សំឡេង​ប្រឆាំង ត្រូវ​បាន​លើក​ឡើង ដោយ​លោកស្រី​YVETTE COOPER​សមាជិកា​សភា​នៃ​គណបក្ស​ការងារ ដែល​ពន្យល់​ថា នោះ​គឹ​ដើម្បី​រារាំង​ការ​ចាកចេញ​ដែល​ច្របូកច្របល់ នាំ​ឲ្យ​មានការ​ខូ​ត​ខាត​ច្រើន​ដល់​សហភាព​អឹ​រ៉ុ​ប​។

សំណើ​ច្បាប់​នោះ​មាន​គោលបំណង​ចាប់បង្ខំ​លោកស្រី MAY ឲ្យ​ពន្យារពេល​BREXIT​ហួស​ពី​កាល​បរិច្ឆេទ​កំណត់​ថ្ងៃ​ទី​១២​មេ​សា ប្រសិនបើ​បណ្ដា​សមាជិក​សភា​អង់គ្លេស​មិន​អាច​ឈាន​ទៅ​សម្រេច​បាន​កិច្ចព្រមព្រៀង ដែល​អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​តាម​របៀប​ណា​។ សំណើ​ច្បាប់​នោះ​នៅ​ត្រូវ​ឆ្លងកាត់​ព្រឺ​ទ្ធ​សភា ដែល​នឹង​ពិនិត្យ​វា​នា​ថ្ងៃ​ទី​៥​មីនា​។ បន្ទាប់​មក​ទៀត​សំណើ​ពន្យារពេល​នៅ​ត្រូវ​អនុម័ត​ដោយ​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ