អាមេរិក និងចិនខិតទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សហរដ្ឋអាមេរិក-ចិន ៖ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក LARRY KUDLOW ថ្លែងកាលពីថ្ងៃទី៣ មេសាថា ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន មានការរីកចម្រើនកាលពីសប្ដាហ៍មុន…
សហរដ្ឋអាមេរិក-ចិន ៖ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក LARRY KUDLOW ថ្លែងកាលពីថ្ងៃទី៣ មេសាថា ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន មានការរីកចម្រើនកាលពីសប្ដាហ៍មុន…
សហរដ្ឋអាមេរិក-ចិន ៖ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក LARRY KUDLOW ថ្លែងកាលពីថ្ងៃទី៣ មេសាថា ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន មានការរីកចម្រើនកាលពីសប្ដាហ៍មុន ហើយភាគីទាំង២ចង់ផ្ដោតនាសប្ដាហ៍នេះលើការខ្វែងគំនិតគ្នានានា។
ការចរចាបានបន្តនៅក្រុងវ៉ាស៊ិនតោន រវាងតំណាងពាណិជ្ជកម្មអាមេរិក លោកROBERT LIGHTHIZER និងរដ្ឋមន្ត្រីរតនាគារ លោកSTEVEN MNUCHIN ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោកLIU HEនិងបណ្ដាតំណាង ដែលនឹងស្ថិតនៅរយៈពេល៣ថ្ងៃក្នុងទីក្រុងវ៉ាស៊ិនតោន ហើយការស្នាក់អាស្រ័យរបស់ពួកគេអាចពន្យារពេល។
យោងតាមលោកLARRY KUDLOWថា យើងបានលើកពីបញ្ហាទាំងឡាយដែលពុំធ្លាប់លើកទាល់តែសោះ ក្នុងនោះមានបញ្ហានៃការបង្ខំ។ លោកអះអាងពីការរីកចម្រើនជាពិសេសរឿងលួចកម្មសិទ្ធិបញ្ញា ការផ្ទេរដោយបង្ខំនៃបច្ចេកវិទ្យា ការលួចព័ត៌មានវិទ្យា របាំងពន្ធនិងពុំមែនពន្ធក្នុងការធ្វើពាណិជ្ជកម្មវត្ថុធាតុដើម។ សរុបមានការរីកចម្រើនគ្រប់យ៉ាងប៉ុន្តែយើងនៅពុំទាន់ ឈានដល់កិច្ចព្រមព្រៀងមួយនៅឡើយ។ យើងសង្ឃឹមថានឹងមានការខិតចូលជិតគ្នាក្នុងសប្ដាហ៍នេះ។ ចិនទទួលស្គាល់ថាមានបញ្ហាទាំងនោះជាលើកដំបូង។
ដើម្បីធ្វើការគាបសង្កត់លើក្រុងប៉េកាំង ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានសម្រេចកាលពីឆ្នាំទៅមិញ ដំឡើងពន្ធគយដែលមានទឹកប្រាក់ប្រមាណជា២៥០ពាន់លានដុល្លារ លើបណ្ដាផលិតផលចិន៕
ចែករំលែកព័តមាននេះ