ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​…​កម្មការិនី​ម្នាក់​ដាច់​ដៃ​ម្ខាង​គួរ​ឱ្យ​ស្រៀវ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​ម្នាក់​បាន​រង​របួស​ធ្ងន់​ដាច់​ដៃ​ម្ខាង ចំណែក​កម្មការិនី​ចំនួន​១១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​តាម​គ្លីនិក​ឯកជន និង​មណ្ឌល​សុខភាព​ក្បែរ​កន្លែង​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​១២​នាក់​នោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ​បាន​ប៉ះ និង​កៀរ​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា…

ខេត្តកំពង់ស្ពឺ ៖ កម្មការិនី​ម្នាក់​បាន​រង​របួស​ធ្ងន់​ដាច់​ដៃ​ម្ខាង ចំណែក​កម្មការិនី​ចំនួន​១១​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​តាម​គ្លីនិក​ឯកជន និង​មណ្ឌល​សុខភាព​ក្បែរ​កន្លែង​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​១២​នាក់​នោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ​បាន​ប៉ះ និង​កៀរ​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣១​ទៅ​លេខ​១៣២ ស្ថិត​ក្នុង ភូមិ​ខ្នុរ​អំពិល ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។

កម្មការិនី​ដែល​រង​គ្រោះ​ទាំង​១២​នាក់​ខាងលើ​នេះ រួម​មាន​១-​ឈ្មោះ រឿង គ​ន្ធា អាយុ​២៩​ឆ្នាំ ២-​ឈ្មោះ ភី ខេ​ម អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ ឃុំ ស្រី​ពេញ អាយុ​២៦​ឆ្នាំ ៤-​ឈ្មោះ ឡង់ ស្រី​សរ អាយុ​១៩​ឆ្នាំ ៥-​ឈ្មោះ វេន សុខា អាយុ​៣៥​ឆ្នាំ ៦-​ឈ្មោះ ចែ​ល ណា អាយុ​១៩​ឆ្នាំ ៧-​ឈ្មោះ រ៉ា​ន់ រ៉េ​ន អាយុ​៣២​ឆ្នាំ ៨-​ឈ្មោះ ផេ​ន សុ​ទុំ អាយុ​២៥​ឆ្នាំ ៩-​ឈ្មោះ មាស ផ​ល្លី អាយុ​៣៧ ឆ្នាំ ១០-​ឈ្មោះ រ៉េ​ម សុខ​រ៉ា អាយុ​២១​ឆ្នាំ ១១-​ឈ្មោះ រី ថង​ក្វា​វ អាយុ​២២​ឆ្នាំ និង​១២-​ឈ្មោះ រី រឿ​ន អាយុ​២០​ឆ្នាំ ។ កម្មការិនី​ទាំង​១២​នាក់​នេះ​រស់នៅ​ភូមិ​ច្រក​ខ្លុង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង​។

រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​កម្មការិនី​ខាងលើ​ម៉ាក Hyundai Mighty ពណ៌ ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ៣A-១៤១១ បើកបរ​ដោយ​ឈ្មោះ​សាម ច​ន្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​កម្មករ រស់នៅ​ភូមិ​ច្រក​ខ្លុង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​រត់គេច​ខ្លួន​បាត់​។
ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ស្វាយ​រៀង ៣A-០៥៣០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ដឹក​កម្មករ​រោងចក្រ​ទៅ​ធ្វើការ​នៅ​ខេត្តកំពង់ឆ្នាំង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅ​ប៉ះ និង​កៀរ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ហ៊ី​ណូ ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​កម្មការិនី​ចំនួន ១២​នាក់​រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​មានកម្ម​ការិនី​ម្នាក់​រង​របួសធ្ងន់​ដាច់​ដៃ​ម្ខាង​គួរ​ឱ្យ​ស្រៀវ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​បានអោយ​ដឹង​ថា ចំពោះ​កម្មការិនី​ដែល​រង​របួសធ្ងន់​និង​ស្រាល​ទាំង​១២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ឧដុង្គ និង​គ្លីនិក​ឯកជន​។

បន្ទាប់​ពី​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​រួច​មក សមត្ថកិច្ច​នគរបាល​ស្រុក​ឧដុង្គ​បាន​ធ្វើការ​វាស់វែង​និង​អូស​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រង់ចាំ​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ