ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវនាការ​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ណា​ជីប​រ៉ា​ហ្សា​ក់ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​​លើ​រូប​លោក ពេល​បើក​សវនាការ​កាត់ទោស​លោក កាលពី​ថ្ងៃ​ទី​៣​មេ​សា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ទាក់ទិន​នឹង​មូលនិធិ​នៃ​គម្រោង​1MDB ជា​រឿងអាស្រូវ​ពង្វាង​យក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​។ សវនាការ​នោះ​ដែល​មិន​ត្រឹមតែ​ទាក់ទិន​នឹង​អតីត​មេដឹកនាំ​អាយុ​៦៥​ឆ្នាំ​រូប​នោះ​ទេ តែ​តុលាការ​ស៊ើប​អង្កេត​លើ​ការ​លួច​មូលនិធិ​នៃ​ផែនការ​1MDB​នោះ…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក​ណា​ជីប​រ៉ា​ហ្សា​ក់ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​​លើ​រូប​លោក ពេល​បើក​សវនាការ​កាត់ទោស​លោក កាលពី​ថ្ងៃ​ទី​៣​មេ​សា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ទាក់ទិន​នឹង​មូលនិធិ​នៃ​គម្រោង​1MDB ជា​រឿងអាស្រូវ​ពង្វាង​យក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​។

សវនាការ​នោះ​ដែល​មិន​ត្រឹមតែ​ទាក់ទិន​នឹង​អតីត​មេដឹកនាំ​អាយុ​៦៥​ឆ្នាំ​រូប​នោះ​ទេ តែ​តុលាការ​ស៊ើប​អង្កេត​លើ​ការ​លួច​មូលនិធិ​នៃ​ផែនការ​1MDB​នោះ ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​ដូច​ជា​សហរដ្ឋអាមេរិក ស្វ៊ី​ស​ឬ​បារាំង​ជាដើម​។

លោក​រ៉ា​ហ្សា​ក់​និង​ពួក​អ្នក​ផ្សំ​គំនិត ទទួល​ការ​ចោទប្រកាន់​ថា ប្រើប្រាស់​មូលនិធិ​ទាំងនោះ សម្រាប់​ទិញ​របស់របរ​ហ៊ឹកហ៊ាក់​នានា ផ្ទះ​ព្រមទាំង​វត្ថុ​សិល្បៈ​ទាំងឡាយ រហូត​ដល់​នាវា​កម្សាន្ត​ទំនើប​។ គេ​ចោទប្រកាន់​ពួក​អ្នក​ទាំងនេះ​ថា ពង្វាង​យក​មូលនិធិ​1MDB ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​អភិ​វ​ឌ្ឃ​ន៍​សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី។

រឿងអាស្រូវ​ដ៏​ធំ​នោះ​ជាប់​ទាក់ទិន​រហូត​ដល់ ធនាគារ​អា​មេ​រិ​ក​GOLDMAN SACHS ដែល​សង្ស័យ​​ថា បាន​ជួយ​ពួក​អ្នក​ទាំងនេះ​ក្នុង​ការ​ពង្វាង​យក​ប្រាក់​។ រឿងអាស្រូវ​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ក្រុមចម្រុះ​នយោបាយ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នោះ​ចាញ់ឆ្នោត កាលពី​ខែឧសភា​ឆ្នាំ​២០១៨​។ ក្រុមចម្រុះ​នេះ​ដែល​ដឹកនាំ​ម៉ា​ឡេ​សី​ុ​ចាប់តាំងពី​៦​ទស​វត្ស​មក​ហើយ ត្រូវ​ចាញ់ឆ្នោត​ហើយ​នាំ​ឲ្យ​លោក​មហា​ធៀរ​ម៉ូ​ហា​ម៉ា​ដ អតីត​អ្នកការ​ពារ​លោក​ណា​ជីប​រ៉ា​ហ្សា​ក់​វិល​មក​កាន់​អំណាច​វិញ​។

ពេល​មក​ដល់​តុលាការ​កាលពី​ថ្ងៃ​ទី​៣​មេ​សា ដោយ​មាន​អ្នកគាំទ្រ​លោក​មួយ​ក្រុម​តូច​រង់ចាំ​ទទួល លោក​ណា​ជីប​រ៉ា​ហ្សា​ក់បាន​សូត្រធម៌​ជាមួយ​ពួក​គេ​ប៉ុន្មាន​នាទី បន្ទាប់​មក​ដើរ​ចូល​ក្នុង​អគារ​តុលាការ​។ លោក​បាន​បដិសេធ​បទចោទប្រកាន់​ទាំង​៧​ប្រឆាំង​រូប​លោក ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​និង​លាងលុយកខ្វក់​។

សវនាការ​លើក​ដំបូង​នោះ ផ្ដោត​លើ​ការ​ពង្វាង​យក​ប្រាក់​ចំនួន​៤២​លាន​រី​ញ​ហ្គី​ត ប្រមាណ​ជា​១០,៣​លាន​ដុល្លារ ពី​SRC INTERNATIONAL​ជា​ស្ថាប័ន​មួយ​នៃ​មូលនិធិ​1MDB​។ តែ​នោះ​ជា​ប្រាក់​មួយ​ចំណែក​តូច​ប៉ុណ្ណោះ នៃ​ទឹកប្រាក់់​ក្នុង​ទំំ​ហំ​ដ៏​ធំ​ដែល​បាត់​។ យោង​តាម​លទ្ធផល​មួយ​ចំនួន​នៃ​ការ​ស៊ើ​ប​អង្កេត​ថា ទឹកប្រាក់​ជា​ច្រើន​រយ​លាន​ដុល្លារ​បាន​ធ្លាក់​ចូល ក្នុង​បណ្ដា​គណនី​របស់​លោក​ណា​ជីប​។ ប៉ុន្តែ​លោក​បាន​បដិសេធ​ជាប់​ចំពោះ​រាល់​ការ​បកស្រាយ​។

រដ្ឋ​អាជ្ញា​លោក​TOMMY THOMAS​លើក​ឡើង​ថា នេះ​ជា​លើក​ដំបូង​ដែល​ម៉ា​ឡេ​សី​ុ​ធ្វើ​សវ​នា​កាត់​ទោស អតីត​ប្រមុខ​រដ្ឋាភិបាល​មួយ​រូប​។ រឿង​ក្ដី​នោះ​អម​ដោយ​ការ​ទទួលខុសត្រូវ​ដ៏​ធំធេង ហើយ​បណ្ដា​ជនជាប់ចោទ​មិន​អាច​ស្ថិត​នៅ​ពីលើ​ច្បាប់​ឡើយ​។ សវនាការ​នោះ​ត្រូវ​លើក​ពេល​ដល់​ថ្ងៃ​ទី​១៥​មេ​សា​ទៀត រួច​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១០​ឧសភា​។

ខណៈ​ដែល​ឥស្សរជន​ជា​ច្រើន​ដែល​ជាប់​ទាក់ទិន​ក្នុង​រឿង​នោះ​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទប្រកាន់ តែ​មេខ្លោង​ធំ​នៃ​ការ​លួច​មូល​មូលនិធិ​ិ​1MDB លោក​JHO LOW ហិរញ្ញ​ញឹក​មាន​ច​រឹត​ដូច​ប្លេ​ប៊​យ​បាន​រត់គេច​ខ្លួន​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ