សម្រាលកូន​ដោយ​វះកាត់ ប្រយ័ត្ន​៤​ចំណុច


ចំណុច​ដែល​អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ក្រោយ​សម្រាលកូន​ដោយ​វះកាត់​រួច ៖

1.​ក្រោយ​ពេល​ដែល​អ្នក​កើតកូន​បាន​ចំនួន​២៤​ម៉ោង អ្នក​គួរតែ​រៀន​បែរ​ខ្លួន​ចុះឡើង ថ្នម​ៗ អង្គុយ ហើយ​ចុះ​ពីលើ​គ្រែ​រៀន​ដើរ ព្រោះ​មាន​តែ​ការ​ធ្វើ​ចលនា​ទេ ទើប​អាច​ធ្វើ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​អាច​ដើរខ្យល់​បាន ។ ដូចនេះ អ្នក​នឹង​អាច​ចាប់ផ្តើម​ពិសា​អាហារ​បាន​ហើយ​។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ម្តាយ​អាច​បត់ជើងតូច និង​ធំ​បាន ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ឈាម​កង្វក់​អាច​បញ្ចេញ​មក​ផង​ដែរ ។

2.​អ្នក​មិន​គួរ​ខ្លាច​ប្រេះ​មុខរបួស​ប្រេះ ហើយ​មិន​ហ៊ាន​ទៅ​បត់ជើងតូច ដោយ​ទ្រាំ​យូរ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​យ៉ាង​ងាយ​តែ​ម្តង ។

3.​អ្នក​មិន​គួរ​ព្រោះតែ​បាត់បង់​ឈាម​ច្រើន​ក្នុង​ការ​វះកាត់ ហើយ​ប៉ូវ​ខ្លាំង​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ទល់​លាមក ថែម​ទាំង​អាច​ប៉ះពាល់​ដល់​កូន​ទៀត​ផង ព្រោះ​កូន​បៅ​ទឹកដោះ​អ្នក​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​អាហារ​សាមញ្ញ​បាន​ហើយ មិន​គួរ​ប៉ូវ​ជ្រុល​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទាំង​ពីរ​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ