ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន​ស្ត្រី​ជាប់​ពន្ធនាគារ​មាន​ជាង​២​ពាន់​នាក់​ភាគច្រើន​ជា​ប្រើប្រាស់​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សុច សុ​ផា​ន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយករ​ដ្ឋា​ន និង​អយ្យការ​នៃ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​មាន​ជាង​២​ពាន់​នាក់ ដែល​ភាគី​ច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​នា​រសៀល…

រាជធានី​ភ្នំពេញ ៖ លោក​សុច សុ​ផា​ន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយករ​ដ្ឋា​ន និង​អយ្យការ​នៃ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​មាន​ជាង​២​ពាន់​នាក់ ដែល​ភាគី​ច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។ ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​នា​រសៀល ថ្ងៃ​ទី​៤ ខែមេសា នៅ​ទី​ស្តី​ក្រសួង ។

លោក​សុខ សុ​ផា​ន់​ណា​រ៉ា បាន​ឲ្យ​ដឹង​ថា សម្រាប់​កិច្ចប្រជុំ​របស់​គណៈកម្មការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ និង​វាយតម្លៃ​ដល់​ទណ្ឌិត​ក្នុង​ការ​លើកលែង​លែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ដែរ លោក​អង្ស វង្ស​វ​ឌ្ឍា​នា ជា​ប្រធាន​គណៈកម្មកា​មាន​ទណ្ឌិត​ចំនួន​៤៦០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៤៩​នាក់ មក​ពី​អប់រំ​កែប្រែ​ខេត្ត​ក្រុង​រាជធានី​ចំនួន​១៨ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​បួន​បាន​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា សម្ដេច​តេ​ជោ ហ៊ុន សែន លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជន​ជាប់​ទោស​ជា​ស្ត្រី ។ ជា​ពិសេស​ស្ត្រី​ដែល​មានកូន​នៅ​ជាមួយ​ម្ដាយ ស្ត្រី​ដែល​មានគភ៌ ស្ត្រី​ដែល​ចាស់ និង​ស្ត្រី​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ។ ក្រោយ​ពី​មានការ​ផ្តល់​អនុសាសន៍​សម្តេច​នាយក​រដ្ឋមន្ត្រី​មក​ក្រសួងយុត្តិធម៌​បាន​បើក​កិច្ចប្រជុំ​ដោយ​បាន​កោះហៅ​ស្ថាប័ន​តុលាការ​ដែល​មាន​ប្រធាន​តុលាការ ប្រធាន​រាជអាជ្ញា ដើម្បី​សុំ​ទិន្នន័យ​ស្ត្រី​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ។ ក្នុង​កិច្ចប្រជុំ​ក្រសួងយុត្តិធម៌​ក៏​បាន​ជំរុញ​ឲ្យ​ប្រធាន​តុលាការ ប្រធាន​រាជអាជ្ញា​ការ​ចាត់ការ​លើ​សំណុំរឿង​ស្ត្រី​ឲ្យ​បាន​ឆាប់​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​សុច សុ​ផា​ន់​ណា​រ៉ា ក៏​បានឱ្យ​ដឹង​ថា ការ​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​តុលាការ​ប្រធាន​ព្រះរាជអាជ្ញារ រួម​មក​ស្ត្រី​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ សរុប​២៤៤១​នាក់ ក្នុង​នោះ​ស្ត្រី​ដែល​មាន​គ​ត៌​៤៤​ស្ត្រី មានកូន​តាម​ម្តាយ​១២៦​នាក់ ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា​សម្រាប់​ការ​លើកលែងទោស​ចំពោះ​ស្ត្រី​ដែល​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកលែង និង​បន្ធូរ​បន្ថយទោស​ចំពោះ​ស្ត្រី​មិនមែន​ធ្វើ​តែ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ទេ គឺ​ធ្វើ​ជា​និរន្ត ។ ទី​១- ទាក់ទង​នឹង​នីតិវិធីតុលាការ​ខាង​ក្រសួងយុត្តិធម៌​ជំរុញ​ឱ្យ​ព​ន្លឿ​ន​លើ​បណ្ដឹង​របស់​ស្ត្រី ទី​២- រក​ឯកសារ​ទាក់ទង​នឹង​សាលក្រម​ជា​ស្ថាពរ ដើម្បី​នឹង​ងាយស្រួល​បន្ទូល​បន្ថយទោស​និង​លើកលែងទោស ។ លោក​បញ្ជាក់​ថា​«​ការ​លើកលែងទោស​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​មាន​ចំនួន​បី​ដង មាន​ថ្ងៃ​ចូល​ឆ្នាំ វិសាខបូជា និង​ថ្ងៃ​បុណ្យអុំទូក ។ តែ​យើង​ឃើញ​ហើយ​ថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេ​ជោ​លោក​តែងតែ​ផ្ដល់​អាទិភាព​ដល់​ស្ត្រី​ជា​និច្ច​ក្នុង​ការ​លើកលែង និង​ប​ន្ថូ​រ​បន្ថយទោស ។

ជាក់ស្តែង​នោះ​ក្នុង​ទិវា​៨ មីនា​កន្លង​មកនេះ សម្ដេច​ក៏​បាន​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​លើ​សំណុំរឿង​ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ ។ ព្រោះថា អ្វី​ដែល​ចាប់អារម្មណ៍​នឹង​លំបាក​ចំពោះ​ភ្នែក​នោះ គឺ​ស្ត្រី​ដែល​មានកូន​នៅ​ជាមួយ​ម្ដាយ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សុច សុ​ផា​ន់​ណា​រ៉ា ដដែល​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ភាគច្រើន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ប្តី​លែងលះ ។

ចំណែក​លោក អ៊ុ​ច ពង្ស អគ្គនាយករង​នៃ​អគ្គដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ខាង​ពន្ធនាគារ​អប់រំ​រាជធានី​ខេត្ត​បាន​ដាក់​សំណើរ​មក ដើម្បី​ស្នើ​សុំ​ឲ្យ​គណៈ កម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​៤៦០​នាក់ ក្នុង​នោះ​ស្ត្រី​៤៩​នាក់ ។ លោក​បន្ត​ថា តាម​សំណើ​របស់​គណៈកម្មការ​រាជធានី​ខេត្ត​ស្នើ​សុំ​លើកលែងទោស​ចំនួន ៧២ នាក់ ស្រី​៣​នាក់ ហើយ​ស្នើ​សុំ​លើកលែងទោស​ពី​មួយ​ជីវិត​មក​ត្រឹម ២០​ឆ្នាំ ប្រុស​៧​នាក់ ស្រី ៣​នាក់ និង​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​រយៈពេល​១២​ខែ មាន​ចំនួន​១៤៤​នាក់ ស្ត្រី​២១​នាក់ រយៈ​៩​ខែ ៩២​នាក់​ស្ត្រី​៨​នាក់ និង​ស្នើ​សុំ​បន្ធូរបន្ថយ​រយៈពេល ៦​ខែ​មាន​ចំនួន​១៨២​នាក់ ស្ត្រី​២៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ