ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះប្តីដូចចឹងៗ…ពិតជា​កម្ម​ណាស់​ស្រីៗ

5 ឆ្នាំ មុន

ប៉ា​គី​ស្ថាន​៖ តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ឡើង​តុលាការ ដោយសារ​តែ​ទទួល​ការ​ចោទប្រកាន់​ថា បាន​កោរសក់​របស់​ប្រពន្ធ​ ដោយហេតុ​ថា​ នាង​មិន​ព្រម​ឡើង​រាំ​ ។ នាង…

ប៉ា​គី​ស្ថាន​៖ តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ឡើង​តុលាការ ដោយសារ​តែ​ទទួល​ការ​ចោទប្រកាន់​ថា បាន​កោរសក់​របស់​ប្រពន្ធ​ ដោយហេតុ​ថា​ នាង​មិន​ព្រម​ឡើង​រាំ​ ។ នាង Asma Aziz អាយុ 22 ឆ្នាំ​បាន​ប្រាប់​ថា នាង​ទទួល​ការ​វាយប្រហារ​ពី​សំណាក់​ប្ដី​របស់​នាង​និង​មិត្ត​ភ័​ក្រ​របស់​គេ ដោយ​សារ​តែ​មិន​ព្រម​ឡើង​រាំ​។ ប្ដី​របស់​នាង​បាន​ឡើង​តុលាការ​នៅ​ថ្ងៃ​ចន្ទ ក្រោយ​ពី​ការ​ប្រកាស​ចាប់ខ្លួន​៤​ថ្ងៃមុន ​។

កាលពី​ស​ប្តា​ហ៍​មុន​ នាង Aziz ដែល​មានកូន​បី​នាក់​ បាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​ពី​ស្នាម​ជាំ​របស់​ខ្លួន​នៅ​នឹង​មុខ និង​សក់​ដែល​ត្រូវ​បាន​កោរ​ជាមួយនឹង​ការ​ស្នើ​សុំ​ឲ្យ​មហាជន​ជួយ​។ តុលាការ​បាន​កំណត់​ឱ្យ​បុរស​ជា​ប្តី​ស្ថិត​នៅ​ក្នុង​ការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​គ្រូពេទ្យ​កំពុង​តែ​ពិនិត្យ​មើល​ស្នាម​របួស​របស់​នាង​ជា​ប្រពន្ធ​។ បុរស​ជា​ប្ដី​ថា​ គាត់​ចង់​ប្រាប់​ពី​រឿង​មូលហេតុ​ដែល​គាត់​បាន​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​។

នាង​ជា​ប្រពន្ធ​បាន​ប្រាប់​តុលាការ​ថា​ ប្ដី​​នាង​តែងតែ​បង្ខំ​ឲ្យ​នាង​ឡើង​រាំ​នៅ​មុខ​មិត្តភក្តិ​របស់​គេ​ជា​រៀង​រាល់​ដង​។ តែ​លើក​នេះ ​នាង​មិន​បាន​ព្រម​ឡើង​រាំ​ទេ​។ នាង​បាន​ប្រាប់​ទៀត​ថា ​នាង​បាន​ទៅ​ប្ដឹង​ប៉ូលិស​ជា​ច្រើន​ដង​ហើយ តែ​ខាង​ប៉ូលិស​មិន​ព្រម​ទទួល​ពាក្យបណ្ដឹង​របស់​នាង​ឡើយ ដោយសារ​តែ​នាង​មិន​មាន​ប្រាក់​សំណូក​ ។

លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នូវ​ស្នាម​របួស​បាន​បង្ហាញ​ថា​ នាង​មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង នៅ​លើ​ដៃ​ខាង​ឆ្វេង​និង​នៅ​ថ្ព​ាល់​ទាំង​សងខាង ជាមួយនឹង​ស្នាម​រយះ​នៅ​លើ​ដៃ ស្នាម​ក្រហម​នៅ​លើ​ភ្នែក​ខាងឆ្វេង និង​មាន​បញ្ហា​ក្អួតចង្អោរ​វិលមុខ​ជាដើម​ ។

អត្ថបទសរសេរ ដោយ