ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដាក់ស៊ីលីកូនក្នុងសុដន់…សូមកុំចេះតែហ៊ាន

5 ឆ្នាំ មុន

តាម​ប្រភព​​ពីMetro បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ជា​កីឡាការិនី​កាយ​វប្បកម្ម បាន​បង្ខំចិត្ត​វះ​យក​ដុំ​ស៊ី​លី​កូន​នៅ​ក្នុង​សុដន់​នាង​ចេញ ក្រោយ​ពី​​​ចាប់អារម្មណ៍​ថា ​នាង​មាន​អាកា​រៈ​ឈឺក្បាល​ជា​ប្រចាំ មិន​ឃ្លាន​អាហារ មាន​ដុំ​គីស​នៅ​អូរ​វ៉ា​រី ស្ពឹក​ជើង រមួល​សាច់ដុំ…

តាម​ប្រភព​​ពីMetro បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ជា​កីឡាការិនី​កាយ​វប្បកម្ម បាន​បង្ខំចិត្ត​វះ​យក​ដុំ​ស៊ី​
លី​កូន​នៅ​ក្នុង​សុដន់​នាង​ចេញ ក្រោយ​ពី​​​ចាប់អារម្មណ៍​ថា ​នាង​មាន​អាកា​រៈ​ឈឺក្បាល​ជា​ប្រចាំ មិន​ឃ្លាន​អាហារ មាន​ដុំ​គីស​នៅ​អូរ​វ៉ា​រី ស្ពឹក​ជើង រមួល​សាច់ដុំ និង​ជ្រុះ​សក់ ក្រោយ​ពី​នាង​ធ្វើការ​វះកាត់​បង្កើន​ទំហំ​សុដន់ ​។

នាង Gabrielle Case បាន​ចំណាយ​ប្រាក់់៥​ម៉ឺន​ដុល្លារ ទៅ​លើ​ការ​វះកាត់​មួយ​នោះ មុន​នឹង​នាង​បង្ខំចិត្ត​យក​វា​ចេញ​ ។ គ្រាន់តែ​នាង​យក​វា​ចេញ​ភ្លាម​ នាង​ក៏​មាន​អារម្មណ៍​ថា ​ធូរស្រាល​ពី​អាកា​រៈទាំង​ប៉ុន្មាន​រៀប​រាប់​​ខាងលើ ក្នុង​រយៈពេល​ត្រឹមតែ២៤ម៉ោង​។ នាង​ជឿ​ថា​ អាការៈ​ទាំង​​នោះ​ គឺ​បណ្ដាល​មក​ពី​ដុំ​ស៊ី​លី​កូន​នៅ​ក្នុង​សុដន់​របស់​នាង​ ។

នាងដែល​មាន​អាយុ២៩​ឆ្នាំ បាន​សម្រេចចិត្ត​ទៅ​ធ្វើការ​វះកាត់​បង្កើន​​ទំហំ​សុដន់​នៅ​ខែឧសភា​ឆ្នាំ​២០១៥ ក្រោយ​ពី​បំបៅ​ដោះ​កូន​ចំនួន២​នាក់ ​។ គ្រាន់តែ​ធ្វើការ​វះកាត់​ហើយ​នាង​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​មិនសូវ​ចង​ចាំ និង​មាន​ឡើង​មុន​ជា​ច្រើន​នៅ​លើ​មុខ​។

នាង​បាន​លើក​ឡើង​ថា​ បញ្ហា​ដែល​បង្ក​ឡើង​ដោយសារ​តែ​ការ​វះកាត់​ដាក់​ស៊ី​លី​កូន ​នៅ​ក្នុង​សុដន់​គឺ​មាន​ច្រើន តែ​វា​នៅ​តែ​ពេញ​និយម ព្រោះតែ​នាង​និង​នារី​ដទៃ​ទៀត​នឹង​មាន​សុដន់​មិនសូវ​ស្អាត​ពេល​ក្រោយ​ពី​បំបៅ​កូន​។ ដូចនេះ​ ហើយ​ទើប​ពួក​គេ​ទៅ​ធ្វើការ​វះកាត់​បង្កើន​ទំហំ​សុដន់ ​៕

អត្ថបទសរសេរ ដោយ