ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លឺ ឡាយ​ស្រេង ថា​នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ជួបជុំ​គ្រួសារ​បន្ទាប់​ពី​រត់ចោលស្រុក​អស់​រយៈពេល​ជិត​២​ឆ្នាំ ។ យោង​តាម​វី​ដេ​អូ​ឃ្លឹ​បលោក​លឺ ឡាយ…

រាជធានី​ភ្នំពេញ ៖ លោក​លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ជួបជុំ​គ្រួសារ​បន្ទាប់​ពី​រត់ចោលស្រុក​អស់​រយៈពេល​ជិត​២​ឆ្នាំ ។ យោង​តាម​វី​ដេ​អូ​ឃ្លឹ​បលោក​លឺ ឡាយ ស្រេង បាន​លើក​ឡើង កាលពី​ពេល​ថ្មី​ៗ​នេះ ថា «​ខ្ញុំ​សូម​អរគុណ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ស្រុក​វិញ ។

ខ្ញុំ​រំភើបចិត្ត និង​អគុណ​បងប្អូន​ដែល​បាន​ទូរស័ព្ទ​សួរសុខទុក្ខ​» ។ លោក​បាន​បន្ត​ថា លោក​នៅ​តែ​មាន​ជំនឿ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន​សែន ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈពេល​៣​អាណត្តិ​មក​ហើយ​នោះ ។ លោក​ថា អ្វី​ជា​អ្នក​និយាយ​ខុស​ដោយ​ភ្លាត់មាត់ ហើយ​លោក​នឹង​ឈប់​និយាយ​អ្វី​ដែល​ទាក់ទង និង​ព្រះមហាក្សត្រ​ទៀត​ហើយ ។ លោក​បញ្ជាក់​ថា​«​ខ្ញុំ​លែង​ហ៊ាន​និយាយ​ហើយ​ជាមួយ​ព្រះករុណា គឺ​លែង​និយាយ​អ្វី​ទាំងអស់​ព្រោះថា និយាយ​ទៅ​រត់ចោលស្រុក​វា​ប៉ះពាល់​កិត្តនាម​របស់​ព្រះករុណា ។

ខ្ញុំ​ក៏​សូម​ព្រះ​រាជទាន​ទោស​ដែល​ខ្លួន​ធ្លាប់​បម្រើ​តាំងពី​ព្រះរាជ​បិតា​រហូត​ដល់​ព្រះមហាក្សត្រ​សព្វថ្ងៃ​នេះ​» ។ លោក​បន្ថែម​ថា លោក​នឹង​ឈប់​និយាយ​អ្វី​ទាំងអស់​ដោយ​ងាយ​រក​ធ្វើបុណ្យ និង​ចូល​វត្ត ឬ​បង្កើត​ជា​មូលនិធិ​ប្រមូល​ចាស់​ៗ​ល្អ​ជាង ។ លោក​ក៏​បាន​លើក​ឡើង​ថា បន្ទាប់​ពី​ទៅ​បាងកក់​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​រួច លោក​នឹង​វិល​ចូល​មក​ស្រុក​ខ្មែរ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ហៅ​លោក លឺ ឡាយ ស្រេង​ឲ្យ​វិល​ចូល​ស្រុក​វិញ​ឲ្យ​បាន​ឆាប់ ដោយ​កុំ​ធ្វើអំពើ​ខុស​បន្ត ការ​ហៅ​ឲ្យ​លោក​លឺ ឡាយ​ស្រេង​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​នេះ បន្ទាប់​ពី​លោក លឺ​ឡាយ ស្រេង​បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចូល​ស្រុក​កំណើត​វិញ ដើម្បី​ជួបជុំ​បងប្អូន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ