ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​ជួសជុល​កំណាត់​ផ្លូវ​វង់​ធំ​ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូត​ដល់​ប្រាសាទមេបុណ្យខាងកើត

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កំណាត់​ផ្លូវ​វង់​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូត​ដល់​ប្រាសាទមេបុណ្យខាងកើត ដោយ​បាន​អ៊ុត​កៅស៊ូ​ប្រវែង​៥០០០​ម៉ែត្រ ។ គម្រោង​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩​។ គម្រោង​ជួសជុល​កែ​លម្អ​ផ្លូវ​វង់​ធំ​នេះ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​តំបន់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់…

ខេត្តសៀមរាប ៖ កំណាត់​ផ្លូវ​វង់​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូត​ដល់​ប្រាសាទមេបុណ្យខាងកើត ដោយ​បាន​អ៊ុត​កៅស៊ូ​ប្រវែង​៥០០០​ម៉ែត្រ ។ គម្រោង​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩​។

គម្រោង​ជួសជុល​កែ​លម្អ​ផ្លូវ​វង់​ធំ​នេះ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​តំបន់​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល រួម​ទាំង​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​លើ​កំណាត់​ផ្លូវ​វង់​ធំ​នេះ​បាន ប្រវែង​ប្រមាណ​៩០៦០​ម៉ែត្រ ចាប់ពី​ក្លោ​ង​ទ្វារ​ដី​ឆ្នាំង​រហូត​ដល់​ប្រាសាទមេបុណ្យខាងកើត​។ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មាន​ផែនការ​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​វង់​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​ដែល​មាន​ប្រវែង​សរុប​២០​គីឡូម៉ែត្រ​។

ចំពោះ​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​កៅស៊ូ​នៅ​វង់​ធំ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សិក្សា​ច្ចេកទេស​ចាប់តាំងពី​ឆ្នាំ​២០១៦ ហើយ​កន្លង​មក​ក្រុម​អ្នកជំនាញ​ការ​លើ​ផ្នែក​អភិរក្ស​បុរាណវិទ្យា​នៃ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ ក៏​បាន​ចុះ​ពិនិត្យ​និង​ផ្តល់​យោបល់​នៅ​នឹង​កន្លែង ព្រមទាំង​ផ្តល់​ការ​ការ​អនុម័ត​ឱ្យធ្វើ​ការ​ជួសជុល​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ខែធ្នូ ឆ្នាំ​២០១៧​កន្លង​មក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ