ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផឹកស៊ី​វិញ​ក៏​ប៉ះ​រឿង​ស៊យ​ធំ​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៣​នាក់ ខណៈ​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​ផឹកស៊ី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ដែល​មាន​គ្នា​បី​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាន​សម្រេច នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ទុល​មុខ និង​បុរី​ពិភព​ថ្មី ផ្លូវជាតិ​លេខ​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៣​នាក់ ខណៈ​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​ផឹកស៊ី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ដែល​មាន​គ្នា​បី​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាន​សម្រេច នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ទុល​មុខ និង​បុរី​ពិភព​ថ្មី ផ្លូវជាតិ​លេខ​២ ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ យ៉ា​ន ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បើកបរ រថយន្ត ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1K -1211 ។

តាម​សម្តី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​បី​នាក់​បាន​ជិះ
ម៉ូតូ​២​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​ស្មាស​វី​មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គោលបំណង​ជូន​មិត្តភក្តិ​ទៅ​ម្តុំ​បុរី​ពិភព​ថ្មី​ជិត​រង្វង់​មូល​គួ​ស្រូវ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់​ចំនុច​កើតហេតុ​ក៏​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់ ZOOMER X មួយ​គ្រឿង​ទើប​ចេញពី​ផឹកស្រា​ក្រឡុក​បាន​ជិះ​ម៉ូតូ​ដេញ​តាម​យក​ដុំ​ថ្ម​គប់ និង​វាយ​បណ្តាល​អោយ​រង​បួស​ដៃ​ខាងឆ្វេង​បន្តិច ហើយ​ឆ្លៀតឱកាស​នៅ​ពេល​ដែល​ពួក​គេ​អោយ​គេ​ជួយ​ក៏​ស្រាប់តែ​បក្សពួក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ពួក​គេ​នាំ​គ្នា​រត់​គេ​ខ្លួន​បាត់​អស់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ប៉ុស្តិ៍​នគរបាល​ព្រែក​កំពឹស ដើម្បី​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក​ជនសង្ស័យ​មក​ដាក់ទោស និង​យក​ម៉ូតូ​របស់​ខ្លួន​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ