ប្រឡងសម្រស់ស្អាតព្រំដែនកម្ពុជា-វៀតណាម…៣ឃុំទទួលបានជ័យជំនះ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ លោកអភិបាលក្រុងបាវិតបានដឹកនាំយុវជន យុវតីក្រុងបាវិត និងស្រុកចន្ទ្រាទៅចូលរួមប្រឡងសម្រស់ស្អាតព្រំដែនកម្ពុជានិងវៀតណាមលើកទី៦ នៅស្រុកឌឿកហ្វេ ខេត្តឡុងអាន ប្រទសវៀតណាម ជាលទ្ធផលយុវជននិងយុវតីកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣គួរជាទីមោទនភាពនៃសម្រស់កូនខ្មែនៅតំបន់ព្រំដែន។

បើតាមលោកធឿន រដ្ឋា នាយករដ្ឋបាលសាលាស្រុកចន្ទ្រាបានឲ្យដឹងថា កាលពីថ្ងៃទី១ និងទី២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ លោក ងួន រ៉ាំ អភិបាលស្រុកចន្ទ្រា និងលោកសេង សិលា អភិបាលក្រុងបាវិត បានដឹកនាំគណ:ប្រតិភូស្រុកចន្ទ្រា និងក្រុងបាវិត ចូលរួមក្នុងពិធីប្រឡងសម្រស់ស្អាតនៃតំបន់ព្រំដែនកម្ពុជានិងវៀតណាម នៅស្រុកឌឹកហ្វេ ខេត្តឡុងអាន ប្រទេសវៀតណាមលើកទី៦ ជាលទ្ធផលយុវជននិងយុវតីស្រុកចន្ទ្រាទទូលបានជ័យជំនះ គឺយុជន និងយុវតី ឃុំមេសរថ្ងក ជាប់ចំណាត់ថ្នាក់លេខ១ ឃុំទូលស្តី ជាប់ចំណាត់ថ្នាក់លេខ២ និងឃុំសំរោង ជាប់ចំណាត់ថ្នាក់លេខ៣។

នេះគឺជាមោទនភាពខ្លាំងណាស់ដែលយុវជនយុវតីកម្ពុជារស់នៅតាមតំបន់ព្រំដែនប្រឡងសម្រស់ព្រំដែនជាប់ចំណាត់ថ្នាក់លេខ១លេខ២និងលេខ៣។ប្រជាពលរដ្ឋខត្តស្វាយរៀងរីករាយនិងកោតសរសើរ និងជួនពរគណ:ប្រតិភូស្រុកចន្ទ្រានិងក្រុងបាវិត ព្រមទាំងប្អូនៗយុវជនយុវតីសូមអោយមានសំណាងល្អគ្រប់ៗគ្នា និងជូនពរឆ្នាំថ្មីឲ្យជួបតែពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃាតឡើយ៕







ចែករំលែកព័តមាននេះ