ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គ្រឿងញៀ.នដែល​បង្ក្រាប​កណ្តាល​រាជ​ធានី គឺ​ដាច់​ដោយឡែក​នៅ​ស្ទឹង​​ត្រែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀនក្រសួង​​មហាផ្ទៃ បាន​ថ្លែង ​កាលពី​ថ្ងៃ​ទី​៣ ខែមេសា ថា…

រាជធានីភ្នំពេញ ៖ ​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀនក្រសួង​​មហាផ្ទៃ
បាន​ថ្លែង ​កាលពី​ថ្ងៃ​ទី​៣ ខែមេសា ថា ការ​ចុះ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំមួយ​កន្លែង ស្ថិត​នៅផ្ទះ​ជួល​លេខ​២៨៥AE0 ផ្លូវលេខ​៣៧១ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ គឺជា​ករណី​មួយ​ដាច់​ដោយឡែក​ពី​ករណី​បង្ក្រាប​និង​ចាប់ខ្លួន​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​នៅ​ខេត្តស្ទឹង​ត្រែង ដែល​រឹបអូស​បាន​ថ្នាំ​ញៀន​ជាង​២០​គីឡូ​ក្រាម កាលពី​ថ្ងៃ​ទី​១ ខែមេសា ។

លោក​ឧត្តមសេនីយ៍ឯក​បន្ត​ថា ករណី​ខាងលើ​នេះ​ស្ថិត​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​នាយឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​កាលពី​ថ្ងៃ​ទី​២ ខែមេសា កម្លាំង​កា​រិ​យា
ល័យ​ទី​៩ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​សើ​ុ​ប​អង្កេត​រក​ឃើញ​ទីតាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​នេះ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ និង​ស្រាវជ្រាវ​ដឹង​ថា ទីតាំង​មួយ​កន្លែង​នេះ​មាន​សកម្មភាព​លួចលាក់​ផលិត​គ្រឿងញៀន​ហើយ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សុំ​គោលការណ៍​ពី​ថ្នាក់លើ ដើម្បី​ចូល​ឆែកឆេរ ដោយ​មាន​ការ​សម្របសម្រួលពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ពេល​សមត្ថកិច្ច​ចូល​ឆែក​ឆេរ​ទីតាំង​នោះ មិន​បាន​រក​ឃើញ​ជនសង្ស័យ​ណា​ម្នាក់នៅ​ក្នុង​នោះ​ទេ ដែល​អាច​ចាត់​ទុក​ថា ប្រហែលជា​​ពួក​គេ​ដឹងខ្លួន​មុន ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ នៅ​ពេល​សមត្ត​កិច្ច​ចូល​ឆែកឆេរ ។

ទោះបី​ម្ចាស់​ទីតាំង​ឬ​ក៏​អ្នក​ផលិត​គេចខ្លួន​បាត់​ក្តី ក៏​នីតិវិធី​របស់​សមត្ថកិច្ច​នៅ​តែ​បន្ត​អនុវត្ត​ទៅ​មុខជា​និច្ច រហូត​​រក​ឃើញ​ថ្នាំ​ញៀន​ដែល​ផលិត​រួច​ប្រភេទ​ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន ទម្ងន់​២០០,២​គីឡូក្រាម និង​ម្សៅ​ជា​សារធាតុ​ផ្សំ​ដើម្បី​ផលិត​ទៅ​ជា​ថ្នាំ​ញៀន​ទម្ងន់​ប្រមាណ​៥៨៧,៥​គីឡូក្រាម រួម​ទាំង​ឧបករណ៍​ផលិត​មួយ​ឈុត​ធំ​ទៀត។ វត្ថុ​តាង​ថ្នាំ​ញៀន​និង​ឧបករណ៍​ផលិត​ទាំងអស់ត្រូវ​បាន​ង​សមត្ថកិច្ច​រឹបអូស និង​ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​មាន​ន​ការ​ឯកភាព​ពី​ស្ថាប័ន​អយ្យការ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បន្ត​ថា ទោះបី​ជាយា​៉​ង​ណា​ក្តី សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន មិន​បាន​បោះបង់​ចោលការសើ​ុ​ប​អង្កេត និង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ថ្នាំ​ញៀន​ដ៏​ធំ​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ