ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​សាច់ញាតិ​ស្រែកយំ​មិន​ឈប់​ឡើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ចាស់​ម្នាក់ ក្មេង​ម្នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់ ដោយឡែក​ពី​គ្នា​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ម្នាក់​ទៀត​នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ចាស់​ម្នាក់ ក្មេង​ម្នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់ ដោយឡែក​ពី​គ្នា​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ម្នាក់​ទៀត​នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​ស្លាប់ នៅ​ចំណុច​ស្រះ​ខាងជើង​ក្រោយ​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​និមិត្ត​២ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​សឹម សាយ (​ហៅ​យាយ​ម៉ៅ​) ភេទ​ស្រី អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​២ សង្កាត់​និមិត្ត ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា យោង​តាម​សំដី​អ្នក​ជិតខាង​ក៏​ដូច​ជា​ឈ្មោះ​សុខ សា​វុ​ធ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ត្រូវជា​ប្ដី​បានអោយ​ដឹង​ថា ប្រពន្ធ​របស់​គាត់​រាល់ថ្ងៃ​តែងតែ​ផឹកស្រា​ថ្នាំ​ជា​ប្រចាំ ហើយ​ពេល​ផឹកស្រា​ស្រវឹង​ដើរ​មិន​ត្រង់​ផ្លូវ ហើយ​ពេល​ថ្ងៃ​ប្រពន្ធ​របស់​គាត់​ធ្វើ​ជា​ចុងភៅ​ធ្វើ​ម្ហូប​នៅ​ភោជនីយដ្ឋាន​ផ្កាយព្រឹក ។ ហើយ​មុន​ពេល​កើតហេតុ​ប្រពន្ធ​គាត់​បាន​ផឹកស្រា​ស្រវឹង​ដើរទៅ​ស្រះ​មើល​ម៉ោង ដោយ​បាត់​គាត់​យូរ​ពេក​ដើរទៅ​មើល​ក៏​ឃើញ​សព​អណ្តែត​ទឹកស្រះ​សង្ស័យ​ស្រវឹង​ខ្លាំង​រអិល​ជើង​ធ្លាក់​ក្នុង​ទឹកស្រះ​លង់​ស្លាប់​តែ​ម្តង ។
មួយ​ករណី​ទៀត​នៅ​ស្រុក​ភ្នំស្រុក មាន​ប្រុស​ម្នាក់​អាយុ​៤​ឆ្នាំ បាន​លង់ទឹក​ស្រះ​ខាងលិច​ផ្ទះ​ចម្ងាយ​១៥០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់ ។ សព​ក្មេង​ប្រុស​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទឹកស្រះ​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ភូមិ​ពន្លៃ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ លៀប សៀង អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ឪពុក​ម្តាយ​កុមា​រា​រង​គ្រោះ​មិន​បាន​នៅផ្ទះ ដោយ​ទៅ​រកស៊ី​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ហើយ​ទុក​កូន​អោយ​យាយ​តា​ជា​អ្នក​ថែរក្សា ជួន​ពេល​នោះ យាយ​តា​រវល់​ដាំបាយ​ធ្វើ​ម្ហូប​មិន​បាន​ប្រុង​ប្រយ័ត្ន​មើល​ចៅ ទើប​ចៅ​ដើរទៅ​លេង​ទឹកស្រះ​ខាងលិច​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ