ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រឹមតែ​កើតឡើង​លើ​មនុស្ស​ទេ សូ​ម្បី​តែ​រូបសំណាក​គោ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែរ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រូបសំណាក​គោ​នៅ​រង្វង់​មូល​ខេត្តស្វាយរៀង​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក បណ្តាល​ឱ្យ​បាក់​ប្រេះ​ត្រឹម​.​ក​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្វាយ​រៀង ក៏​ដូច​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​នាំ​គ្នា​ពោល​សោកស្តាយរូបសំណាកគោ ​មិន​គួរ​ណា​ត្រូវ​រថយន្ត​បើក​មក​បុក ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បែប​នេះ​សោះ គួរតែ​បើកបរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ជួយ​ថែទាំ​ទ្រព្យសម្បត្តិ​សាធារណៈ​។ បើ​តាម​លោក​ណុ​ប…

ខេត្តស្វាយរៀង ៖ រូបសំណាក​គោ​នៅ​រង្វង់​មូល​ខេត្តស្វាយរៀង​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក បណ្តាល​ឱ្យ​បាក់​ប្រេះ​ត្រឹម​.​ក​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្វាយ​រៀង ក៏​ដូច​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​នាំ​គ្នា​ពោល​សោកស្តាយរូបសំណាកគោ ​មិន​គួរ​ណា​ត្រូវ​រថយន្ត​បើក​មក​បុក ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បែប​នេះ​សោះ គួរតែ​បើកបរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន និង​ជួយ​ថែទាំ​ទ្រព្យសម្បត្តិ​សាធារណៈ​។

បើ​តាម​លោក​ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ លោក​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ឃើញ​ថា ក្នុង​ចំណោម​រូបសំណាក​គោ​ចំនួន​៤​ដែល​បែរមុខ​រក​ទិស​ទាំង​៤ ត្រូវ​បាន​រង​ការ​រង​​ខូចខាត​រូបសំណាក​គោមួយ​ដែល​បែរមុខ​ទៅ​ទិស​ខាងលិច គឺ​បាក់​ប្រេះ​ខូចខាត​ត្រឹម​.​ក​។

លោក​បាន​បន្ត​ថា ករណី​បង្ក​អោយ​មានការ​ខូចខាត​រូបចម្លាក់​រូបសំណាក​គោមួយ​ខាងលើ​នេះ អាច​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ មេ​សា​ឆ្នាំ ២០១៩​នេះ ព្រោះ​នៅ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រហែល​៥០​ម៉ែត្រ មាន​រោង​ប្រជា​ការពារ​នៅ​យាម​ប្រចាំការ​រហូត​ដល់​ម៉ោង​១១​ទៅ​១២​យប់ ក្រុម​គេ​មិន​ទាន់​សម្រាក​នៅឡើយ​ទេ​។

លោក​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ អាជ្ញាធរ​ក្រុង​កំពុង​តែ​រក​ជាង​មក​ជួសជុល​ហើយ តែ​ពិបាក​បន្តិច​ព្រោះ​ជាងសំណង់​មិន​ចេះ​ធ្វើ​ទេ មាន​តែ​ជាងចម្លាក់​ទើប​អាច​ធ្វើ​បាន​។

លោក​បញ្ជាក់​ថា ចំពោះ​រថយន្ត​បង្ក​ដែល​បើក​បុក បណ្តាល​​អោយ​បាក់​ប្រេះ​រូបសំណាក​គោ​ខាងលើ​នេះ សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក ដើម្បី​ឲ្យ​មក​ទទួលខុសត្រូវ​និង​ដោះស្រាយ​ជាមួយ​ខាង​អាជ្ញាធរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ