ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​សង្ក្រាន្ត​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​នឹង​សប្បាយ​រីករាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ខេត្ត​ព្រះ​សីហ​នុ​នឹង​រៀបចំ​សង្ក្រាន្ត ដើម្បី​ទាក់ទាញ និង​ទទួលភ្ញៀវ​ទេសចរណ៍ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ខេត្ត​ព្រះ​សីហ​នុ​នឹង​រៀបចំ​សង្ក្រាន្ត ដើម្បី​ទាក់ទាញ និង​ទទួលភ្ញៀវ​ទេសចរណ៍ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​០៤ មេ​សា​នេះ ថា ខេត្ត​ព្រះ​សីហ​នុស​ព្វ​ថ្ងៃ​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រោះ​មាន​ឆ្នេរសមុទ្រ​ធម្មជាតិ​ស្រស់​ស្អាត ។

សម្តេច​បន្ត​ថា បច្ចុប្បន្ន​នេះ​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ក៏​កាន់តែ​ងាយស្រួល ដោយសារ​ផ្លូវថ្នល់ និង​ស្ពាន​របស់​យើង​ធំ​ទូលាយ​ល្អ ។ សម្តេច​បញ្ជាក់​ថា​«​នៅ​ពេល​ចូល​ឆ្នាំ​ខាង​មុខ​នេះ​ខេត្ត​ព្រះ​សីហ​នុ​នឹង​មាន​រៀបចំ​សង្ក្រាន្ត​សមុទ្រ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦​មេ​សា ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី សង្ឃឹមថា បងប្អូន​នឹង​ទៅ​កម្សាន្ត​នៅ​ទី​នេះ​ច្រើន​ជា​មិន​ខាន​»​។

ទន្ទឹម​នឹង​នេះ​ដែរ​សម្តេច​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​បងប្អូន​អាជីវករ ជា​ពិសេស​ផ្ទះសំណាក់ និង​សណ្ឋាគារ​សុំ​កុំ​តម្លើង​ថ្លៃ ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​មានឱកាស​បាន​មក​ស្នាក់​នៅ​កម្សាន្ត និង​ប្រើប្រាស់​សេវាកម្ម​នៅ​ទី​នេះ​បាន​ដូច​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ