ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ស​ង្ឃឹ​ង​ថា ឆ្នាំ​នេះ​ពលរដ្ឋ​មានដំណើរ​កម្សាន្ត​រីករាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បាន​សម្តែង​ក្តី​សង្ឃឹមថា​សម្រាប់​ច​ញល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​ច្រើន​។ សម្តេច​តេ​ជោ​បាន​សរសេ​លើក​បណ្តាញ​សង្គម​សម្តេច​ផ្ទាល់​ថ្ងៃទី០៤ ខែមេសាយ៉ាង​ដូច្នេះ​ថា​” សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ?​។…

រាជធានី​ភ្នំពេញ​៖ សម្តេច តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បាន​សម្តែង​ក្តី​សង្ឃឹមថា​សម្រាប់​ច​ញល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​ច្រើន​។ សម្តេច​តេ​ជោ​បាន​សរសេ​លើក​បណ្តាញ​សង្គម​សម្តេច​ផ្ទាល់​ថ្ងៃទី០៤ ខែមេសាយ៉ាង​ដូច្នេះ​ថា​” សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ?​។

ក្រោយ​ពី​ឆេ​ង​ម៉េ​ង​ហើយ ចូល​ឆ្នាំ​ខ្មែរ​ក៏​នឹង​មក​ដល់​ឆាប់​ៗ​ខាង​មុខ​នេះ​។ សង្ឃឹមថា​ឆ្នាំ​នេះ​បងប្អូន​មាន​ជម្រើស​ច្រើន​សម្រាប់​ដំណើរ​កំសាន្ត​ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រោះ​ប្រទេស​ជាតិ​មាន​សុបន​ខ​សន្តិភាព បងប្អូន​អាច​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ​អ្វី​ទាំងអស់​”​។ សម្តេច​បញ្ជាក់​ថា​”​ចំពោះ​ខ្ញុំ គឺ​រវល់​នឹង​ការងារ​ប្រទេស​ជាតិ​ដូច​សព្វមួយដង​។ ទោះ​មិន​មក​ជួប​ភ្ញៀវ​នៅ​វិមាន​រដ្ឋាភិបាល ក៏​មានកម្ម​វិធី​ជួប​ភ្ញៀវ​នៅផ្ទះ​ជា​ប្រចាំ​។ រីឯ​ការ​ពិនិត្យ​លើ​ឯកសារ​ក្រដាស​ស្នាម​ការងារ​ក្រសួង​មន្ទីរ​វិញ គឺ​មាន​ជា​រៀងរាល់ថ្ងៃ​”​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា​នៅ​ល្ងាច​ថ្ងៃ​ទី ៤ មេ​សា នេះ​ខ្ញុំ​នឹង​ហូប​បាយ​សាមគ្គី​ជាមួយ​បងប្អូន​កីឡាករ​កីឡាការិនី​នៅ​កោះ​ពេជ្រ ដែល​ធ្វើ​ក្នុង​១​ឆ្នាំ​ម្តង​ៗ​។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​មានសំណាង​ល្អ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ សុំ​អរគុណ​ដែល​បងប្អូន​បាន​ជូនពរ​ខ្ញុំ​នៅ​ក្នុង​ថ្ងៃទី០៤ មេ​សា នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ