ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់ដង​ស្ទូច​លើ​នាវា​កម្សាន្ត​ធំ​ជាងគេ​មួយ

5 ឆ្នាំ មុន

ប្រទេស​បា​ហា​ម៉ា ៖ នាវា​កម្សាន្ត​ឈ្មោះ​ OASIS OF THE SEAS ជា​នាវា​កម្សាន្ត​ដ៏​ធំ​ជាងគេ​បំផុត​មួយ​នៃ​ពិភពលោក កាលពី​ថ្ងៃ​ទី​១​មេ​សា ជួប​ប្រទះ​នឹង​ឧប្បត្តិហេតុ​មួយ…

ប្រទេស​បា​ហា​ម៉ា ៖ នាវា​កម្សាន្ត​ឈ្មោះ​ OASIS OF THE SEAS ជា​នាវា​កម្សាន្ត​ដ៏​ធំ​ជាងគេ​បំផុត​មួយ​នៃ​ពិភពលោក កាលពី​ថ្ងៃ​ទី​១​មេ​សា ជួប​ប្រទះ​នឹង​ឧប្បត្តិហេតុ​មួយ ដោយ​ដង​ស្ទូច​ធំ​មួយ​បាក់​សង្កត់​លើ នាំ​ឲ្យ​មានការ​ខូចខាត​ច្រើន​គួរសម​។

ដោយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ ដង​ស្ទូច​បាន​បាក់​សង្កត់​លើ​នាវា​នោះ ដែល​ស្ថិត​នៅ​លើ​ដុក​បណ្ដែត​ទឹក​មួយ ក្នុង​ការដ្ឋាន​នាវា​GRAND MAHAMA SHIPYARD នាទី​ក្រុង​កំពង់​ផែ​FREEPORT​។ បណ្ដា​រូប​ភាព​ថត​ក្រោយ​គ្រោះថ្នាក់​នេះ ត្រូវ​បាន​ចេញផ្សាយ​តាម​TWITTER ដោយ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​។ ទោះបី​ពុំ​មាន​អ្នកដំណើរ​ណា​ម្នាក់​លើ​នាវា ពេល​ស្ថិត​នៅ​លើ​ដុក​ដោយសារ​បញ្ហា​បច្ចេកទេស តែ​មនុស្ស​យ៉ាងតិច​៨​នាក់​ដែល​ធ្វើការ​លើ​នាវា​នោះ​រង​របួស​។

គេ​ពុំ​ទាន់​ដឹង​ថា​តើ​ហេតុ​អី​បានជា​ដង​ស្ធូ​ចបាក់​លើ​នាវា រួច​ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​។

ក្លាយ​កាលពី​ឆ្នាំ​២០០៩​ជា​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក ROYAL CARIBBEAN INTERNATIONAL នាវា​OASIS OF THE SEAS​នេះ​មាន​បណ្ដោយ​ប្រវែង​ដល់​ទៅ​៣៦២​មែ​៉​ត្រ​។ នាវា​នេះ​មាន​ចំណុះ​២២៥.០០០​តោន ហើយ​អាច​ដឹក​អ្នកទេសចរ​បាន​រហូត​ដល់​៦០០០​នាក់ រវាង​ក្រុង​PORT CANAVERAL រដ្ឋ​ផ្ល​រី​ដា និង​ប្រជុំ​កោះ​កា​រ៉ា​អុីប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ