ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាធម្មនុញ្ញ​បើកផ្លូវ​កាត់ទោស​លោក​GUAIDO

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ សភាធម្មនុញ្ញ​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២​មេ​សា ការ​ដក​អភ័យឯកសិទ្ធិ​សភា ពី​មេដឹកនាំ​ប្រឆាំង​លោក​JUAN GUAIDO​ដែល​ទទួលស្គាល់​ថា ជា​ប្រធានាធិបតី​ស្ដីទី ដោយ​ប្រទេស​ប្រមាណ​ជា​៥០​។ បែប​នេះ​ជា​ការ​បើកផ្លូវ​ចំពោះ​ការ​អនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ​ប្រឆាំង​រូប​លោក​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ សភាធម្មនុញ្ញ​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២​មេ​សា ការ​ដក​អភ័យឯកសិទ្ធិ​សភា ពី​មេដឹកនាំ​ប្រឆាំង​លោក​JUAN GUAIDO​ដែល​ទទួលស្គាល់​ថា ជា​ប្រធានាធិបតី​ស្ដីទី ដោយ​ប្រទេស​ប្រមាណ​ជា​៥០​។ បែប​នេះ​ជា​ការ​បើកផ្លូវ​ចំពោះ​ការ​អនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ​ប្រឆាំង​រូប​លោក​។

ដោយ​ការ​លើកដៃ សភាធម្មនុញ្ញ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ ការ​អនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ​ប្រឆាំង​លោក​JUAN GUAIDO​ជា​ប្រធាន​សភា ដោយ​តុលាការ​កំពូល​។ ប្រធាន​សភាធម្មនុញ្ញ​លោក​DIOSDADO CABELLO អះអាង​ថា យើង​ធ្វើ​បែប​នេះ​យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ​។

លោក​JUAN GUAIDO​នៅ​មុខ​ពួក​អ្នកគាំទ្រ​លោក​និង​បណ្ដា​អ្នកកាសែត ក្រោយ​ការ​ប្រកាស​នេះ​បន្តិច​និយាយ​ថា គ្មាន​អ្វី​អាច​បញ្ឈប់​យើង​បាន​ទេ​។ ប្រជាជន​បាន​ប្ដេជ្ញា​ចិត្ត​ហើយ​គ្មាន​អ្វី​មក​បញ្ឈប់​យើង​ឡើយ​។ ពុំ​មានការ​ដើរ​ថយក្រោយ​ទេ​ក្នុង​ដំណើរការ​នេះ​។

តុលាការ​កំពូល​វេ​ណេ​ស៊ុ​យ​អេ​ឡា ចោទ​លោក​GUAIDO​ថា ពុំ​គោរព​ការ​ហាមឃាត់​មិន​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស​។ លោក​បាន​ផ្គើន​ការ​ហាមឃាត់​នេះ ដោយ​លួច​ទៅ​ស្ងាត់ ៗ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​កូ​ឡុំ​ប៊ី ប្រេ​សី​ុ​ល​ប៉ា​រ៉ា​ហ្គា​យ អា​ហ្ស​ង់​ទី​ន​និង​អេក្វាទ័រ កាលពី​ដំណាច់ខែ​កុម្ភៈ​និង​ដើមខែ​មីនា​។ មុន​នេះ​នា​ថ្ងៃ​ទី​២​មេ​សា លោក​GUAIDO​ធ្លាប់​និយាយ​ថា លោក​មានការ​ភ័យ​ខ្លាច​លោក​ត្រូវ​ចាប់ខ្លួន នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្នុង​ករណី​អភ័យឯកសិទ្ធិ​សភា​របស់​លោក​ត្រូវ​ដកហូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ