ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ប្រមោយ​ទឹក​កួច​ដ៏​ចម្លែក​​យ៉ាង​ខ្ពស់​នៅ​មាត់សមុទ្រ​ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ទីក្រុង​ជាប់មាត់​សមុទ្រ ​PENANG​ ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២​ មេ​សា ​ជួប​ប្រទះ​នឹង​ប្រមោយ​​ទឹក​កួច​ឡើង​លើ​ដ៏​ចម្លែក​មួយ រយៈពេល​ដល់​ទៅ​៤០​នាទី ដោយ​ប្រជាជន​នាំ​គ្នា​មើល​និង​ថត​បាតុភូត​ដ៏​កម្រ​នេះ…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ទីក្រុង​ជាប់មាត់​សមុទ្រ ​PENANG​ ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២​ មេ​សា ​ជួប​ប្រទះ​នឹង​ប្រមោយ​​ទឹក​កួច​ឡើង​លើ​ដ៏​ចម្លែក​មួយ រយៈពេល​ដល់​ទៅ​៤០​នាទី ដោយ​ប្រជាជន​នាំ​គ្នា​មើល​និង​ថត​បាតុភូត​ដ៏​កម្រ​នេះ ដែល​ធ្លាប់​កើត​មាន នៅ​ទីក្រុង​PENANG​រួច​ហើយ​កាលពី​ឆ្នាំ​២០១៧​។

បាតុភូត​ឧតុនិយម​នោះ​កើតឡើង​ពេល​លក្ខណៈ​ធាតុអាកាស​ប្រែប្រួល ហើយ​ខ្យល់​ត្រជាក់​បក់​ពីលើ​ខ្យល់​ក្ដៅ​។ វាក​កើតជា​ខ្យល់កួច​ទឹក​ឡើង​លើ​មួយ​ក្នុង​សមុទ្រ រួច​រំកិល​មក​មាត់ច្រាំង​និង​រលាយ​បាត់​ទៅ​វិញ​ពេល​ប៉ះ​ដី ព្រោះ​អស់​ទឹក​កួច​។ នៅ​ក្បែរ​ប្រមោយ​ទឹក​នោះ ខ្យល់​ដែល​កួច​មាន​ល្បឿន​ដល់​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង តែ​ក៏​បាត់​ទៅ​វិញ​ភ្លាម​ៗ​ពេល​ដល់​មាត់ច្រាំង​។

យោង​តាម​សារព័ត៌មាន​នានា​ថា ក្នុង​បាតុភូត​នោះ ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ តែ​ផ្ទះ​មួយ​ចំនួន​រង​ការ​ខូ​ត​ខាត​។ ប្រមោយ​ទឹក​កួច​នោះ​បាន​រំកិល​មក​មុខ​រហូត​ដល់​អគារ​ខ្ពស់​ៗ​ជាប់មាត់​សមុទ្រ មុន​ពេល​វារ​លាយ​បាត់​ទៅ​វិញ​៕ ប្រភព​វីដេអូ ៖ Keraunos

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ