ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៤៦០​នាក់​មក​ពី​ពន្ធនាគារ​ចំនួន​៤​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​គឹ​ម សន្តិភាព បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ចំនួន​៤៦០​នាក់ មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​បាន​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​គឹ​ម សន្តិភាព បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ចំនួន​៤៦០​នាក់ មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤​បាន​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ។ លោក​គឹ​ម សន្តិភាព បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៣ មេ​សា ឆ្នាំ​២០១៩​ថា នៅ​រសៀល​ម៉ោង​២​និង​០០​ថ្ងៃ​ទី​០៤ ខែមេសា ក្រសួងយុត្តិធម៌​លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការ​លើកលែង និង​បន្ធូរ​បន្ថយទោស​នឹង​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លើ​សំណើសុំ​អនុគ្រោះ​ទោស​របស់​គណៈកម្មការ​រាជធានី​ខេត្ត (​ពន្ធនាគារ​រាជធានី​-​ខេត្ត​ចំនួន​១៨ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​០៤) ដែល​បាន​ស្នើ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​២០១៩​នេះ​លើ​បញ្ជី​ទណ្ឌិត​ដែល​ស្នើ​អនុគ្រោះ​ទោស​សរុប​៤៦០​រូប (​ស្រី​៤៩​រូប​) ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​ក្រឹត្យច្បាប់​បាន​កំណត់​ចំពោះ​ទណ្ឌិត​ដែល​អាច​បន្ធូរ​បន្ថយទោស គឺ​ត្រូវ​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធ​ធនាគារ​បាន​១​ភាគ​៣​នៃ​ទោស​សរុប​ទាំងមូល និង​ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២​ភាគ​៣​នៃ​ទោស​ទាំងមូល​នឹង​ត្រូវ​បាន​ទទួល​ការ លើកលែងទោស ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា អ្នកទោស​ទាំងនោះ​ដែល​នឹង​ត្រូវ​លើកលែង និង​បន្ធូរ​បន្ថយទោស​ក៏​ត្រូវ​គោរព​តាម​លក្ខខណ្ឌ និង​អប់រំ​នៅ​ក្នុង​ពន្ធនាគារ​បន្ថែម​ទៀត ។

ជាង​នេះ​មានការ​វាយតម្លៃ​ពី​ប្រធាន​ពន្ធនាគារ​ពី​ការ​អប់រំ​បន្ថែម ដើម្បី​បញ្ជូន​មក​គណៈកម្មការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ​នៃ​សំណុំរឿង​នីមួយ​ៗ​ថា តើ​មាន​ភាព​ព្រៃផ្សៃ​ទេ ហើយ​ជន​រង​គ្រោះ​អនីតិជន ឬ​ជា​ស្ត្រី ឬ​ជា​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ជា​មនុស្ស​មាន​បញ្ហា​ស្មារតី​…​។ ឧទាហរណ៍ ករណី​រំលោភ ឪពុក​រំលោភ​កូន ឬ​ការ​រំលោភ​អនីតិជន​ឬ​រំលោភ​ជា​លក្ខខណ្ឌ​សាច់ឈាម​គ្នា​ជាដើម ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា ការ​លើកលែង និង​បន្ធូរ​បន្ថយទោស​នេះ​ក៏​មានការ​ផ្តល់​អាទិភាព​ចំពោះ​ស្ត្រី​ផង​ដែរ​» ។

លោក​គឹ​ម សន្តិភាព ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​នេះ​ក៏​មានការ​អនុគ្រោះ​ទោស​ម្តងទៀត ចំពោះ​ស្ត្រី​ដែល​ត្រូវ​បាន​មេធាវី​សម្តេច​តេ​ជោ ហ៊ុន​សែន ការពារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មេធាវី​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ការពារ​ស្ត្រី​ក្រីក្រ​បាន​កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​ក្រសួងយុត្តិធម៌ ។ លោក​គូសបញ្ជាក់​ថា​«​នៅ​ពេល​ដែល​យើង​ធ្វើការ​ដល់​កម្រិត​គ្រប់គ្រាន់​ហើយ យើង​ក៏​មានការ​សណ្តោស​ប្រណី​ដល់​ស្ត្រី​នោះ​ផង​ដែរ​» ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​លើកលែងទោស​ចំពោះ​ស្ត្រី​នេះ គឺ​នឹង​មានការ​លើកលែង​ផ្សេង​ពី​ការ​លើកលែង​ចំពោះ​ស្ត្រី​នឹង​ធ្វើ​ផ្សេង​ពី​ការ​លើកលែង និង​បន្ធូរបន្ថយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នេះ ។
សូម​ជម្រាប​ថា គណៈកម្មការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើកលែង និង​បន្ធូរ​បន្ថយទោស​នឹង​បើក​កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៤ ខែមេសា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ