ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹង​ចុះ! ១គូ​នេះ​​លើ​ទោង​​សាធារណៈ​មុខ​ក្មេង​ៗ​ ក៏​មិន​លើក​លែង

5 ឆ្នាំ មុន

គូស្នេហ៍​រួមរ័ក​នៅ​លើ​ទោង​ដ៏​ធំ​មួយ​មុខ​កុមារ និង​អាណាព្យាបាល ត្រូវ​ប៉ូលិស​ចាប់ខ្លួន ព្រោះ​ជា​សកម្មភាព​មិន​សមរម្យ​នៅ​ទី​សាធារណៈ ។ ប៉ូលិស​បាន​ទទួល​ដំណឹង​ថា ​លោក​ម៉ៃ​ឃើ​ល ម៉ា​ធី​សេន (Michael Mathisen)…

គូស្នេហ៍​រួមរ័ក​នៅ​លើ​ទោង​ដ៏​ធំ​មួយ​មុខ​កុមារ និង​អាណាព្យាបាល ត្រូវ​ប៉ូលិស​ចាប់ខ្លួន ព្រោះ​ជា​សកម្មភាព​មិន​សមរម្យ​នៅ​ទី​សាធារណៈ ។ ប៉ូលិស​បាន​ទទួល​ដំណឹង​ថា ​លោក​ម៉ៃ​ឃើ​ល ម៉ា​ធី​សេន (Michael Mathisen) អាយុ​៣០​ឆ្នាំ និង​នាង​ឡូ​រ៉េ​ន វី​ល​ឌ័​រ (Lauren Wilder) អាយុ​៣១​ឆ្នាំ ​ជា​គូស្នេហ៍​បាន​រួម​រ័ក​នៅ​កណ្ដាលវាល​លើ​ទោង​វិល​ក្នុង​ទីក្រុង​ស៊ី​ន​ស៊ី​ន​ណេ​ទី រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៨ មីនា​២០១៩​។

ប៉ូលិស​បាន​ទៅ​ទីនោះ ហើយ​ក៏​ឃាត់ខ្លួន​គូស្នេហ៍​ដោយ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​នៅ​ទី​សាធារណៈ ។

នាង​វី​ល​ឌ័​រ ត្រូវ​បាន​ដោះ​លែង​វិញ​ជា​បណ្តោះអាសន្ន នៅ​សល់​តែ​លោក​ម៉ា​ធី​សេន ប៉ូលិស​បន្ត​ឃុំខ្លួន​បន្ត។ ទោះជា​យ៉ាងណា​ក្តី​អ្នក​ទាំង​២​ត្រៀមខ្លួន​ចូល​តុលាការ​នៅ​ពេល​ខាង​មុខ ។

នៅ​កន្លែង​កើតហេតុ​មាន​ទោង​សរុប​៣៦​ទោង ជា​កន្លែង​កម្សាន្ត​មួយ​ដែល​តែងតែមាន​មនុស្ស​ទៅ​កម្សាន្ត​ច្រើន ។ កន្លង​មក​រឿង​ស្រ​ដៀង​គ្នា​នេះ​តែងតែ​កើតឡើង ដូច​ជា​គូស្នេហ៍​រួមរ័ក​លើ​រថយន្តក្រុង រួមរ័ក​នៅ​មាត់​បង្អួច​ក្បែរ​ដងផ្លូវ​ដែល​មហាជន​មើលឃើញ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ