ខេត្តកំពង់ចាម ៖ ក្រុមឃាតករពិតជាសាហាវបំផុត ដោយបានប្រើប្រាស់ឧបករណ៍មុត និងបានចាប់យាយនឹងចៅស្រីយកទៅសម្លាប់នៅក្រោយផ្ទះចម្ងាយប្រមាណ៣៥០ម៉ែត្រ ក្នុងព្រៃចំការ រួចកាត់ក្បាលបោះចោលរកមិនឃើញ ។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី០៣ មេសា ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ហើយត្រូវបានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចុះទៅស្រាវជ្រាវតាមប្រមាញ់ក្រុមឃាតករផងដែរ ។
តាមប្រភពសមត្ថកិច្ចឲ្យដឹងថា សពយាយ និងចៅស្រីនោះមាន១-ឈ្មោះ វង្ស អូន អាយុ៥៦ឆ្នាំ និងចៅស្រីឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិរងគ្រោះបានតាមរកឃើញនៅក្នុងព្រៃចំការស្វាយចន្ទីក្រោយផ្ទះ ដោយសពនៅឆ្ងាយពីគ្នា ចំណែកក្បាលយាយ និងចៅរហូតមកដល់វេលាម៉ោង៤រសៀលទៅហើយនៅមិនទាន់រកឃើញនូវឡើយទៀត ។
តាមប្រភពបន្តថា កូនស្រីឈ្មោះ ដើង ថន នៅព្រឹកថ្ងៃទី០៣ មេសា បានមកដល់ផ្ទះវិញឃើញបិទទ្វារចាក់សោ និងបានដើរសួរញាតិជិតខាងក៏មិនមានអ្នកណាដឹងដោយមានការសង្ស័យនោះស្ត្រីជាកូនបានមកប៉ុស្តិ៍រដ្ឋបាលថ្មពូន ដើម្បីប្តឹងសមត្ថកិច្ចឲ្យជួយតាមរកម្តាយ និងក្មួយស្រីតូចអាយុ៦ឆ្នាំ ។ បន្ទាប់មកលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកវរសេនីយឯកកែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកដោយបានឲ្យកម្លាំងសមត្ថកិច្ចតាមរកនៅជុំវិញផ្ទះ ចុងក្រោយដើរតាមរកក្រោយផ្ទះចម្ងាយប្រមាណ៣៥០ម៉ែត្របានប្រទះឃើញសពម្តាយបន្តបន្ទាប់ និងចៅត្រូវបានឃាតករកាត់ក្បាលបាត់ទាំងពីរនាក់ ។
បន្ទាប់មកសមត្ថកិច្ចបានហ៊ុំព័ទ្ធកន្លែងកើតហេតុ និងបានរង់ចាំនគរបាលបច្ចេកទេសចុះមកពិនិត្យសពតាមការសន្និដ្ឋានសពអាចត្រូវបានក្រុមឃាតករអូសយកទៅក្រោយផ្ទះ សម្លាប់តាំងពីយប់ ថ្ងៃទី០២ មេសា ២០១៩ រហូតមកដល់ថ្ងៃទី០៣ មេសា បាននាំគ្នាតាមរកក៏ប្រទះសពយាយ និងចៅនៅក្រោយផ្ទះ ។ លោកវរសេនីយឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរបញ្ជាក់ថា ករណីសម្លាប់កាត់ក្បាលដ៏សាហាវខាងលើនេះ ជាអំពើឃាតកម្មសម្លាប់បំបិទមាត់រហូតមកដល់វេលាម៉ោង៤រសៀលទៅហើយក្បាលរបស់យាយ និងចៅស្រីនោះ មិនទាន់រកឃើញនៅឡើយទេ ។ កងកម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងបន្តរុករកក្នុងព្រៃជុំវិញកន្លែងកើតហេតុបន្តទៀតក្រែងទទួលបានពន្លឺខ្លះ ហើយក្រុមឃាតករក៏មិនទាន់ដឹងចេញមកពីប្រភពណាដែរ ។ ការសម្លាប់មនុស្សកាត់ក្បាលបែបនេះ អាចឃាតករស្គាល់អ្នករងគ្រោះច្បាស់ទើបសម្លាប់បំបិទមាត់យ៉ាងសាហាវដូច្នេះ ៕
កងកម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងបន្តរុករកក្នុងព្រៃជុំវិញកន្លែងកើតហេតុបន្តទៀតក្រែងទទួលបានពន្លឺខ្លះ ហើយក្រុមឃាតករក៏មិនទាន់ដឹងចេញមកពីប្រភពណាដែរ ។ ការសម្លាប់មនុស្សកាត់ក្បាលបែបនេះ អាចឃាតករស្គាល់អ្នករងគ្រោះច្បាស់ទើបសម្លាប់បំបិទមាត់យ៉ាងសាហាវដូច្នេះ ៕
តក្រែងទទួលបានពន្លឺខ្លះ ហើយក្រុមឃាតករក៏មិនទាន់ដឹងចេញមកពីប្រភពណាដែរ ។ ការសម្លាប់មនុស្សកាត់ក្បាលបែបនេះ អាចឃាតករស្គាល់អ្នករងគ្រោះច្បាស់ទើបសម្លាប់បំបិទមាត់យ៉ាងសាហាវដូច្នេះ ៕
ចែករំលែកព័តមាននេះ