ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​កម្ចី​ហិរញ្ញ​ប្ប ទាន​៧១៧៦​លាន​យ៉េន​សម្រាប់​អនុវត្តន៍​គម្រោង​អភិវឌ្ឍ​ចំណត​ផែ​ពហុ​បំណង

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​គោលបំណង​រួម​សម្រួល​ដល់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា រួម​មា​ន្ម្ទេ​ច​ឈើ​អាកា​ស្យា ដី​ឡូ​មី​ស្ងួត និង​ឆ្លើយ​តប​ជា​ពិសេស​ទៅ​នឹង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​សេវា​ភស្តុ​ភា​កម្ម​សម្រាប់​ការ​រុករក​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុ​ជាក៍​ដូច​ជា​សម្រាប់​ការ​រីក​ចំរើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជប៉ុន​បាន​ផ្តល់​កម្ចី​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​ចំនួន​៧១៧៦​លាន​យ៉េន​សម្រាប់​អភិវឌ្ឍ​ចំណត​ផែ​ពហុ​បំណង​ក្រុងព្រះសីហនុ​។ តាម​អង្គការ​JICA​បាន​ឲ្យ​ដឹង​ថា​ជំនួយ​នេះ​មាន​បំណង​កែ​លម្អ​សមត្ថភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដែល​ជា​កំពុង​ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា តាម​រយៈ​ការ​សាងសង់​ចំណត​ផែ​ពហុ​បំណង រួម​មាន​ចំណត​ផែ​ទូទៅ​និង​ចំណត​ផែ​ប្រេង​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​ផ្សេង​ៗ​ទៀត​។​លទ្ធផល​រំពឹង​ទុក​ចំណត​ផែ​ពហុ​បំណង​នេះ​នឹង​អាច​ដោះស្រាយ​បញ្ហា​ចំពោះ​ការ​កើនឡើង​ចំនួន​កុង​តេ​ន័​រ​ឆ្លងកាត់​ប្រមាណ​៧០០,០០០TEUs​ក្នុង​មួយ​ឆ្នាំ​និង​អាច​ឲ្យ​នាវា​ចំណុះ​៥០,០០០​តោន​ចូល​ចត​បាន​។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សាងសង់​នា​ខែសីហា​ឆ្នាំ​២០១៨​ចំនួន​ទំនិញ​ឆ្លងកាត់​បាន​កើនឡើង​២២.០៨%​កុង​តេ​ន័​រ​ឆ្លងកាត់​កើនឡើង​ពី​១៧.៧០%​និង​នាវា​ឆ្លងកាត់​បាន​កើនឡើង​១១.៩០%​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​គោលបំណង​រួម​សម្រួល​ដល់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា រួម​មា​ន្ម្ទេ​ច​ឈើ​អាកា​ស្យា ដី​ឡូ​មី​ស្ងួត និង​ឆ្លើយ​តប​ជា​ពិសេស​ទៅ​នឹង​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​សេវា​ភស្តុ​ភា​កម្ម​សម្រាប់​ការ​រុករក​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុ​ជាក៍​ដូច​ជា​សម្រាប់​ការ​រីក​ចំរើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជប៉ុន​បាន​ផ្តល់​កម្ចី​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​ចំនួន​៧១៧៦​លាន​យ៉េន​សម្រាប់​អភិវឌ្ឍ​ចំណត​ផែ​ពហុ​បំណង​ក្រុងព្រះសីហនុ​។

តាម​អង្គការ​JICA​បាន​ឲ្យ​ដឹង​ថា​ជំនួយ​នេះ​មាន​បំណង​កែ​លម្អ​សមត្ថភាព​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដែល​ជា​កំពុង​ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា តាម​រយៈ​ការ​សាងសង់​ចំណត​ផែ​ពហុ​បំណង រួម​មាន​ចំណត​ផែ​ទូទៅ​និង​ចំណត​ផែ​ប្រេង​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​ផ្សេង​ៗ​ទៀត​។​លទ្ធផល​រំពឹង​ទុក​ចំណត​ផែ​ពហុ​បំណង​នេះ​នឹង​អាច​ដោះស្រាយ​បញ្ហា​ចំពោះ​ការ​កើនឡើង​ចំនួន​កុង​តេ​ន័​រ​ឆ្លងកាត់​ប្រមាណ​៧០០,០០០TEUs​ក្នុង​មួយ​ឆ្នាំ​និង​អាច​ឲ្យ​នាវា​ចំណុះ​៥០,០០០​តោន​ចូល​ចត​បាន​។
បន្ទាប់​ពី​បាន​បញ្ចប់​ការ​សាងសង់​នា​ខែសីហា​ឆ្នាំ​២០១៨​ចំនួន​ទំនិញ​ឆ្លងកាត់​បាន​កើនឡើង​២២.០៨%​កុង​តេ​ន័​រ​ឆ្លងកាត់​កើនឡើង​ពី​១៧.៧០%​និង​នាវា​ឆ្លងកាត់​បាន​កើនឡើង​១១.៩០%​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ មិន តែ​ប៉ុណ្ណោះ​ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៨​បាន​កើនឡើង​២០.០៥%​ប្រៀបធៀប​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧ ហើយ​ប្រាក់​ចំណេញ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៨​បាន​កើនឡើង​៤៤,៤៨% ប្រៀបធៀប​ត្រីមាស​ទី​៤​ឆ្នាំ​២០១៧​។

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​គឺជា​ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ច្រក​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សីហ​នុ​។​តំបន់​មាត់សមុទ្រ​ត្រូវ​បាន​អភិវឌ្ឍ​ជា​លំដាប់​និង​ក្លាយជា​តំបន់ឧស្សាហកម្ម ដែល​បាន​នាំ​មក​នូវ​ផល​វិជ្ជមាន​ជា​ច្រើន សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។ ដើម្បី​ជំរុញ​កម្លាំង​អភិវឌ្ឍ​នេះ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA)​បាន​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​សម្រាប់​គម្រោង​ស្តារ​ឡើង​វិញ​បន្ទាន់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ​១៩៩៩​និង​គម្រោង​ពង្រីក​បន្ទាន់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ឆ្នាំ​២០០៤​ក្នុង​គោលបំណង​លើកកម្ពស់​ដំណើរ​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​នេះ​។

បច្ចុប្បន្ន​ចំណត​ទំនិញ​ទូទៅ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មិន​អាច​បំពេញតម្រូវការ​ដែល​បាន​កំពុង​កើនឡើង​ឥត​ឈប់​ឈរ​នោះ​ទេ ជា​ពិសេស​ទំនិញ​ប្រភេទ​កម្ទេច​ឈើ អង្ករ និង​ធ្យូងថ្ម​។ រោងចក្រ​ផលិត​ក្រដាស​ជា​ច្រើន​បាន​ចាប់ផ្តើម​ដំណើរការ​ឬ​កំពុង​ត្រៀម​រៀបចំ​ដំណើរការ​ផលិតផល​ផលិត​ចេញពី​កម្ទេច​ឈើ ដោយសារ​កត្តា​អំណោយផល​ប្រភេទ​ដី​និង​ស្ថានភាព​អាកាសធាតុ​សម្រាប់​ដើមឈើ (​ឧទាហរណ៍ ដើម​អាកាស​ស្យា​)​ក្នុង​ប្រទេស​កម្ពុជា​។ បរិមាណ​ផលិតកម្ម​ប្រភេទ​នេះ​នឹង​កើន​ឡើងជា​លំដាប់​នា​ពេល​អនាគត​។អង្គការ​JICA​បាន​លើក​ឡើង​ថា​រាជរ​ដ្ឋា ភិ​បាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ លើ​កម្ពស់​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្គរ​នៅ​ថ្ងៃ​ទី​២៥​ខែកក្កដា​ឆ្នាំ​២០១០ ដែល​រំពឹង​ថា​នឹង​នាំ​អង្ករ​ចេញ​អង្ករ​២.៨៩​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ជំរុញ​ការ​នាំ​អង្ករ​ចេញ​។

ទន្ទឹម​នឹង​នេះ​កន្លែង​រក្សា​ស្តុក​ទុក​ប្រេង​និង​ឧស្ម័ន​ក៍​អាច​មា​នទី​តាំងនៅ​ជិត​កំពង់​ផែ​គឺ​មាន​ភាព​ចាំបាច់​នា​ពេល​អនាគត​។ ហេតុផល​ទាំងនេះ​ទើប​តម្រូវ​ឲ្យ​មានការ​សាងសង់​ចំណត​ផែ​ពហុ​បំណង​ក្រុងព្រះសីហនុ​។​យោង​តាម​កាលៈទេសៈ​ខាងលើ​JICA​បាន​ពិនិត្យ​លទ្ធភាព​សម្រាប់​គម្រោង​អភិវឌ្ឍ​ចំណត​ផែ​ពហុ​បំណង​ក្រុងព្រះសីហនុ​ស្ថិត​ក្រប​ខណ្ឌ​ជំនួយ​ពិសេស​របស់​អង្គការ​JICA​នៅ​ឆ្នាំ​២០០៩​ដោយ​ផ្អែក​ទស្សនៈ​ចាំបាច់​និង​ការ​យកចិត្ត​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ លោក​ថៃ ឬ​ទ្ធី អនុប្រធាន​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​ថា​ផែ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​លើកដាក់​ទំនិញ​និង​សម្រាប់​អោយ​នាវា​ចេញចូល​ទំនិញ​ទូទៅ​។ លោក​ថា​ក្នុង​ឆ្នាំ​២០១៩​នេះ​មាន​នាវា​ដឹក​ទំនិញ​ទូទៅ​ដែក សម្ភារៈ​សំណង់ ធ្យូងថ្ម និង​សម្ភារៈ​នានា​មក​កាន់​ទី​នេះ ខណៈ​ពេល​ដែល​ការ​សាងសង់​នៅ​កម្ពុជា​មានការ​កើនឡើង​និង​មាន​តម្រូវការ​យ៉ាង​ខ្លាំង​។

លោក​បន្ត​ថា​៖​ប្រសិនបើ​គ្មាន​កំពង់​ផែ​ពហុ​បំណង​ទេ យើង​មិន​បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​និង​មានការ​កកស្ទះ​។​ផែ​នេះ​កំពុង​នេះ​មាន​ជម្រៅ​ទឹក​១៣​ម៉ែត្រ​អាច​អនុញ្ញាត​ឲ្យ​នាវា​ធំ​ៗ​ដឹក​ទំនិញ​ចំណុះ​បី​៤​ទៅ​៥​ម៉ឺន​តោន​ចូល​ចត​។​លោក​សង្ឃឹមថា​នៅ​ពេល​នាវា​ធំ​ៗ​ចូល​ចត​នៅ​ទី​នេះ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​អាច​ចុះថោក​។​លោ​កថា​បើសិនជា​ប្រើ​តែ​កំពង់​ផែ​មាន​ជម្រៅ​ទឹក​៩​ម៉ែត្រ​ដូច្នេះ​មាន​តែ​នាវា​ប្រមាណ​១៨%​នៅ​អាស៊ី​អាច​ចួ​ល​ចត​បាន​តែ​ប៉ុណ្ណោះ​។
លោក​បន្ត​ថា​ពេល​នេះ​យើង​ដោះស្រាយ​បញ្ហា​បាន​ដោយ​អនុញ្ញាត​ឲ្យ​នាវា​ធំ​ៗ​ចូល​ចត​នៅ​កំពង់​ផែ​ពហុ​បំណង​ដែល​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាលពី​ខែមិថុនា ឆ្នាំ​២០១៦​។​កំពង់​ពហុ​បំណង​នេះ​មាន​ទំហំ​ជាង​៥០០​ម៉ែត្រ​មុខកាត់​។​កប៉ាល់​កុង​តេ​ន័​រ​ចូល​ចត​ប្រមាណ​១៣​ក្នុង​មួ​យស​ប្តា​ហ៍​(​ផែ​ពហុ​បំណង​)​និង​នាវា​ទំនិញ​ទូទៅ​និង​នាវា​ទេសចរណ៍​ចូល​ចត​បាន​។ សមត្ថភាព​សេដ្ឋកិច្ច​មានការ​កើន​ឡើងក៍​ដូច​កំណើន​វិស័យ សេដ្ឋកិច្ច​។​ដោយ​មានការ​ជួយ​ដល់​ពី​ជប៉ុន​ការ​កសាង​ផែ​នេះ​៕

កែសម្រួលដោយ