ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​កើន​៣៨​ភាគរយ​ក្នុង​ឆ្នាំ​២០១៨ តែ​កំពុង​ប្រឈម​នឹង​បញ្ហា​ចម្បង​ធំ​ចំនួន ៣

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទូ​ទាំង​ប្រទេស​មាន​កំណើន ៣៨ ភាគរយ ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧ ក៏​ដោយ ប៉ុន្តែ​នៅ​ចំពោះ​មុខការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​តែ​មាន​កង្វះខាត​មិន​ទាន់​ទូលំទូលាយ​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទូ​ទាំង​ប្រទេស​មាន​កំណើន ៣៨ ភាគរយ ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧ ក៏​ដោយ ប៉ុន្តែ​នៅ​ចំពោះ​មុខការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​តែ​មាន​កង្វះខាត​មិន​ទាន់​ទូលំទូលាយ​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ថ្នាកដឹកនាំ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​លាតត្រដាង​ឲ្យ​ដឹង​ថា​វិស័យ​ទឹក​ស្អាត កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ចម្បង​ធំ​ចំនួន ៣ ដែល​ទាមទារ​ឲ្យ​គ្រប់​ភាគី ពាក់ព័ន្ធ រួម​ទាំង​វិស័យ​ឯកជន​ចូលរួម​ដោះស្រាយ ។

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សា ហ​កម្ម និង​សិប្បកម្ម នា​ឱកាស​ដាក់​ឱ្យ​ដំណើរ ការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត កំពត ដែល​សាងសង់​ឡើង​ក្រោម​ជំនួយ​របស់ រដ្ឋាភិបាល​ជប៉ុន​តម្លៃ​ជាង ២៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី ០២ ខែមីនា ឆ្នាំ​២០១៩ នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា វិស័យ​ទឹក​ស្អាត ត្រូវ​បាន​ពង្រឹង និង​អភិវឌ្ឍ​ជា​លំដាប់ ដើម្បី​ឆ្លើយ​តប​តម្រូវកា​របស់​ប្រជាពលរដ្ឋ​និង​វិស័យ​ផ្សេង​ៗ​ទៀត ។ ជាក់ស្តែង​ក្នុង​នីតិកាល​ទី​៦ របស់​រាជរដ្ឋាភិបាល បាន​កំណត់​គោល នយោបាយ​វិស័យ​ទឹក​ស្អាត គឺ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង​និង​ទីប្រជុំជន ឲ្យ​បាន ៩០% នៅ​ឆ្នាំ​២០២៣ និង​ឲ្យ​បាន ១០០% នៅ​ត្រឹម​ឆ្នាំ ២០២៥ សម្រាប់​បំរើ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា តាម​រយៈ​ការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទាំង ផ្នែក​សាធារណៈ​និង​ឯកជន ដោយ​ផ្អែក​លក្ខខណ្ឌ ៤ យ៉ាង​គឺ ៖ (១) – ទឹក​ត្រូវ​តែ​មានគុណ​ភាព (២) – ទឹក​ត្រូវ​តែ​មាន​សុវត្ថិភាព (៣) – ទឹក​ត្រូវ​តែ​មាន​និរន្តរភាព និង (៤) – ទឹក​ត្រូវ​តែ​មាន​តម្លៃ​សមរម្យ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទូ​ទាំង​ប្រទេស​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៨ ចំនួន​គ្រួសារ​ដែល​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​មាន​ចំនួន​ប្រមាណ​ជាង ១ លាន គ្រួសារ កើនឡើង​ប្រមាណ​ជាង ៣៨% ធៀប ២០១៧ មាន​ត្រឹមតែ​ជិត ៧២​ម៉ឺន​គ្រួសារ ។ បរិមាណ​ទឹក​ស្អាត​កើនឡើង​ជិត ៣០៩ លាន​ម៉ែត្រគូប ដែល​កាលពី ៥ ឆ្នាំ​មុន​មាន​ត្រឹមតែ ១៧៦​លាន​ម៉ែត្រគូប ។

លោក ចម ប្រសិទ្ធៈ នា​ពេល​ខាង​មុខ​តម្រូវ ការ​ទឹក​ស្អាត​នឹង​មានការ​កើនឡើង​ថែម​ទៀត ដោយសារ​តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​សេ​ដ្ច​កិច្ច​និង​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ខេត្ត​កែប​និង​កំពត ។ ដូច្នេះ​ជា​ការ​ចាំបាច់​ក្រសួង​កំពុង​ស្វែងរក​ដៃគូ​ពី​ផ្នែក​ឯកជន មក​វិនិយោគ​បង្កើត​បន្ថែម​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ថ្មី​បន្ថែម​ទៀត ដែល​អាច​យក​ប្រភព​ទឹក​ពី​វា​រី​អគ្គិសនី ភ្នំ​កំចាយ ទៅ​ផ្គត់ផ្គង់​ខេត្តកំពត និង​ខេត្ត​កែប​។ លោក ចម ប្រសិទ្ធ បាន​បញ្ជាក់​ទៀត​ថា «​ទោះជា​យ៉ាងនេះ​ក្តី វិស័យ​ទឹក​ស្អាត​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ចម្បង​មួយ​ចំនួន​ផង​ដែរ រួម មាន​៖ ទី​១ គឺ​ការ​ប្រឈម​នឹង​ការ​ខ្វះ​ប្រភព​ទឹក ជា​ពិសេស​នៅ​ពេល​គ្រោះ​រាំង​ស្ងួត​ម្តង​ៗ ទី​២ គឺ​ខ្វះ​ទុន​វិនិយោគ​លើ​ការ​ពង្រីក​ផលិតកម្ម និង​កែ​លម្អរ​បច្ចេកទេស​បច្ចេកវិទ្យា ពិសេស​សម្រាប់​វិស័យ​ឯកជន ។ ទី​៣ ការ​រង​ផល​ប៉ះពាល់​បណ្តាញ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​កន្លែង​ខ្លះ ដែល​កំពុង​អភិវឌ្ឍ ។ ក្នុង​ន័យ​នេះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ពិតជា​ត្រូវការ​ចាំបាច់​នូវ​ការ​ចូលរួម ពី​គ្រប់​ភាគី​ពាក់ព័ន្ធ មាន​ដូច​ជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋបាល​រាជធានី​-​ខេត្ត ជាដើម ក្នុង​ការ​បន្ត​ផ្តល់​ការ​គាំទ្រ រួម​សហការ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​» ។

សូម​បញ្ជាក់​ថា​កាលពី​ខែ ឧសភា ឆ្នាំ​២០១៧ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​យោង តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា បតី តេ​ជោ ហ៊ុន សែន នាយក​មន្ត្រី​កម្ពុជា​ក្នុង​ការ​បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ក្រុង​តា​ខ្មៅ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ធ្វើការ​កែសម្រួល​តារាង​តម្លៃ​លក់​ទឹក​សម្រាប់​ប្រភេទ អ្នក​ប្រើប្រាស់ តាម​ប្រភេទ​ដូច​ជា​៖ (១)- មិន​លើស​ពី​៣​ម៉ែត្រគូប​ក្នុង​មួយ ខែ​គិតថ្លៃ​មួយ​ម៉ែត្រគូប គឺ ៤០០​រៀល​, (២) ចាប់ពី​៤-៧​ម៉ែត្រគូប​/១​ខែ តម្លៃ​ក្នុង​ម៉ែត្រគូប​ថ្លៃ​៥០០​រៀល​, (៣) ចាប់ពី​៨-១៥​ម៉ែត្រគូប​ក្នុង​១​ខែ គឺ​តម្លៃ​ក្នុង​១​គូប​ថ្លៃ​៧៧០​រៀល​, (៤) ចាប់ពី​១៦-៥០​ម៉ែត្រគូប​ក្នុង​១​ខែ​គឺ​តម្លៃ​ក្នុង​១​គូប ថ្លៃ​១០១០​រៀល និង​លើស ពី​៥០​ម៉ែត្រគូប​ក្នុង មួយ​ខែ តម្លៃ​ទឹក​ក្នុង​១​ម៉ែត្រគូប​គិតថ្លៃ​១.២៧០​រៀល រហូត​មក​ដល់​បច្ចុប្បន្ន ។

ពាក់ព័ន្ធ​នឹង​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា រាជ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ជា​ច្រើន​ដើ​ម្ប​ពង្រឹង​ក៏​ដូច​ជា​ពង្រីក​លទ្ធភាព​នៃ​ការ​ផលិត​ទឹក​ស្អាត ក៏​ដូច​ជា​បណ្តាញ​ចែកចាយ​ឲ្យ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ច្រើន ។ ក្នុង​នោះ​ផង​ដែរ លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា គម្រោង​ទឹក​ស្អាត​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​កម្ពុជា​-​ជប៉ុន គឺ (១) – ការ​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​នៅ​ខេត្តបាត់ដំបង ពោធិសាត់ និង​ខេត្ត​ព្រះ​សីហ​នុ ជាមួយនឹង​ទឹកប្រាក់​ប្រមាណ​ជាង ២៤,៦​លាន​ដុល្លារ​, (២) ការ​កសាង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តបាត់ដំបង​-​កំពង់ចាម ទឹកប្រាក់​ជាង ៣៣,៥ លាន​, (៣) គម្រោង​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តមណ្ឌលគិរី ទឹកប្រាក់​ជាង ២,១ លាន​ដុល្លារ ទី (៤) គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពង់ធំ ទឹកប្រាក់​ជាង ២៩ លាន​ដុល្លារ ទី ៥ ការ​ត្រៀម​អនុវត្ត​គម្រោង​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តពោធិសាត់​-​ស្វាយ​រៀង​បន្ថែម​ទៀត និង​ទី ៦ គឺ​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ទឹកប្រាក់​សរុប ២៦,៦ លាន​ដុល្លារ​ដល់​ក្រសួង​ឧស្សាហកម្ម ដើម្បី សាង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម ទឹក​ស្អាត សមត្ថភាព​ផលិត​ទឹក​ស្អាត​ប្រមាណ​ជាង ៧៥០០ ម៉ែត្រគូប​/​ថ្ងៃ និង​បណ្តាញ​ចែកចាយ​ប្រវែង ៨៨ គីឡូម៉ែត្រ​ជាង ២៥ ខែ ដែល​បាន​ចាប់ផ្តើម​សាង​សាង់​កាលពី​ខែ មិថុនា ២០១៦ និង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នា​ចុងខែ សីហា ២០១៨ ។

ជាមួយនឹង​គម្រោង​ទឹក​ស្អាត​ខេត្តកំពត​នេះ នឹង​ជួយ​ឲ្យ​រដ្ឋាករទឹក​ស្អាត​ខេត្តកំពត អាច​ផលិត​ទឹក​ស្អាត​បាន ១៣ ២៦០ ម៉ែត្រគូប​/​ថ្ងៃ ស្មើនឹង ២ ដង​នៃ​សមត្ថភាព​ពី​មុន និង​អាច​ផ្គត់ផ្គង់​ដល់​គ្រួសារ​ចំនួន ១៤ ០០០ គ្រួសារ កើនឡើង​ទ្វេ​ដង​ធៀប​នឹង​ចំនួន​គ្រួសារ​ពី​មុន​មក ។ នា​ពេល​ខាង​មុខ តម្រូវការ​ទឹក​ស្អាត​នឹង​មានការ​កើនឡើង​ថែម​ទៀត ដោយសារ​តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​សេ​ដ្ច​កិច្ច​និង​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ខេត្ត​កែប​និង​កំពត ។ ដូច្នេះ​ជា​ការ​ចាំបាច់ ក្រសួង​កំពុង​ស្វែងរក​ដៃគូ​ពី​ផ្នែក​ឯកជន មក​វិនិយោគ​បង្កើត​បន្ថែម​រោងចក្រ​ព​ព្រឹតិ​ត​កម្ម ទឹក​ស្អាត​ថ្មី​បន្ថែម​ទៀត ដែល​អាច​យក​ប្រភព​ទឹក​ពី​វា​រី​អគ្គិសនី ភ្នំ​កំចាយ ទៅ​ផ្គត់ផ្គង់​ខេត្តកំពត និង​ខេត្ត​កែប​។

ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹង​ថា បញ្ហា​កង្វះ​ទឹក​ស្អាត​នៅ​តំបន់​ខ្លះ ក៏​ដូច​ជា​សម្ពាធ​ទឹក​ខ្សោយ​ក្នុង​មួយ​រយៈ​ក្នុង​រដូវក្ដៅ​នេះ កើតឡើង​ដោយសារ​តែ មាន​កំណើន​ប្រើប្រាស់​កាន់តែ​ច្រើន ជា​ពិសេស​ការ​ពង្រីក​ការ​ចែកចាយ​ទៅ​កាន់​តំបន់​ជាយក្រុង ស្រប​ពេល​ដែល​សមត្ថភាព​ផលិត​ទឹក​ស្អាត​នៅ​តែ​ដដែល​ពោល​គឺ​សមត្ថភាព​ផលិត​ទឹក​ស្អាត​ប្រចាំ​ថ្ងៃ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ប្រមាណ ៥៦​ម៉ឺន​ម៉ែត្រ​គីប តែ​តម្រូវការ​ជាក់ស្ដែង​ក្នុង​រដូវក្ដៅ​ប្រចាំ​ថ្ងៃនេះ អាច​ឈាន​ទៅ​ដល់ ៧០ ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ