ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុល​ច្រាំង​ទន្លេ​បាក់​ស្រុត ខណៈចំណាយ​ថវិកា​ចំនួន​១,៦​លាន​ដុល្លារ (មានវីដេអូ)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេ​ត្រង់​ចំនុច​មុខ​សណ្ឋាគារ​មេគង្គ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ដែល​បាន​រង​ការ​ខូចខាត​បាក់​ស្រុត​ក្នុង​រដូវវស្សា​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ដោយ​បាន​ឲ្យ​គ្រឿងចក្រ​ចុះ​ជួសជុល​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ ជាមួយ​នោះ​នឹង ប្រឹង​រៀបចំ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​ដូច​ដើម​។ លោក​ចាន់ ផ​ល្លី…

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេ​ត្រង់​ចំនុច​មុខ​សណ្ឋាគារ​មេគង្គ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ដែល
​បាន​រង​ការ​ខូចខាត​បាក់​ស្រុត​ក្នុង​រដូវវស្សា​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ដោយ​បាន​ឲ្យ​គ្រឿងចក្រ​ចុះ​ជួសជុល​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ ជាមួយ​នោះ​នឹង
ប្រឹង​រៀបចំ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​ដូច​ដើម​។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេ​សា ២០១៩ ថា គ្រោះ​ធម្មជាតិ
បាន​ធ្វើ​ឲ្យ​ច្រាំង​ទន្លេ​បាក់​ស្រុត​ប្រវែង​១៦០​ម៉ែត្រ ត្រង់​ចំនុច​មុខ​សណ្ឋាគារ​មេគង្គ ហើយ​បណ្តាល​ឲ្យ​សួនច្បារ​រូបសំណាក់​ដី​រី​ត្រូវ​បាន​ស្រុត​ទ្រេត រួម​នឹង​កំរាល​ឥដ្ឋការ៉ូឡា​ត្រូវ​បាន​បាក់បែក ជាមួយ​នោះ​សមត្ថ
កិច្ច​បាន​ដាក់​សញ្ញា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្នុង​តំបន់​ដែល​ស្រុត​ដី ចៀសវាង​ខ្លាច​គ្រោះថ្នាក់​ដោយ​ប្រ
កា​រ​ណាមួយ​នោះ​។ មូលហេតុ​ដែល​មិន​ទាន់​ជួសជុល​ភ្លាម​ៗ គឺ​ដោយសារ​តែ​ក្នុង​រដូវ​ទឹកសំរក​នូវ​បន្ត​ស្រក​ចុះបើ​ជួសជុល​ភ្លាម​ៗ​នឹង​ត្រូវ​ខូចខាត​ថវិការ​កាន់តែ​ច្រើន ។

លោក​អភិបាលក្រុង​កំពង់ចាម​បាន​បន្ត​ថា លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ធ្វើ​លិខិត
លាយ​ល័​ក្ខ​អក្សរ​ដើម្បី​សុំ​អន្តរា​គម​ន៏​មក​សម្តេច​តេ​ជោ​សែន ហើយ​ត្រូវ​បាន​សម្តេច​តេ​ជោ​សម្រេច​ផ្តល់
ថវិការ​ចំនួន​១​លាន​៦​សែន​ដុល្លារ តាម​រយៈ​លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី​លេខ​៣៨៩​ស​ជ​ណ​ចុះ​ថ្ងៃ​ទី​២២
មីនា ២០១៩ សម្រេច​ឲ្យ​ជួសជុល​ច្រាំង​ទន្លេ​ប្រវែង​១៦០​ម៉ែត្រ​។ រូប​លោក​និង​លោក​អភិបាលខេត្ត​បាន
បាន​ចុះ​មក​ពិនិត្យ​ការ​បូម​យក​ដី​ក្នុង​ជម្រៅ​៤០​ម៉ែត្រ ដោយ​ក្រុមបច្ចេកទេស​របស់​ក្រសួង​ធនធានទឹក
ដែល​មាន​បច្ចេកទេស​ច្បាស់លាស់ សូ​ម្បី​តែ​ច្រាំង​ទន្លេ​នៅ​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ដែល​ក្រសួង
ធនធាន​ទឹកបាន​ធ្វើ​ក្នុង​ឆ្នាំ​កន្លង​ទៅ ពេល​ដែល​ទឹកទន្លេ​ឡើង​មក​មិន​ចោទ​ជា​បញ្ហារ​នោះ​ទេ ដោយ​គេ​ធ្វើ
ប្រហោង​តូច​ៗ​នៅ​តាម​ជំរាល​ច្រាំង​សម្រាប់​ឲ្យ​ទឹក​ចេញចូល ។

ហើយ​លើក​នេះ​ទៀត​រូប​លោក​មាន​ជំនឿ​ថា តាម​រយៈ​ក្រុមការងារ​ក្រសួង​ធនធានទឹក ដែល​ត្រូវ​ជួសជុល​ច្រាំង​ប្រវែង​១៦០​ម៉ែត្រ​និង​មានគុណ ភាពល្អ​។​តាម​ការ​គ្រោងទុក​ការ​ស្ថាបនា​ច្រាំង​និង​បុក​គ្រឹះ​នៅ​ផ្នែក​ខាងក្រោម នឹង​ធ្វើ​ឲ្យ​រួចរាល់​នៅ​មុន​ពេល​ដែល​ត្រូវ​ទឹកទន្លេ​មេគង្គ​ឡើង​មក​ក្នុង​ឆ្នាំ​២០១៩ ។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បញ្ជាក់​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​លោក​គួ​ច ចំរើន
អភិបាលខេត្ត បា​កំពុង​តែ​ឲ្យ​ក្រុម​ជាង​កសាង​សួនច្បារ ចាប់ពី​ត្រង់​ចំនុច​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​រហូត
ដល់​ត្រង់​ចំនុច​កំពង់​សាឡា​ង​ចាស់ ដើម្បី​ប្រែក្លាយ​ធ្វើ​ឲ្យ​តាម​ផ្លូវ​មាត់ទន្លេ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត
ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៏​ឲ្យ​មក​កំសាន្ត​លេង ។

ចាប់តាំងពី​ពេល​ដែល​លោក​ហ៊ុន ណេ​ង និង​លោកលន់ លឹ​ម​ថៃ កាល​នៅ​តំណែង​អភិបាលខេត្ត បាន​ប្រឹង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ក្រុង កំពង់ចាម ឲ្យ​មានការ​រីក​ចម្រើន​និង​មានការ​ស​សើរ​ពី​សំណាក់​ភ្ញៀវ​ថា ក្រុង​កំពង់ចាម​មាន​ភាព​ស្រស់​ស្អាត​ក្នុង​ចលនា​ប្រលងប្រណាំង ក៏​បាន​ទទួល​រំដួល​៣​ទង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ