ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​18​គ្រួសារ​ថា «​ការ​ដកហូត​ដី​ពី​អាជ្ញាធរ​គឺ​បំពាន»

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រំ ស្រុករលាប្អៀរ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា​កន្លង​ទៅ បាន​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ជា​ថ្មី​ទៀត ​ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​បានដឹង​ដល់​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រំ ស្រុករលាប្អៀរ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា​កន្លង​ទៅ បាន​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ជា​ថ្មី​ទៀត ​ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​បានដឹង​ដល់​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ផង គ្រា​ដែល​ពួក​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ជា​ច្រើន​កន្លែង​ទៅ​ហើយ នៅ​មិន​ទាន់​ឃើញ​មានការ​ដោះស្រាយ​នៅឡើយ ។

ស្ថិត​នៅ​លើ​មាត់​រណ្ដៅ​ដី​របស់​ពួក​គាត់ ដែលអាជ្ញាធរ​ភូមិ​ចង់​ដកហូត​ដាក់​ជា​សម្បត្តិ​រួម​ភូមិពួក​គាត់​បាន​រៀបរាប់​ពី​ដំណើររឿង​ថា ដី​របស់ពួក​គាត់​មាន​បន្តិចបន្តួច​ៗ​ម្នាក់ ដែល​ខ្លះ​មាន​កន្លះហិ​កតា ខ្លះ​៣០​អា ។ ពួក​គាត់​បាន​លក់​អាចម៍ដី​ឬ​ហៅ​ថា​លក់​ក្រួស​ក្រហម​ទៅ​ឱ្យឈ្មោះ មាស អ៊ុ​ល អតីត​ប្រធាន​ភូមិ​ដំបូក​កកោះ ហើយ​លោក​មេ​ភូមិ​បាន​លក់​អាចម៍ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ូ​ហិ​បា ដើម្បី​យក​ទៅ​កសាង​ផ្លូវជាតិ​លេខ​៥ ។

ការ​លក់​អាចម៍ដី ឬ​លក់​ដី​ក្រួស​ក្រហម​ទៅ​ឲ្យ អតីត​មេ​ភូមិ មាន​កិច្ចសន្យា​ត្រឹមត្រូវ​រវាង​មេ​ភូមិ​និង​ពួក​គាត់​ដែរ​ដោយ​សន្យា​ថា រយៈពេល​៥​ឆ្នាំ​ក្រោយ​នៃ​ការ​លក់​អាចម៍ដី នឹង​ប្រគល់​ដី​នោះ​ទៅឲ្យ​ប្រជាពលរដ្ឋ​វិញ ។ ក្រោយមក​លោក​មេ​ភូមិ​ក៏​បាន​ស្លាប់​ទៅ ហើយ​ឯកសារ​លក់​-​ទិញ​ទាំងនោះ ត្រូវ​បាន​លោក មាស អ៊ុ​ល មុន​ពេល​ស្លាប់​ប្រគល់​ទៅ​ឲ្យ​កូន​គាត់ ហើយ​កូន​គាត់​ក៏​បាន​ប្រគល់​ឲ្យ​ពួក​គាត់​វិញ​អស់ហើយ​។

ប្រជាពលរដ្ឋ​ទាំងនោះ​បន្ត​ថា នៅ​មុន​ពេល​បោះ​ឆ្នោត​សភា​កាលពី​កន្លង​ទៅ​នេះ លោក​មេ​ភូមិថ្មី​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ផ្ទះ​របស់​គាត់ ដោយប្រាប់​ថា សូម​បងប្អូន​យក​ដី​នោះ​រៀង​ៗ​ខ្លួន​វិញ​ចុះហើយ​បោះបង្គោល​ព្រំ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កុំឱ្យ​ឈ្លោះ​គ្នា​រឿង​ព្រំ​ដី ។ ពួក​គាត់​និយាយ​ថា កាល​ណោះ​លោក​មេ​ភូមិ​ប្រហែល​ចង់បាន​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ ទើប​និយាយ​បែប​នេះ ។

ផ្ទុយ​ទៅ​វិញ ក្រោយ​ពេល​បោះ​ឆ្នោត​ហើយ​មេ​ភូមិ​បាន​ប្រកាស​តាម​មេក្រូ​ថា មិន​ប្រគល់​ដី​ទាំងនោះ​ឲ្យ​ពួក​គាត់​វិញ​ទេ ដោយ​ប្រាប់​ថា​ថ្នាក់លើ​ជា​អ្នក​ហាមឃាត់​មិន​ឲ្យ​ប្រគល់ ដោយ​សុំ​ដក​ដី​នោះ​ជា​សម្បត្តិ​រួម​ភូមិ ។ ហេតុនេះ ពួក​គាត់​មាន​តែ​សំណូមពរ​ដល់​សារព័ត៌មាន សូម​មេត្តា​ជួយ​ចុះ​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់ ឲ្យ​បានដឹង​ដល់​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​ពួក​គាត់​ផង ។

ជុំវិញ​បញ្ហា​នេះ លោក យី ភួ​ន មេឃុំ​ស្វាយ​ជ្រំ កន្លង​ទៅ​ធ្លាប់​ប្រាប់​ថា គាត់​មិន​ទុកដី​នោះ​ធ្វើ​អី​ទេ បើ​ថ្នាក់លើ​សម្រេច​ប្រគល់​ឱ្យប្រជាពលរដ្ឋ លោក​ប្រគល់​ភ្លាម តែបើ​ថ្នាក់លើ ទុក​ដី​នោះ​ជា​ដី​រួម លោក​ក៏​មិន​ហ៊ាន​ជំទាស់​ដែរ ។ ទោះជា​យ៉ាងនេះ​ក្តី ដី​នៅ​តំបន់​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា ត្រូវ​អាជ្ញាធរ​ភូមិ​ឃុំ​លួច​លក់​អស់​មួយ​ចំនួន​ទៅ​ឱ្យ​ឈ្មួញ​ទៅ​ហើយ ព្រោះ​កន្លង​ទៅ មាន​ដី​ប្រជាពលរដ្ឋ​ដែល​មិន​បាន​លក់​អាចម៍ដី​ទៅ​ឲ្យ​ក្រុមហ៊ុន ម៉ូ​ហិ​បា ត្រូវ​បាន​ឈ្មួញ​ទៅ​ដក​បង្គោល​របស់​គាត់​ចេញ ។ លុះ​ពេល​ពួក​គាត់​សួរនាំ ត្រូវ​បាន​ឈ្មួញ​ប្រាប់​គ្នា​គេ​ថា កុំ​និយាយ​ជាមួយ​មនុស្ស​ថោកទាប ហើយ​ក៏​បាន​នាំ​គ្នា​ឡើង​ឡាន​ចេញ​ទៅ ។

ជុំវិញ​បញ្ហា​នេះ មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភាព្រឹទ្ធសភា និង​អធិការកិច្ច ដែល​បាន​ទទួល បណ្តឹង
ពី​ប្រជាពលរដ្ឋ សូម​មេត្តា​រួសរាន់​ទៅ​ជួយ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ផង ។ ម្យ៉ាងវិញទៀត មន្ទីរ​នេះ
ក៏​ទទួល​បាន​លិខិត​បង្គាប់ការ​មួយ​ពី​រដ្ឋបាល​ខេត្ត ដែល​ចុះហត្ថលេខា​ដោយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន
អភិបាលខេត្ត តាំងពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ឱ្យ​ចុះ​ទៅ​ពិនិត្យ និង​ជួយ​ដោះស្រាយ​ជូន​ប្រជា​ពល
រដ្ឋ តែ​មក​ដល់​ពេល​នេះ​រយៈពេល​ជាង​១​ខែ​ហើយមិន​ទាន់​ឃើញ​អង្គភាព​ពាក់ព័ន្ធ​ដែល​មានឈ្មោះ
ក្នុង​លិខិត​បង្គាប់ការ​របស់​អភិបាលខេត្ត ចុះ​ទៅ​ជួយ​ដោះស្រាយ​នៅឡើយ ៕​

អត្ថបទសរសេរ ដោយ