ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​កខ្វក់ ហើយ​ធុំក្លិន​ស្អុយ​វាយប្រហារ​ពលរដ្ឋ​តែ​លោក​អភិបាលខេត្ត​និយាយ​ដូច្នេះ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​សូម​មិន​ប​ញ្ជេ​ញ​ឈ្មោះ ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ពោធិ៍​លង្កា​ក៏​ដូច​ជា មន្ត្រីរាជការ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​ដែល​ខេត្តសៀមរាប​មាន​អភិបាលខេត្ត​ចំនួន​៣​រួច​មកនេះ គ្មាន​ឃើញ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ក្រុង​ឬ​មន្ដ្រី​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ខេត្ត​ដែល​បណ្ដោយ​ទុក​ឱ្យ​តាម​បណ្ដា​ផ្សារ ផ្ទះសំណាក់ សណ្ឋាគារ…

ខេត្តសៀមរាប ៖ តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​សូម​មិន​ប​ញ្ជេ​ញ​ឈ្មោះ ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ពោធិ៍​លង្កា​ក៏​ដូច​ជា មន្ត្រីរាជការ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​ដែល​ខេត្តសៀមរាប​មាន​អភិបាលខេត្ត​ចំនួន​៣​រួច​មកនេះ គ្មាន​ឃើញ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ក្រុង​ឬ​មន្ដ្រី​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ខេត្ត​ដែល​បណ្ដោយ​ទុក​ឱ្យ​តាម​បណ្ដា​ផ្សារ ផ្ទះសំណាក់ សណ្ឋាគារ និង​ភោ​ជនី​ដ្ឋា​ន​មួយ​ចំនួន​នៅ​តាម​ដងស្ទឹង​សៀមរាប​ក្នុង​ក្រុង​សៀមរាប​ដាក់​លូរ​បង្ហូរទឹក​ស្អុយ​ចូល​មក​ក្នុង​ស្ទឹង​ទើប​ធ្វើ​ឱ្យ​ទឹកស្ទឹង​នេះ​ប្រែ​ពណ៌​ខៀវស្រងាត់ មក​ជា​ខ្មៅ​ងងឹត ថែម​ទាំង​មាន​ក្លិនស្អុយ ជិះ​ម៉ូតូ សឹង​មិន​ចង់​កើត បើ​យើង​ធ្វើ​ដំណើរ​តាម​ដងស្ទឹង​សៀមរាប​នេះ ។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ​លោក​នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប​បាន​ប្រាប់​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា លោក​បាន​ចាត់​ឱ្យ​ក្រុមការងារ​ឱ្យ​ចុះ​ពិនិត្យ​តាម​ដងស្ទឹង​សៀមរាប​នោះ មិនមែន​មាន​តែ​ផ្សារ​មួយ​ទេ គឺ​មាន​ច្រើន​ទៀត​ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ខ្នង​ផ្ទះ​ជា​ច្រើន​ដែល​រស់នៅ​ជាប់មាត់​ស្ទឹង​សៀមរាប ឥឡូវ​យើង​កំពុង​សិក្សា​ចប់​វគ្គ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ហើយ ដើម្បី​ឱ្យ​ខាង​ក្រសួង​ជួយ​សិក្សា​ប្រព័ន្ធ​លូ​ទឹក​កខ្វក់​នៅ​តាម​ដងស្ទឹង​សៀមរាប​នោះ ដូច្នេះ​យើង​កំពុង សិក្សាការ​អភិវឌ្ឍន៍​នេះ​ដែរ ហើយ​យើង​និង​មើលផ្លូវ ដើម្បី​បិទ​បញ្ចៀស​វា​បណ្តោះអាសន្ន ដើម្បី​ឱ្យ​វា​រុញច្រាន​ទៅ​ប្រព័ន្ធ​លូរ ហូរ​ទឹក​កខ្វក់​ផ្សេង​ទៀត តាម​ពិត​គម្រោង​នេះ​ជា​គម្រោង​ទ្រង់ទ្រាយ​ធំ​ទាំង​អាជ្ញាធរ​ក្រុង​-​ខេត្ត ហើយ​ក្រុង​ខ្លួនឯង​មិន​អាច​ធ្វើ​តែ​មួយ​ថ្ងៃ​អត់​កើត​ទេ ។

លោក​បាន​បន្ត​ថា ទាំង​អាជ្ញាធរ​ខេត្ត ទាំង​ក្រសួង បាន​កំពុង​ធ្វើ​លើ​កិច្ច​ការងារ​នេះ​ហើយ អត់​មាន​រង់ចាំ​ការ​អនុម័ត​ចុង​ក្រោយ ដើម្បី​ចាប់ផ្តើម ព្រោះ​ការ​បង្ហូរ​ទឹកលូ​កខ្វក់​នេះ យើង​មិន​អាច​ធ្វើ​ក្នុង​១​ថ្ងៃ​ហើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ