ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​អុជ​ធូប​សែន​ឆេ​ង​ម៉េ​ង​រួច​…​រឿង​រន្ធត់​ក៏​កើតឡើង ព្រោះតែ​ភ្លេចខ្លួន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រប្រក់​ក្បឿង បាន​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​ក្នុង​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​រត់​ចែក​ជើង​គ្នា​រក​ទឹក​មក​ពន្លត់ ព្រោះ​ខ្លាច​រាល​ឆ្លង​ដល់​ផ្ទះ​របស់​ខ្លួន ។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២​ខែមេសា នៅ​ភូមិ​ព្រែក​ធំ…

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រប្រក់​ក្បឿង បាន​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​ក្នុង​រយៈពេល​តែ​២០​នាទី​ប៉ុណ្ណោះ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​រត់​ចែក​ជើង​គ្នា​រក​ទឹក​មក​ពន្លត់ ព្រោះ​ខ្លាច​រាល​ឆ្លង​ដល់​ផ្ទះ​របស់​ខ្លួន ។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២​ខែមេសា នៅ​ភូមិ​ព្រែក​ធំ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ដែល​ម្ចាស់ផ្ទះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ តឹក ចាន់ ភេទ​ស្រី អាយុ​៧២​ឆ្នាំ ជា​គ្រូ​ចូល​រូប ។

បើ​តាម​ស្ត្រី​ឈ្មោះ អុ​ី សុធី អាយុ​៤៩​ឆ្នាំ ដែល​ត្រូវជា​កូនស្រី​ម្ចាស់ផ្ទះបាន​ឲ្យ​ដឹង​ថា ម្តាយរបស់​គាត់​គឺជា​គ្រូ​ចូល​រូប ហើយ​មាន​រៀប​អាសនៈធំ​មួយ​នៅ​លើ​ផ្ទះ ។ ដោយសារ​វ័យចាស់​ណាស់ទៅ​ហើយ ថ្មី​ៗ​នេះ​គាត់​តែងតែ​ឈឺ​ច្រើន​ រហូត​រូប​គាត់​ជា​កូន​បាន​យក​ម្តាយ​ទៅ​នៅ​ជាមួយ នៅផ្ទះ​ទល់មុខ​គ្នា​ដើម្បី​ងាយស្រួល​មើលថែ ហើយ​ទុក​ផ្ទះ​លោកយាយ​ជា​ម្តាយ​ចោល ។ កូនស្រី​រូប​នេះ​និយាយ​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​នេះ កូន​ៗ​នៅ​ភ្នំពេញ​បាន​នាំ​គ្នា​មក​ស្រុក​ជួបជុំ​បងប្អូន និង​សែន​ឆេ​ង​ម៉េ​ង ហើយ​នៅ​វេលា​ម៉ោង​១០​ព្រឹក ក្រោយ​ពី​សែន​ផ្នូរ​ដូនតា​ហើយ កូន​ៗ​ក៏​នាំ​គ្នា​ឡើង​ទៅ​អុជ​ធូប​បន់ស្រន់​នៅ​អាសនៈ​គ្រូ​របស់​ម្តាយ ដោយ​សុំ​ឲ្យ​គ្រូ​ជួយ​ម្តាយ​ឲ្យ​ជា​ពី​ជំងឺ ។

លុះ​ពេល​បន់ស្រន់​រួច ក៏​នាំ​គ្នា​ចុះ​មក​ផឹកស៊ី​ជុំ​បងប្អូន​នៅ​ក្រោម​ដើម​ស្វាយ​ខាង​មុខ​ផ្ទះ ដោយ​ភ្លេច​មិន​បាន​ពន្លត់​ទៀន​នៅ​មុខ​អាសនៈ​គ្រូ​ទេ ។ រហូត​ដល់​ម៉ោងជាង​១​រសៀល ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ចេញពី​ខាងក្នុង​ផ្ទះ ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ ខ្លះរ​ត់រក​ទឹក ខ្លះ​ទូរស័ព្ទ​ទៅ​នគរបាល ។ ប្រមាណ​ជា​១៥​នាទី​ក្រោយមក រថយន្ត​ពន្លត់អគ្គិភ័យ​ក៏​មក​ដល់​ប៉ុន្តែ​យឺត​ពេល​ទៅ​ហើយ គឺ​អណ្តាតភ្លើង​បាន​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ឯ​រថ
យន្ត​ពន្លត់​អគ្គិភ័យ​បាន​ត្រឹម​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ