ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​នៅ​តែ​ត្រៀម​បិទ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​ការ​តស៊ូ​ប្រឆាំង​អន្តោប្រវេសន៍​ខុសច្បាប់ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លើក​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២​មេ​សា ការ​គំរាម​របស់​លោក​បិទ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​កមួយ​ផ្នែក​ធំ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ទោះ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​ក្ដី​។ លោក​ត្រាំ​បាន​អំពាវនាវ​ដល់​ម៉ិ​ក​ស៊ិ​ក ឲ្យ​ឃាត់ខ្លួន​ពួក​អន្តោប្រវេសន៍​មាន​ប្រភព​មក​ពី​អា​មេ​រិ​ក​កណ្ដាល…

សហរដ្ឋអាមេរិក ៖ ក្នុង​ការ​តស៊ូ​ប្រឆាំង​អន្តោប្រវេសន៍​ខុសច្បាប់ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លើក​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២​មេ​សា ការ​គំរាម​របស់​លោក​បិទ​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​កមួយ​ផ្នែក​ធំ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ទោះ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​ក្ដី​។

លោក​ត្រាំ​បាន​អំពាវនាវ​ដល់​ម៉ិ​ក​ស៊ិ​ក ឲ្យ​ឃាត់ខ្លួន​ពួក​អន្តោប្រវេសន៍​មាន​ប្រភព​មក​ពី​អា​មេ​រិ​ក​កណ្ដាល ដែល​ឆ្លងកាត់​ដែនដី​ខ្លួន និង​ឲ្យ​សភា​អា​មេ​រិ​ក​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ បើ​ពុំ​ដូច្នោះ​ទេ​ព្រំដែន​នឹង​ត្រូវ​បិទ​ប្រាកដ​ណាស់​១០០%​។

លោក​បញ្ជាក់​ថា ការ​បិទ​ព្រំដែន​នឹង​អាច​ផ្ដោត​តែ​លើ​ផ្នែក​មួយ​ធំ​នៃ​ព្រំដែន ហើយ​ពុំ​មែន​បិទ​ទាំង​ប្រវែង​៣២០០​គីឡូម៉ែត្រ ដែល​បែងចែក​សហរដ្ឋអាមេរិក​និងម៉ិ​ក​ស៊ិ​កឡើយ​។ លោក​សន្យា​ធ្វើការ​ប្រកាស​ពី​ការ​បិទ​នោះ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។

នា​ថ្ងៃ​ទី​៥​មេ​សា​លោក​ត្រាំ​ត្រូវ​ទៅ​កាន់​ព្រំដែន​នៅ​CALEXICO​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។ ប្រមុខ​ក្រុម​ព្រឹទ្ធ​សមា​ជិក​នៃ​គណបក្ស​សាធារណរដ្ឋ លោក​MITCH MCCONNELL បាន​បញ្ចេញ​ភ្លាម​ៗ​ពី​ការ​មិន​យល់​ស្រប​របស់​លោក ជាមួយ​ប្រធានាធិបតី​។ លោក​ថា​បិទ​ព្រំដែន​ជាមួយម៉ិ​ក​ស៊ិ​កអាច​មាន​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ប្រកបដោយ​គ្រោះ​មហន្តរាយ សម្រាប់​ប្រទេស​យើង​ហើយ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​ពុំ​ធ្វើ​បែប​នោះ​ឡើយ​។

លោក​ត្រាំ​ទទួលស្គាល់​ថា ប្រាកដ​ណាស់​នឹង​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ ម៉ិ​ក​ស៊ិ​ក​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ ដែល​ជាមួយ​ប្រទេស​នេះ យើង​ទើបតែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​នៃ​ពិភពលោក​។ លោក​ចង់​និយាយ​យោង​ដល់​កិច្ចព្រមព្រៀង​ថ្មី​គឺ​កិច្ចព្រមព្រៀង​អា​មេ​រិ​ក​-ម៉ិ​ក​ស៊ិ​ក-​កា​ណា​ដា​AEUMC ដែល​ជំនួស​កិច្ចព្រមព្រៀង​ALENA​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ត្រាំ គឹ​លោក​LARRY KUDLOW ពន្យល់​ថា សេត​វិមាន​គ្រោងការ​ជ្រើសរើស​ជា​ច្រើន ដើម្បី​សម្រាល​ផល​ប៉ះពាល់​ព្រម​ការ​ខូ​ត​ខាត​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក​។ លោក​ថា​គេ​អាច​រក្សា​ទុក​ខ្សែ​រថយន្ត​កាំ​មី​ញ៉ុ​ង ដើម្បី​រារាំង​ការ​កាត់​ផ្ដាច់​ខ្សែ​ផ្គត់ផ្គង់​។ ការ​បិទ​ព្រំដែន​ពិត​ណាស់​ផ្ដល់​ការ​លំបាក​ខ្លាំង​សម្រាប់​ពលករ​ឆ្លងកាត់​ព្រំដែន​ឬ​ពួក​អ្នកទេសចរ​។

ម៉ិ​ក​ស៊ិ​ក​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​២​របស់​អា​មេ​រិ​ក ដោយ​ការ​ផ្លាស់​ប្ដូរ​គ្នា​រវាង​ប្រទេស​ទាំង​២ មាន​ទំហំ​ដល់​៦១២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ